ជិះម៉ូតូលឿនដល់ផ្លូវកោងគេចរថយន្តជ្រុលចង្អូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ ១ដើម រងរបួសធ្ងន់
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវឪពុកម្តាយ និងបងប្អូន ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចផ្លូវកោង ស្រាប់តែមានរថយន្តកាមរី ១គ្រឿង មកពីមុខ ក៏រេចង្កូតជ្រុលទៅខាងស្តាំដៃបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ ១ដើម បណ្តាលឲ្យជនរងគ្រោះបោកទៅនឹងចញ្ចើមផ្លូវរងរបួសសន្លប់នៅនឹងកន្លែង រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ចែករំលែកព័តមាននេះ