ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ ២នាក់​ ណាត់​គ្នា​មក​លោត​ទឹក​លើ​ស្ពាន​ជ្រោយ​ចង្វា ប៉ង​ធ្វើ​អត្ត​ឃាត​ តែ​​ត្រូវ​ប្រពន្ធ​ដូរ​ចិត្ត​ចាប់​ឃាត់​​​​ផ្អើលអ្នក​ដំណើរ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្តី​ប្រពន្ធ​ ២នាក់​ បាន​ណាត់​គ្នា​មក​លោតទឹក​លើ​ស្ពាន​ជ្រោយ​ចង្វា​ ប៉ង​ធ្វើ​អត្តឃា.ត​ដោយ​សារ​តែ​​មិ​នចុះ​សម្រុង​គ្នា​រឿង​ទៅ​រក​ស៊ី​ជាមួយ​ឪពុក​ក្មេក​ លុះ​ពេល​មក​ដល់​លើ​ស្ពាន​ស្រាប់តែ​ប្រពន្ធ​ដូរ​ចិត្តលែង​ចង់​ស្លា.ប់​ ក៏​បញ្ចុះ​បញ្ចូល​ប្តី​ ប៉ុន្តែ ប្តី​មិ​ន​ព្រម​ ប្រពន្ធ​ក៏​ចាប់​អោប​ប្រតាយ​ទាញ​ចុះ​ឡើង​ផ្អើល​ដល់​អ្នក​ដំណើរ​មក​ជួយ​ចាប់​ទាញ​​ រួច​ផុត​ពី​សេចក្តី​ស្លា.ប់​ទាំង​ ២នាក់​ ប្តី​ប្រពន្ធ​។

រាជ​ធានី​ភ្នំពេញ​ ៖ ប្តី​ប្រពន្ធ​ ២នាក់​ បាន​ណាត់​គ្នា​មក​លោតទឹក​លើ​ស្ពាន​ជ្រោយ​ចង្វា​ ប៉ង​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​​មិ​នចុះ​សម្រុង​គ្នា​រឿង​ទៅ​រក​ស៊ី​ជាមួយ​ឪពុក​ក្មេក​ លុះ​ពេល​មក​ដល់​លើ​ស្ពាន​ស្រាប់តែ​ប្រពន្ធ​ដូរ​ចិត្តលែង​ចង់​ស្លាប់​ ក៏​បញ្ចុះ​បញ្ចូល​ប្តី​ ប៉ុន្តែ ប្តី​មិ​ន​ព្រម​ ប្រពន្ធ​ក៏​ចាប់​អោប​ប្រតាយ​ទាញ​ចុះ​ឡើង​ផ្អើល​ដល់​អ្នក​ដំណើរ​មក​ជួយ​ចាប់​ទាញ​​ រួច​ផុត​ពី​សេចក្តី​ស្លាប់​ទាំង​ ២នាក់​ ប្តី​ប្រពន្ធ​។

ហេតុ​ការណ៍​​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ១០​ និង​​ ២៥​នាទី​ យប់​ថ្ងៃទី​២០​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​។ ប្តី​ប្រពន្ធ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ខាង​លើ​មាន​ឈ្មោះ​ ១. វៀង​ យ៉ាន​ទីន​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ ជា​ប្តី​ មុខ​របរ​អ្នក​លក់​នំ​បុ័ង​សាច់​ ២. យ៉ិន​ សុផល​ ភេទ​ស្រី អាយុ​ ២៨​ឆ្នាំ ជា​ប្រពន្ធ​ មុខ​របរ​អ្នក​លក់​នំ​បុ័ង​សាច់ដូច​គ្នា​ អ្នក​ទាំង​២​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌឬស្សី​កែវ​។

តាម​សម្តី​ប្តី​ប្រពន្ធទាំង​ ២នាក់​ បាន​ឲ្យដឹង​ថា​ កាល​ពី​ ១ខែ​មុន​ ឪពុក​​ខាង​ប្តី​បាន​បបួល​ឲ្យ​ទៅ​រក​ស៊ី និង​ស្នាក់​នៅ​ជាមួយ​​គាត់​នៅ​ច្បារ​អំពៅ ហើយ​ប្តី​ចង់​ទៅ តែ​ប្រពន្ធ​មិន​ព្រម​ដោយ​នា​ង​ចង់​រក​ស៊ី​តែ​ ២នាក់​ ប្តី​ប្រពន្ធ ដោយ​និយាយ​មិន​ចុះ​សម្រុង​គ្នា​ លុះ​ដល់​ល្ងាច​ថ្ងៃ​កើតហេតុ​នេះ ប្តី​ប្រពន្ធ​ខាង​លើ​ក៏​​បាន​ណាត់​គ្នា​​មក​លោត​ទឹក​លើ​ស្ពាន​ជ្រោយ​ចង្វា​តែ​ម្តង​។

ប៉ុន្តែ ពេល​មក​ដល់​ប្រពន្ធ​បាន​ដូរ​ចិត្ត​​ និង​បាន​និយាយ​លួង​លោម​ប្តី តែ​ដោយ​ប្តី​មិន​ព្រម​ ក៏​មាន​ការ​ទាញ​​គ្នា​ចុះ​ឡើង​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ និងសមត្ថ​កិច្ច​ មក​ជួយ​ឃាត់​ និង​នាំ​យក​ទៅ​សាក​សួរ​តែ​ម្តង​៕