ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតិក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន «៥ខ្សែ»ក្នុងស្រុកចំនួន៥ នៅខេត្ត បាត់ដំបង ក្នុងពេលតែមួយនាព្រឹកថ្ងៃទី១៤ សីហា ដែលពីធីនេះប្រារព្វធ្វើឡើងរួមគ្នានៅ ក្បែរចុងស្ពាន
«ច្រាំងចោត» ស្ថិតក្នុងភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។
បើតាមអ្មករៀបចំកម្មវិធីបានឲ្យដឹងថា ស្ពានទាំង៥ខ្សែដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលតែមួយនាព្រឹកនេះ គឺមានស្ពាន«ច្រាំងចោត នៅស្រុកបាណន់, ស្ពាននៅស្រុកបវេល, ស្ពាននៅស្រុកសំឡូត, ស្ពាននៅស្រុកឯកភ្នំ និងស្ពាននៅស្រុកកំរៀង» ។ មន្ត្រីបានប្រាប់ដែរថា ថវិកាដែលសាងសង់ស្ពានទាំង៥ខ្សែនេះ គឺជាហិរញ្ញប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជា តែគេមិនទាន់ដឹងអំពីការចំណាយនៃថវិកាសរុបនៅឡើយ
ទេ។
នេះជាសមិទ្ធផលថ្មីទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍនៅតាមបណ្ដាខេត្ទូទាំងប្រទេស ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋបានស្វាគមន៍ និងបានបង្ហាញពីភាពរីករាយក្រៃលែង ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ ។ ពីព្រោះស្ពានទាំង៥ខ្សែ បានបង្កភាពងាយស្រូលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាស្រុកទាំង៥នេះ ក៏ដូចជាអ្នកដំណើរពីតាមបណ្ដាស្រុក និងខេត្តដទៃទៀត ។
នៅក្នុងពិធីនេះដែរ គេឃើញមានមន្ត្រីរាជការគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋបានរាប់ពាន់នាក់បានមកចូលរួមក្នុងពិធីសម្ភោធស្ពាន ដែលជាសមិទ្ធផលថ្មីសម្រាប់ស្រុកចំនួន៥ខាងលើនេះ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ