ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​អាច​សម្រេច​ម​ហិ​ច្ច​តា​នាំ​ចេញ​អង្ករ ៧៥​ម៉ឺន​តោន​សម្រាប់​១​ឆ្នាំ ២០១៩ បាន​ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ​ជាង​៣០​ម៉ឺន​តោន​ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៩ ខណៈ​អ្នក​រកស៊ី​ខាង​វិស័យ​នេះ​បាន​អះអាង​ថា​កម្ពុជា​រំពឹង​ថា​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ទំហំ​ប្រមាណ​៧៥​ម៉ឺន​តោន សម្រាប់​ឆ្នាំ ២០១៩ នេះ​។ ​យោង​តាម​របាយការណ៍​នៃ​ស្ថិតិ​នាំ​ចេញ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយបាន​ឲ្យ​ដឹង​ថា​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ…

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ​ជាង​៣០​ម៉ឺន​តោន​ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៩ ខណៈ​អ្នក​រកស៊ី​ខាង​វិស័យ​នេះ​បាន​អះអាង​ថា​កម្ពុជា​រំពឹង​ថា​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ទំហំ​ប្រមាណ​៧៥​ម៉ឺន​តោន សម្រាប់​ឆ្នាំ ២០១៩ នេះ​។ ​យោង​តាម​របាយការណ៍​នៃ​ស្ថិតិ​នាំ​ចេញ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយបាន​ឲ្យ​ដឹង​ថា​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០១៩​នេះ សម្រេច​បាន​ប្រមាណ​៣០៨.០១៣​តោន កើនឡើង​ប្រមាណ ៣,៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ខែកក្កដា កន្លង​ទៅ​នេះ កម្ពុជា​ក៏​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ប្រមាណ ២៦.៤៧៥​តោន​ផង​ដែរ ដែល​មាន​កំណើន ដែល​មាន​កំណើន​៣,៦​ភាគរយ ធៀប​នឹង​ខែកក្កដា ឆ្នាំ ២០១៨​កន្លង​ទៅ ។

​បើ​តាម​លោក ស៊ុ​ង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​ទើប​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​នេះ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ ២០១៩​នេះ បើសិនជា​មិន​មានការ​ប​ម្រែ​ម​ប​ម្រួ​ល​អាកាសធាតុ​ទេ​នោះ កម្ពុជា​អាច​នឹង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ទំហំ​ប្រមាណ​៧៥​ម៉ឺន​តោន ដោយ​ក្នុង​នោះ​ចិន​បាន​យល់ព្រម​ទិញ ដល់​ទៅ​៤០​ម៉ឺន​តោន តាម​រយៈ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ហើយ​ទីផ្សារ​ផ្សេង​ៗ​ទៀត រំពឹង​ថា​នឹង​នាំ​ចេញ​ទៅ​បាន​ប្រមាណ​ជិត​៤០​ម៉ឺន​តោន​ទៀត ។

​យ៉ាងណាមិញ ចំណោទ​ដែល​ត្រូវ​ដោះស្រាយ​នោះ​គឺថា​តើ​កម្ពុជា​អាច​សម្រេច​ម​ហិ​ច្ច​តា​នាំ​ចេញ​អង្ករ ៧៥​ម៉ឺន​តោន​សម្រាប់​១​ឆ្នាំ ២០១៩ បាន​ឬទេ ? ​ឆ្លើយ​តប​នឹង​ចំណោទ​នេះ លោក ស៊ុ​ង សា​រ៉​ន បាន​និយាយ​ថា «​ការ​សម្រេច​បាន ឬ​មិន​បាន (​ការ​នាំ​ចេញ​អង្ករ​) គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ធម្មជាតិ ។ បើសិនជា​មានទឹក​គ្រប់គ្រាន់​សម្រាប់​ដាក់​ស្រែ​របស់​ប្រជា​កសិករ យើង​អាច​នាំ​សម្រេច​ទៅ​តាម​ការ​គ្រោងទុក ។​យ៉ាងណា​ក៏​ដោយ យើង​នៅ​តែ​បំផុស​អោយ​ប្រជា​កសិករ​ដាំ​ដុះ​ស្រូវ​ដែល​ប្រើ​រយៈពេល​ខ្លី និង​ជា​ប្រភេទ​អង្ករ​ដែល​ជា​តម្រូវការ​លើ​ទីផ្សារ​អន្តរជាតិ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ពួក​គេ » ។ លោក​បាន​បន្ថែម​ថា ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ ដែល​ទើប​ជាប់​ឆ្នោត ដោយ​ការ​ផ្ដល់​ទំនុកចិត្ត​ពី​សមាជិក លោក​នឹង​ជំរុញ​ព្រមទាំង​លើកទឹកចិត្ត​ដល់​កសិករ ក្នុង​ការ​ផលិត​ស្រូវ​ណា​ដែល​មាន​ទីផ្សារ​សម្រាប់​នាំ​ចេញ ហើយ​កម្ពុជា​ក៏​បាន​និង​កំពុង​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​សម្រាប់​ស​ម្ងួ​ត​និង​ស្តុក​ស្រូវ​របស់​កសិករ ដែល​ប្រមូល​ផល​បាន និង​អាច​លែង​មាន​បញ្ហា​កង្វល់​ពី​រឿង​គ្មាន​កន្លែង​ទុកដាក់ និង​ស្រូវ​ខូច​ទៀត​ហើយ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​ថា កាលពី​ឆ្នាំ​២០១០ កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​នាំ​ចេញ​អង្ករ​អោយ​បាន​១​លាន​តោន​នៅ​ឆ្នាំ ២០១០ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ ២០១៩​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​មិន​ទាន់​សម្រេច​បាន​១​លាន​តោន​នៅឡើយ ។ លោក​ថា​៖«​យើង​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​បម្រើ​អោយ​ការ​នាំ​ចេញ​របស់​យើង ព្រោះថា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ដែល​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ ក្នុង​ការ​នាំ​ចេញ » ។

លោក​បន្ត​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ជិតខាង ទៅ​កាន់​គោលដៅ​ទីផ្សារ គេ​ប្រើ​រយៈពេល​ខ្លី តែ​សម្រាប់​ការ​នាំ​ចេញ​របស់​យើង​វិញ​ត្រូវ​ប្រើ​ពេល​យូរ ជាក់ស្ដែង​ការ​នាំ​ចេញ ផលិត
ផល​កសិកម្ម​របស់​យើង​ទៅ​កាន់​ប្រទេស​ហូ​ឡង់ ត្រូវ​ប្រើ​ពេល​ជាង​១​ខែ ការ​នាំ​ចេញ​ចេក​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ប្រើ​ពេល​ជាង ២​ស​ប្ដា​ហ៍ ។ នេះ​គឺ​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត ដូច​ជា​វៀតណាម និង​ថៃ​ជាដើម ដែល​ជា​សុទ្ធតែ​ជា​ប្រទេស​កសិកម្ម​ដូច​កម្ពុជា​ដែរ ។

​លោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​ច្រើន ជា​ពិសេស​ទីផ្សា​ប្រទេស​ចិន លោក​គ្រោង​នឹង​រៀបចំ​ឱ្យ​មានការ​ជួបជុំ​រវាង​ធុរជន​កម្ពុជា និង​ចិន ក្នុង​គោលបំណង​ជជែក​និង​រក​ដំណោះស្រាយ​ណាមួយ នាំ​ចេញ​ផលិតផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ជា​ពិសេស​អង្ករ ដែល​ជា​ផលិតផល​ចំបង​របស់​កម្ពុជា និង​ជា​តម្រូវការ​ចាំបាច់​មួយ​របស់​ចិន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​តាម​ស្ថិតិ​នាំ​ចេញ​អង្ករ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ បាន​បង្ហាញ​ថា ឆ្នាំ​២០១៥​ដែល​ជា​ឆ្នាំ រដ្ឋាភិបាល​កំណត់​ផែនការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​នោះ តែ​ការ​នាំ​ចេញ​សរុប​សម្រេច​បាន​តែ ៥៣៨.៣៩៦​តោន ឆ្នាំ ២០១៦ សម្រេច​បាន ៥៤២.១៤៤​តោន ឆ្នាំ ២០១៧​ការ​នាំ​ចេញ​អង្ករ​សម្រេច​បាន ៦៣៥.៦៧៩​តោន និង​ឆ្នាំ ២០១៨ ការ​នាំ​ចេញ​សម្រេច​បាន ៦២៦.២២៥​តោន ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ