មហាសេដ្ឋី Richard Branson ចែករំលែក​គន្លឹះ​ដល់​អ្នក​ចង់​ជោគជ័យ


លោក Richard Branson ជា​មហាសេដ្ឋី​ដែល​រស់នៅ​លើ​កោះ​ឯកជន​ផ្ទាល់ខ្លួន និង​ជា​ប្រធាន​ក្រុមហ៊ុន Virgin បាន​ក្លាយជា​អាជីវករ​ជោគជ័យ​មួយ​រូប ទោះជា​លោក​បាន​បញ្ឈប់​ការ​សិក្សា​លឿន​ក៏​ពិតមែន​ក្តី ។

ម្តង​ហើយ​ម្តងទៀត លោក Branson តែងតែ​ជំរុញ​ដល់​អ្នក​ដទៃ​ឲ្យ​ជឿជាក់​លើ​ខ្លួនឯង​មិន​ថា​ស្ថិត​ក្នុង​ស្ថាន​ការ​ណា​ទេ ។ លោក គឺជា​ឧទាហរណ៍​មួយ​បង្ហាញ​ថា រឿង​អ្វី​ក៏​អាច​កើត​មាន​ឡើង​ដែរ ។ ពេល​លោក​នៅ​ជា​កុមារ លោក​មាន​ជំងឺ Dyslexia ដែល​បង្ក​ភាព​លំបាក​ដល់​លោក​ក្នុង​ការ​រៀនសូត្រ ហើយ​មិន​មាន​នរណា​ដែល​គិត​ថា លោក​អាច​ក្លាយទៅជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ចម្រៀង និង​ហ្គេ​ម​ដ៏​ធំ​មួយ​ទេ ។ លោក​បាន​ចែករំលែក​គន្លឹះ​មួយ​សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​ការងារ ឬ​អាជីវកម្ម​របស់​ពួក​គេ គឺ​កុំ​ចុះចាញ់ ។

លោក​បាន​និយាយ​ថា «​មាន​ពេល​ជា​ច្រើន​ដែល​មនុស្ស​ដទៃ​មើល​រំលង​គំនិត​របស់​លោក ។ មិត្តភក្តិ ក្រុម​គ្រួសារ មនុស្ស​ដែល​ខ្ញុំ​គោរព និង​ធនាគារ​ជាដើម មនុស្ស​ដទៃ​មិន​មើលឃើញ​សក្តា នុពល​ដែល​ខ្ញុំ​មើលឃើញ​ទេ ។ តែ​វា​មិន​រារាំង​ខ្ញុំ​ទេ ។ ព្រោះតែ​អ្នក​ដទៃ​មិន​ជឿជាក់​លើ​គំនិត​របស់​អ្នក​ពី​ដំបូង​មិន​មាន​ន័យ​ថា វា​គ្មាន​តម្លៃ​ទេ ។ ក្នុង​ករណី​ខ្ញុំ​វិញ វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង​» ។ លោក​គិត​ថា មនុស្ស​ម្នាក់​ៗ​តែងតែ​មានឱកាស​លើក​ទី​ពីរ​ក្នុង​ជីវិត ហើយ​ប្រសិនបើ​អ្នក​បោះបង់​អ្នក​នឹង​មិនដឹង​ទេ​ថា អ្នក​អាច​សម្រេច​បាន​អ្វី​នៅ​ទី​បញ្ចប់ ។

លោក Branson ក៏​រៀនសូត្រ​ពី​កំហុសឆ្គង​របស់​លោក​ដែរ ។ បន្ទាប់​ពី​លោក​បរាជ័យ​នៅ​សាលារៀន​លោក​បាន​ធ្វើ​ឲ្យ​ភាព​ទន់ខ្សោយ​របស់​លោក​ក្លាយជា​ចំណុចខ្លាំង របស់​លោក​វិញ​ដោយ​លោក​ចាប់ផ្តើម​ស្រលាញ់​អ្វី​ដែល​មាន​ភាព​ងាយស្រួល​ដែល​បាន​ក្លាយជា​គោលការណ៍​សំខាន់​របស់​ក្រុមហ៊ុន​លោក ។

លោក Branson ជឿជាក់​ថា នរណា​ក៏​អាច​កសាង​អនាគត​ដែល​ខ្លួន​ចង់បាន​ដែរ ។ លោក​បាន​បកស្រាយ​ថា «​មិន​មាន​នរណា​អាច​ជោគជ័យ​លើក​ទី​មួយ​ទេ គឺ​យើង​ត្រូវ​រៀនសូត្រ​ពី​កំហុសឆ្គង​របស់​ពួក​យើង ។ ពួក​យើង​គួរតែ​មានឱកាស​ទី​ពីរ​ក្នុង​ជីវិត​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ