រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីផ្តើមទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការរបរទេសអូស្រ្តាលី លោកស្រី ជូលី ប៊ីស្សប ដឹកនំាគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ កុម្ភៈ ២០១៤ ។
នៅក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងតាមការអញ្ជើញរបស់លោកប្រមុខការទូតខ្មែរ ហោ ណំាហុង នាពេលនេះ លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ក៏នឹងត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនិងធ្វើសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ចែករំលែកព័តមាននេះ