ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​​ឡើង​ក​​អាយុ​17​ឆ្នាំ​ ចាប់​​រំលោ.ភ​​ប្អូន​ស្រី​​ជីដូន​​មួយ អាយុ​7ឆ្នាំ​​​​បាន​​សម្រេច​​​​ត្រូវ​​ចាប់​​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​​ ៖​​​ ​​​​ក្មេង​ស្ទាវ​​អាយុ​១៧​ឆ្នាំ​​​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ពីបទ​ចាប់​​​ប្អូន​ស្រី​ជីដូន​មួយ​​អាយុ​​៧​ឆ្នាំរំ​លោភ​សេព​សន្ថវៈ​​រហូត​បាន​​​សម្រេច ​​និង​គំរាម​​មិន​ឱ្យ​​​និយាយ​ប្រាប់​គេ​​ បើ​​​​​ប្រាប់​ន​ឹង​ត្រូវ​​វាយ​សម្លា.ប់​​ចោល ។ ករណី​​​​នេះ​កើត​ឡើង​កាល​ពីថ្ងៃទី​​​១៩ ​កុម្ភៈ ​វេលាម៉ោង​​​​៨​​ព្រឹក​ នៅ​ចំណុច​​គុម្ព​អំពៅ​​ ខាង​ត្បូង​ផ្ទះ​​​​ក្មេង​ស្ទាវ​​រូប​នេះ​ចម​្ងាយ​​​​ប្រមាណ​​ជាង​​១០ម៉ែត្រ​​ស្ថិត​នៅ​​​​​​ភូមិ​ថ្នល់​កែង សង្កាត់​​​​​ពោធិ៍​តា​​ហោ ក្រុង​ស្វាយ​រៀង​ ។​

ខេត្ត​ស្វាយ​រៀង​​​ ៖​​​ ​​​​ក្មេង​ស្ទាវ​​អាយុ​១៧​ឆ្នាំ​​​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ពីបទ​ចាប់​​​ប្អូន​ស្រី​ជីដូន​មួយ​​អាយុ​​៧​ឆ្នាំរំ​លោភ​សេព​សន្ថវៈ​​រហូត​បាន​​​សម្រេច ​​និង​គំរាម​​មិន​ឱ្យ​​​និយាយ​ប្រាប់​គេ​​ បើ​​​​​ប្រាប់​ន​ឹង​ត្រូវ​​វាយ​សម្លាប់​​ចោល ។ ករណី​​​​នេះ​កើត​ឡើង​កាល​ពីថ្ងៃទី​​​១៩ ​កុម្ភៈ ​វេលាម៉ោង​​​​៨​​ព្រឹក​ នៅ​ចំណុច​​គុម្ព​អំពៅ​​ ខាង​ត្បូង​ផ្ទះ​​​​ក្មេង​ស្ទាវ​​រូប​នេះ​ចម​្ងាយ​​​​ប្រមាណ​​ជាង​​១០ម៉ែត្រ​​ស្ថិត​នៅ​​​​​​ភូមិ​ថ្នល់​កែង សង្កាត់​​​​​ពោធិ៍​តា​​ហោ ក្រុង​ស្វាយ​រៀង​ ។​

​បើ​​​តាម​នគរបាល​​ប៉ុស្ដិ៍​​រដ្ឋបាល​​​សង្កាត់​ពោធិ៍​តា​ហោ​ ​​​បាន​ឱ្យ​ដឹង​ថា ​ក្មេង​ស្ទាវ​រូប​​នេះ​​​​ឈ្មោះ​​ចិន ចិន្ដា ​អាយុ​​​១៧​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុងភូមិ​​​កើត​ហេតុ​​​ខាង​លើ ។ ប្រភព​​ដដែល​​បន្ត​ទៀត​ថា មុន​ពេល​កើត​ហេតុ​​​​​ឈ្មោះ​ចិន្ដា​នេះ​​បាន​ហៅ​​​​ប្អូន​ស្រីជ​ី​ដូន​​មួយ​​ដែល​​មានផ្ទះជាប់​គ្នា​​ឱ្យ​មក​ផ្ទះ​របស់​ខ្លួន ​​​រួច​ឱ្យ​បេះ​ផ្លែ​ស្វាយ​​​ហូប​​​ ពេល​បេះ​បានផ្លែ​ស្វាយ​រួច​​ក៏បបួល​​ទៅ​ហូប​​នៅ​អង្រឹង​​ចង​ក្រោម​ដើម​​ស្វាយ​ខាង​ត្បូង​​ផ្ទះ​​ក្នុង​ចម្ការ​អំពៅ​​ចម្ងាយ​ប្រមាណ​​​​ជាង​​១០​ម៉ែត្រ​ ក្រោយ​ពីកុមារី​រង​គ្រោះហូបស្វាយ​​ហើយ​ក៏​បបួល​រួម​ភេទ​​ ពេល​​នោះ​ប្អូន​​ស្រី​​ជីដូន​មួយ​​មិន​ព្រម​ ក៏​ចាប់​អូស​ដៃ​​នាង​ចូល​ក្នុង​គុម្ព​​​អំពៅ​រួច​​យក​ដៃ​ខ្ទប់មាត់​​​ស​ម្លុ​តមិន​ឱ្យ​ស្រែក​​ហើយ​​ចាប់​​រំ​លោភ​​ទាំង​កំរោល​​រហូត​បាន​សម្រេច​​​​ធ្វើ​ឱ្យ​ក្មេង​ស្រី​​រង​គ្រោះ​​ទើប​តែ​អាយុ​​៧​ឆ្នាំ​​ឈឺ​ចាប់​យ៉ាង​ខ្លាំង ​​​​តែ​មិន​​ហ៊ាន​​​ស្រែក​ឬ​​ប្រាប់​គេ​ទេ​ ម្យ៉ាងម្ដាយ​និងបង​ៗមិន​នៅ​ផ្ទះ​​​ទុក​ឱ្យ​នាង​តូច​​ចាំ​ផ្ទះតែម្នាក់​ឯង​​ទៀត ។​​ រី​ឯ​ក្មេង​ស្ទាវ​​នេះ​​​មាន​ឪពុក​ឈឺស្លាប់​មួយចំហៀង​ខ្លួន​​ដេក​ក្នុង​​ផ្ទះ​​ ​ចំណែក​​​​​ម្ដាយ​​និង​បង​ៗ​​​​ក៏ទៅ​ធ្វើការ​​អស់​ដែរ​ ទើប​ឆក់​ឱកាស​​​​បបួល​ប្អូន​ស្រី​​ជី​​ដូន​មួយ​​មក​ចាប់​​រំ​លោភ​​​​តែម្ដង ។

ប្រភព​​បន្ត​ថា លុះដល់​ម៉ោង​​៩​និង​​៣០នាទី​ព្រឹកថ្ងៃ​ដដែល​​​បង​ស្រី​កុមារី​រង​គ្រោះ​​​មក​ដល់​ឃើញ​ឈាម​​​​​​ប្រឡាក់​​​​ក៏​បាន​​សួរ​នាំ​​​ ទើប​​ដឹង​រឿង​ក៏​ទៅ​ហៅ​​ម្ដាយ​មក​ប្ដឹង​​​​លោក​អធិ​ការ​ក្រុង​ស្វាយ​រៀង​​ ចាប់​ខ្លួន​ជន​នេះ​បាន​​​​នៅ​វេលា​ម៉ោង​​៣​រសៀល​​ ក៏ប៉ុន្តែ​​​ក្មេង​ស្ទាវ​ឡើង​ក​នេះ​​​បាន​ប្រកែក​​ ។ ​​ក្រោយ​មក​​​សមត្ថកិច្ច​​បាន​នាំ​កុមារី​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​​​​ដើម្បី​​​ពិនិត្យ​​​ហើយ​​​​​ឃើញ​ថា ​ប្រដាប់​ភេទរបស់​​នាង​តូច​​​ដាច់​ដោច​​មាន​របួស​​ធ្ងន​់​ធ្ងរ ​​ក៏បាន​​ឱ្យ​​សមត្ថ​កិច្ច​ទៅ​ពិនិត្យ​​កន្លែង​កើត​ហេតុ​​គឺពិត​ជា​មាន​ការ​ចាប់​រំលោភ​​ប្រាកដ​មែន ហើយ​​ក៏​យក​កុមារី​​រង​គ្រោះ​​នៅ​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ រួច​​ឃាត់​ខ្លួន​ជន​សង្ស័យ​​​នៅ​អធិ​ការដ្ឋាន​​នគរ​បាល​​ក្រុង​ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ចាត់​ការ​បន្ត ​។ ​

រហូត​មក​ដល់​ថ្ងៃទី​២០ កុម្ភៈ ​េវលា​ម៉ោង​១​​រសៀល ​​​លោក​​​អធិការ​​មិន​អនុ​ញ្ញាត​​ឱ្យ​ថត​រូប​ក្មេង​ស្ទាវ​រូប​នេះ​​​ទេ ​ដោយ​ប្រាប់​ថា ​សមត្ថកិច្ច​​កំពុង​​ស៊ើុប​​អង្កេត​ ​៕