ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ ២គ្រឿង​ បុក​គ្នា​នៅ​ផ្លូវ​កែង​ រង​របួស​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បាន​រង​របួស​ស្រាល​ ខណៈ​ដែល​ម៉ូតូ​កាវ៉ា​សាគី ពណ៌​ខ្មៅ ១គ្រឿង​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BT-7889 បើក​បរដោយ​បុរស​ម្នាក់​ ធ្វើដំណើរ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​មុខ​ផ្ទះ​សំណាក់​ គុយ​ ស្រេង​ ក៏​មាន​ម៉ូតូឌ្រីម​C125 ស៊េរី​០១០​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ពោធិ៍​សាត់​ 1C-4527 ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៦៥​ បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ក៏​បុក​គ្នា​​ពេញទំហឹង​តែម្តង​ បណ្តាល​​ឲ្យ​ម៉ូតូទាំង ២គ្រឿង​ រង​ការ​ខូច​ខាត​។

ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ២០​នាទី យប់​ថ្ងៃទី​២០​ កុម្ភៈ ២០១៤​ ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​ កែង​ផ្លូវ​២៦៥​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់ទី១​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​ហេតុ​ ដោយ​សារ​ភាគី​ទាំង​ពីរ​ចរចា​គ្នា​មិន​ត្រូ​វ​ ទើប​សមត្ថ​កិច្ច​នាំ​យក​​ម៉ូតូទាំង​ ២គ្រឿង​ ទៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ល្អក់ទី១​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​៕