ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងៗ​​​​ប្រមាត់​​ប្រមង់​​លួច​​ក្មេង​​​ប្រុស​​ពី​ស្រុក​​​​ល្វា​ឯម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រឿង​រ៉ាវ​ដែល​ចាស់ៗ​តែងតំណាល​ថា​ ប្រមាត់​ប្រមង់​ចាប់​កូន​ក្មេង​ ពេល​ខ្លះ​ក៏​ក្លាយ​ជា​ការពិតដែរ​ ។ ​ជាក់​ស្តែង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ​ ស្ត្រី​២​នាក់​បង​ប្អូន​បាន​លួង​លោម​​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​​ភូមិ​អរិយ​​ក្សត្រ​ ឃុំ​អរិយ​​​ក្សត្រ​ ស្រុកល្វា​ឯម​ ខេត្ត​កណ្តាល យក​មក​លាក់​ទុក​នៅ​ភូមិ​ដើម​មាក់​ក្លឿ​ សង្កាត់​​ច្បារ​អំពៅ​ទី១ ខណ្ឌ​មាន​ជ័យ​ ។

រាជ​ធានី​ភ្នំពេញ ៖ រឿង​រ៉ាវ​ដែល​ចាស់ៗ​តែងតំណាល​ថា​ ប្រមាត់​ប្រមង់​ចាប់​កូន​ក្មេង​ ពេល​ខ្លះ​ក៏​ក្លាយ​ជា​ការពិតដែរ​ ។ ​ជាក់​ស្តែង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ​ ស្ត្រី​២​នាក់​បង​ប្អូន​បាន​លួង​លោម​​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​​ភូមិ​អរិយ​​ក្សត្រ​ ឃុំ​អរិយ​​​ក្សត្រ​ ស្រុកល្វា​ឯម​ ខេត្ត​កណ្តាល យក​មក​លាក់​ទុក​នៅ​ភូមិ​ដើម​មាក់​ក្លឿ​ សង្កាត់​​ច្បារ​អំពៅ​ទី១ ខណ្ឌ​មាន​ជ័យ​ ។

ទោះ​​ជា​យ៉ាង​ណា ​សកម្ម​​ភាព​នេះ​​​ត្រូវ​បាន​ម្តាយ​ឪពុក​កុមារ​រង​គ្រោះ​រក​ឃើញ​ និងប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២០​ កុម្ភៈ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​រំដោះ​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ឱ្យ​ឪពុក​ម្តាយ​វិញ ។​ ជុំវិញ​ករណី​ខាង​លើ​នេះ​ មន្ត្រី​នគរបាល​បុ៉ស្តិ៍​ច្បារ​អំពៅ​ទី​១ ​​​និយាយ​ថា ក្មេង​ប្រុស​ដែល​ស្ត្រី​ទាំង​២នាក់​បង​ប្អូន​លួង​លោម​យក​មក​ដល់​ច្បារ​អំពៅ​នោះ​ឈ្មោះ​ អ៊ុក​ សុចិត្រា​ អាយុ​២​ឆ្នាំ​ ​​​មាន​ម្តាយ​ឈ្មោះ​ អ៊ុក ចរិយា​ អាយុ​៣៥​ឆ្នាំ​ និង​ឪពុក​ឈ្មោះ ប៊ុន ហេង ​។ ក្មេង​ប្រុស​​ត្រូវ​បាន​ស្ត្រី​ទាំង​​២​​នាក់ ​​​យក​មក​ទម្លាក់​​ចោល​​ កាលពីថ្ងៃ​ទី​១៩ កុម្ភៈ​ នៅក្នុងហាង​​មួយ​​​​​ស្ថិត​នៅ​ចំណុច​ខាងលើ ​។ ​មន្ត្រី​​នគរ​បាល​​ដដែល​បន្ត​ថា ​ដើម​ឡើយ​ស្ត្រី​ទាំង​​២​នាក់​​ខាងលើ​​ធ្វើ​ដំណើរ​​តាម​ម៉ូតូ​​ដោយ​ឌុប​ក្មេង​ប្រុស​រូបនេះ ​និង​ក្មេ​ង​​ប្រុស​ម្នាក​់​ទៀត​​ ឈ្មោះ​គង់ ផានិត ​​អាយុ​១២​ឆ្នាំ ​តាំងពី​​ស្រុក​ល្វា​ឯម​​មក​ទុក​នៅ​ច្បារ​អំពៅ ​​ដោយ​​បាន​​​មក​ដល់​​ហាង​​​​​ផឹក​​ស៊ី​​យី​ហោ​​ «ឆែល​ស៊ី​​​» ​ដែល​ឈប់​​ប្រកប​មុខ​របរ​​ហើយ​ តែ​​​ស្ត្រី​ទាំង​២​នាក់​​​​រស់​នៅ​ទី​​នោះ​​​​។ ​តាម​​ព័ត៌​​មាន​​ថា ​ពួកគេ​បាន​ទុក​​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ​​នៅ​ទី​នោះ ​​រួចហើយ​ដឹក​ក្មេង​ប្រុស​អាយុ​​១២​ឆ្នាំ​ត្រឡប់​​ទៅភូមិ​វិញ ​។ ពេល​​នោះ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ ​​បាន​​​ទៅប្រាប់​​ស្ត្រី​ម្នាក់​ដែល​ជា​មេ​ដោះ​​របស់​កុមារ​អ៊ុក សុចិត្រា ​​ទើប​បង្ក​​​ឱ្យ​មាន​ការ​​ភ្ញាក​់​ផ្អើល ​​​​រាយ​ការណ៍​​ទៅ​សមត្ថ​​កិច្ច​​ ហើយ​​ឈាន​ទៅ​ដាក់​ពាក្យ​​បណ្តឹង​ស្រាវ​ជ្រាវ ​និង​ឃាត់​ខ្លួន​ស្ត្រី​ទាំង​​២​នាក់ ​ព្រម​ទាំង​នាំ​យក​ក្មេង​រងគ្រោះ​​ឱ្យ​​ឪពុក​​ម្តាយ​​របស់​គេ​វិញ ​។​

​ស្ត្រី​ទាំង​២​នាក់​ដែល​ត្រូវ​សាច់​ញាតិ​​ក្មេង​រង​គ្រោះ​​ចោទ​ប្រកាន់​​​ពី​​ការ​ចាប់​យក​កូន​របស់​ខ្លួន​នោះ​​ ម្នាក់​ឈ្មោះ​​សំ ​កញ្ញា​ដាលីស ​អាយុ​២៦​ឆ្នាំ ​​​និងម្នាក់​ទៀត​ឈ្មោះស៊ុំ ស្រី​ណែត ​អាយុ​៣១​ឆ្នាំ។ ​​ស្ត្រី​ទាំង​២​នាក់​​ត្រូវ​​បាន​​​​​នគរ​បាល​​​ប៉ុស្តិ៍​ច្បារ​អំពៅ​​ទី​​១ ប្រគល់​​ឱ្យ​នគរ​បាល​​ស្នង​​ការដ្ឋាន​​​​​ខេត្ត​​កណ្តាល​​ចាត់​ការតាម​ច្បាប់ ​។ ​តាម​​​ការ​​​​សាកសួរ​​ស្ត្រី​ទាំង​២​នេះ​បាន​ឆ្លើយ​​ថា ពួកគេ​​​បាន​​ឃើញ​​​ក្មេង​តូច​​នេះ​ឈរ​​រេ​រា​​​ក្បែរ​របង​វត្ត​​ក៏នាំ​យក​​​មក​​​បម្រុង​​​​​ប្រគល់​​ទៅឱ្យ​អង្គ​ការ​​ ព្រោះ​ស្មាន​ថា​ក្មេង​តូច​​នេះ​អាច​រង​នឹង​ទារុណ​កម្ម​ ។ ការ​ឆ្លើយ​​​បែប​នេះ​មិន​​ទាន់​ត្រូវ​បាន​វាយ​តម្លៃ​បែប​​ណានៅ​ឡើយ​​ទេ​ ពី​ក្រុម​សមត្ថ​កិច្ច ៕