ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​កំពុង​លេងល្បែង​គ្រោះថ្នាក់​ជាមួយ​កា​ស្មៀ​រ​ឬ?

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​ទើប​ចាត់វិធានការ​រ៉ា​ឌី​កាល់​ជា​ច្រើន ជួនកាល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​រដ្ឋ​ចា​មូ​និង​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ហើយ​ទាមទារ​យក​ដោយ​ប៉ា​គី​ស្ថាន​។ កាលពី​ថ្ងៃ​ទី​២​សីហា រដ្ឋាភិបាល​តំបន់​កា​ស្មៀ​របា​ន​ចេញ​អនុ​ក្រិ​ត្យ​វិសាមញ្ញ​មួយ​។​បណ្ដា​អ្នកទេសចរ​និង​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ត្រូវ​បាន​ជម្លៀស​ចេញ បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ​។​មូលហេតុ​ត្រូវ​បាន​គេ​លើក​ឡើង​ថា មក​ពី​ការ​គំរាមកំហែង​របស់​ពួក​ភេរវ​ករ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ក្រុង​ញូ​វ​ដែ​ល្លី…

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​ទើប​ចាត់វិធានការ​រ៉ា​ឌី​កាល់​ជា​ច្រើន ជួនកាល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​រដ្ឋ​ចា​មូ​និង​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ហើយ​ទាមទារ​យក​ដោយ​ប៉ា​គី​ស្ថាន​។
កាលពី​ថ្ងៃ​ទី​២​សីហា រដ្ឋាភិបាល​តំបន់​កា​ស្មៀ​របា​ន​ចេញ​អនុ​ក្រិ​ត្យ​វិសាមញ្ញ​មួយ​។​បណ្ដា​អ្នកទេសចរ​និង​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ត្រូវ​បាន​ជម្លៀស​ចេញ បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ​។​មូលហេតុ​ត្រូវ​បាន​គេ​លើក​ឡើង​ថា មក​ពី​ការ​គំរាមកំហែង​របស់​ពួក​ភេរវ​ករ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ក្រុង​ញូ​វ​ដែ​ល្លី បាន​ដាក់​ពង្រាយ​ទាហាន​ជា​ច្រើន​ពាន់​នាក់​ក្នុង​តំបន់​នោះ​។

នា​ថ្ងៃ​ទី​៤​សីហា​រដ្ឋបាល​តំបន់​កា​ស្មៀ​របា​ន​រាំង​ខ្ទប់​បណ្ដាញ​អី​ុ​ន​ធើ​រ​ណេ​ត​ហើយ​ឃុំខ្លួន​ក្នុងផ្ទះ មេដឹកនាំ​នយោបាយ​សំខាន់​ៗ​ជា​ច្រើន​រូប​។​ក្រុង​ញូ​វ​ដែ​ល្លី​ស្វែងរក​រាំង​ខ្ទប់​រាល់​ភាព​រញ៉េរញ៉ៃ​ក្នុង​តំបន់ ដែល​មាន​ពួក​អ្នក​ចង់បាន​ឯករាជ្យ​ភាព​ច្រើន​នាក់​។ រលក​នៃ​ការ​បង្ក្រាប​ចុង​ក្រោយ​កើត​មាន​កាល​ឆ្នាំ​២០១៦ ដោយ​រដ្ឋាភិបាល​ពេល​នោះ​បាន​ពង្រីក​ការ​បង្ក្រាប​ក្នុង​តំបន់​ទាំងមូល ក្រោយ​កងកម្លាំង​សន្តិសុខ​ឥ​ណ្ឌា្​បាន​សម្លាប់​លោក​BURHAN WANI ជា​សកម្មជន​វ័យក្មេង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កា​ស្មៀ​រ ដោយ​ចាត់​ទុក​លោក​ថា​ជា​យុទ្ធ​ជន​នៃ​សេរីភាព​ម្នាក់​។

នា​ថ្ងៃ​ទី​៥​សីហា​ឥណ្ឌា​បាន​ប្រកាស​ថា​ខ្លួន​មាន​បំណង​ដក​មាត្រា​ទី​៣៧០​ចេញពី​រដ្ឋធម្មនុញ្ញ ដែល​ផ្ដល់​ឲ្យ​តំបន់​កា​ស្មៀ​រ នូវ​ស្វ័យភាព​ពិសេស​ចាប់តាំងពី​ឆ្នាំ​១៩៤៩​មក​។ នោះ​ជា​សេចក្ដីសម្រេច​ដ៏​ធំ​បំផុត​មួយ​។ ជាមួយ​ការ​លុប​ចោល​មាត្រា​នោះ​ជម្លោះ​ការទូត​បាន​ផ្ទុះ​ឡើង​ខ្ពស់​ដល់​ចំណុច​គ្រោះថ្នាក់ ជាមួយ​ប៉ា​គី​ស្ថាន​ដែល​បណ្ដេញ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ចេញ​។

ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​មាន​ជម្លោះ​នឹង​គ្នា​ក្នុង​រឿង​កា​ស្មៀ​រ ចាប់តាំងពី​ជាង​៧០​ឆ្នាំ​មក​ហើយ​ពោល​ចាប់ពី​ប្រទេស​ទាំង​២ ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​មក​។ ក្រោយ​ការ​ពុះ​បំបែក​ឥណ្ឌា​ក្នុង​ឆ្នាំ​១៩៤៧​មក មេ​ដឹកនាំ​កា​ស្មៀ​រ​មានការ​រារែក​ដ៏​យូរ ថា​តើ​តំបន់​របស់​ខ្លួន​ដែល​មាន​សាសនិក​អ៊ិ​ស្លា​ម​ភាគច្រើន ទៅ​ចូល​ខាង​ឥណ្ឌា​ឬ​ក៏​ប៉ា​គី​ស្ថាន? ប៉ុន្តែ​ពេល​ពួក​យុទ្ធ​ជន​លើក​ចូល​ក្នុង​ដែន​ដីកា​ស្មៀ​រ​ពី​ប៉ា​គី​ស្ថាន​មក កា​ស្មៀ​របា​ន​ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ មក​ចូលរួម​ជាមួយ​ក្រុង​ញូ​វ​ដែ​ល្លី​ជា​ថ្នូរ​និង​កិច្ច​ការពារ ប្រឆាំង​ពួក​យុទ្ធ​ជន​មក​ពី​ប៉ា​គី​ស្ថាន​។

ក្នុង​ឆ្នាំ​១៩៤៨​អ​.​ស​.​ប​បាន​ស្នើ​ដល់​ឥណ្ឌា​ឲ្យ​រៀបចំ​ដំណើរការ​មួយ​នៃ​ការ​រំសាយ​យោធា​ក្នុង​តំំ​បន់ ដើម្បី​កំណត់​អនាគត​លក្ខន្តិកៈ​មួយ​សម្រាប់​កា​ស្មៀ​រ​។ សំណើ​នោះ​នៅ​តែ​ក្នុង​ក្រដាស​។ តាំងពី​ពេល​នោះ​មក​លក្ខន្តិកៈ​កា​ស្មៀ​រ​ពុំ​មានការ​វិវត្តន៍​ទៅ​មុខ​ឡើយ រួច​តំបន់​នោះ​ជា​ប្រភព​នៃ​សង្គ្រាម​ជា​ច្រើន​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ