ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បាត់​​ខ្លួន​​​​3​នាក់​ក្នុង​​ហេតុ​ការណ៍​​បាក់​ច្រាំង​​​​ទន្លេ សព​​​​ចៅ​តូច​​​​អណ្តែត​​​​មុន​​​ បន្ទាប់​​មក​​​ស្ត្រី​​ចំណាស់​​ជា​ជីដូន​​​​​និង​​កូន​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ សព​មនុស្ស​​២​នាក់​ក្នុង​ចំណោម​​៣​នាក់​​​ ដែល​បាន​បាត់​ខ្លួន​នៅ​បាត​ទន្លេ​ដោយ​សារ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​មេគង្គ​នោះ បាន​ផុស​អណ្តែត​ជា​បន្ត​បន្ទាប់​ ក្នុង​ពេល​វេលា​ខុស​ៗ​គ្នា​​ នៅ​កន្លែង​កើត​ហេតុ​ ។

ខេត្ត​កណ្តាល​ ៖ សព​មនុស្ស​​២​នាក់​ក្នុង​ចំណោម​​៣​នាក់​​​ ដែល​បាន​បាត់​ខ្លួន​នៅ​បាត​ទន្លេ​ដោយ​សារ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​មេគង្គ​នោះ បាន​ផុស​អណ្តែត​ជា​បន្ត​បន្ទាប់​ ក្នុង​ពេល​វេលា​ខុស​ៗ​គ្នា​​ នៅ​កន្លែង​កើត​ហេតុ​ ។

​លោក​វរ​សេនីយ៍​ត្រី ម៉ែន សុឃឿន អធិការ​នគរ​បាល​ស្រុក​ខ្សាច់​កណ្តាល​ ឱ្យដឹង​ថា​ សព​ដែល​ផុស​អណ្តែត​នោះ​មាន​ ១-​ឈ្មោះ ចេក រស្មី ហៅឈួយ ភេទ​ប្រុស អាយុ​១ឆ្នាំ ត្រូវ​ជា​ចៅ​ ​បាន​ផុស​អណ្តែត​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២០ កុម្ភៈ ២-​ឈ្មោះ ប៉ុក សំអុល ភេទ​ស្រី អាយុ​​​៣៩​ឆ្នាំ​ ជា​ជីដូន​ បាន​ផុស​អណ្តែត​នៅ​វេលា​ម៉ោង​​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០ កុម្ភៈ ។ លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ចំណែក​ក្មេង​ប្រុស​ម្នាក់​ទៀត រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ ​ នៅ​មិន​ទាន់​ផុស​អណ្តែត​នៅ​ឡើយ​ទេ ហើយ​សមត្ថ​កិច្ច​កំពុង​រង់​ចាំ​មើល​បន្ត​ទៀត​ ។

គួរ​រំឭក​​ថា មនុស្ស​​៣​នាក់​​បាន​បាត់​ខ្លួន​ ខណៈ​ផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​ បាន​បាក់​ធ្លាក់​ចូល​​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ត្រង់​ចំណុច​ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​កណ្តាល​ ដែល​​បណ្តាល​​មក​ពី​ការ​បាក់​ច្រាំង​ទន្លេ។ ​មន្ត្រី​នគរ​បាល​ស្រុក​ខ្សាច់​កណ្តាល​ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​បាក់​ច្រាំង​ទន្លេ​នេះ បណ្តាល​ឱ្យ​លំនៅ​ឋាន​​អ្នក​ភូមិ​ចំនួន​៣​ខ្នង​ ក្នុង​នោះ​មាន​មួយ​ខ្នង​បាន​លិច​បាត់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​ និង​ពីរ​ខ្នង​ទៀត​ បាន​​បាក់​ដាច់​មួយ​កំណាត់​ចូល​ទៅក្នុង​ទឹក​ទន្លេ​ ។ ក្នុង​ឧប​ទ្ទ​វ​ហេតុ​​ដ៏​សោក​សៅ​នេះ បាន​​ប៉ះ​ពាល់​​ដល់​មនុស្ស​​៥​នាក់​​​ រង​គ្រោះ​ថ្នាក់​លង់​ទឹក​ទន្លេ​​​ ក្នុង​នោះ​មាន​២​នាក់​ ត្រូ​វ​បាន​សង្គ្រោះ​ទាន់​ពេល​វេលា​ ។ ចំណែក​៣​នាក់​ទៀត​​​​ជួយ​មិន​ទាន់​​​ ក៏បាន​បាត់​ខ្លួន​ក្នុង​ទឹក​ទន្លេ​​​ ជាមួយ​លំនៅ​ឋាន​ដែល​​បាក់​ធ្លាក់​​ក្នុង​ទឹក​ ។

​មន្ត្រី​នគរ​បាល​ស្រុក​​បាន​ឱ្យ​ដឹង​ទៀត​ថា​ មនុស្ស​៣​នាក់​​ ដែល​បាត់​ខ្លួន​ក្នុង​​ទឹក​ទន្លេ​នោះ​មាន​ ១-​ឈ្មោះ ប៉ុក សំអុល ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​ ជា​ម្តាយ​និង​​ជា​ជីដូន​ ២-​ឈ្មោះ ចេក​ ព្រិល ភេទ​ប្រុស អាយុ​២​ឆ្នាំ​​​ ជា​​កូន និង​៣-​ឈ្មោះ​ ចេក រស្មី ភេទ​ប្រុស អាយុ​១​ឆ្នាំ ត្រូវ​ជា​ចៅ ។ ទាំង​៣​នាក់​​ដែល​សន្មត​ថា​ស្លាប់​​នេះ គឺ​ជា​​ក្រុម​គ្រួសារ​​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ស្រុត​បាក់​លិច​ចូល​ទៅ​ក្នុង​បាត​​​ទន្លេ៕