ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​បណ្ដឹង​​ចូល​​បំភ្លឺ ចោទ​​ពី​បទ​​ញុះញ​ង់​ធ្វើ​ឱ្យ​​ស​ង្គម​វឹកវរ​​ប្រឆាំង​​ សម​ រង្ស៊ី-កឹ​ម​សុខា​-​រ៉ុង ឈុ​ន

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖​​​ ​យោង​តាម​​ប្រភព​ពី​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ បាន​ឱ្យ​ដឹង​ថា កាល​ពី​​ថ្ងៃទី​​​១៩ កុម្ភៈ ​មេ​ធា​វី​តំណាង​​​​​ឱ្យ​​លោក​ ឃួង ស្រេង ​អភិ​បាល​រង​​រាជធានី​ភ្នំពេញ ​​​​ដែល​ជា​ដើម​បណ្ដឹង​​ក្នុង​ចំណោម​​ដើម​បណ្ដឹង​​ជា​ច្រើន​ទៀត​​បាន​ចូល​បំភ្លឺ​​​​​តាម​ដីកា​កោះ​ហៅ​របស់​​លោក​​ហៀង សុភ័ក្រ្ត​​ ព្រះ​រាជ​អាជ្ញារង​​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ ទាក់​ទង​នឹង​សំណុំ​រឿង​​បាតុ​កម្ម​ក្លាយ​ជា​អំពើ​ហិ.ង្សា​​​រហូតមាន​មនុស្ស​ស្លា.ប់​​​និង​រង​របួស​​​ជា​ច្រើន​នាក់ ។

​រាជធានី​ភ្នំពេញ ៖​​​ ​យោង​តាម​​ប្រភព​ពី​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ បាន​ឱ្យ​ដឹង​ថា កាល​ពី​​ថ្ងៃទី​​​១៩ កុម្ភៈ ​មេ​ធា​វី​តំណាង​​​​​ឱ្យ​​លោក​ ឃួង ស្រេង ​អភិ​បាល​រង​​រាជធានី​ភ្នំពេញ ​​​​ដែល​ជា​ដើម​បណ្ដឹង​​ក្នុង​ចំណោម​​ដើម​បណ្ដឹង​​ជា​ច្រើន​ទៀត​​បាន​ចូល​បំភ្លឺ​​​​​តាម​ដីកា​កោះ​ហៅ​របស់​​លោក​​ហៀង សុភ័ក្រ្ត​​ ព្រះ​រាជ​អាជ្ញារង​​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ ទាក់​ទង​នឹង​សំណុំ​រឿង​​បាតុ​កម្ម​ក្លាយ​ជា​អំពើ​ហិង្សា​​​រហូតមាន​មនុស្ស​ស្លាប់​​​និង​រង​របួស​​​ជា​ច្រើន​នាក់ ។

​ក្នុងករណីនេះ ​​អយ្យការ​​តុលាការ​​នៅមិន​ទាន​់​បាន​បញ្ចប់​នីតិវិធី​​របស់​ខ្លួន​​ក្នុង​ការ​សាកសួរ​​ភាគី​​ដែល​ពាក់ព័ន្ធ​​​​​​នោះទេ ​​​ហើយ​ក៏នៅ​មិន​ទាន់​ចោទប្រកាន់​​លើ​ជន​​ជាប់​ចោទ​​ចំនួន​​​៣នាក់​​គឺ ​១-​​លោក សម​ រង្សុី​ ២-លោក កឹម សុខា ​៣-​លោក​ រ៉ុង ឈុន ​​​នៅ​ឡើយ​​​​ដែរ​ ។ ​តុលាការ​​បាន​បញ្ជាក់ថា ការ​ចូល​បំភ្លឺ​​របស់​មេ​ធាវី​​តំណាង​ដើម​បណ្ដឹង​​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​​​​បានចោទ​សួរ​មនុស្ស​ចំនួន​​៣នាក់​ គឺ​​លោក សម រង្សុី ​​ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ ​លោក​ កឹម សុខា អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជា​ឯក​រា​ជ្យ​​និង​ជា​ប្រធាន​សហភាព​​សហ​ជីព​កម្ពុជា​​​ កាល​ពី​​​ថ្ងៃទី​​​​១៤ ខែមករា ​ឆ្នាំ​​​​២០១៤ ​កន្លង​​ទៅ ​ទាក់​​ទង​នឹង​បទ​​​​ចោទ​ថា​​«​​ញុះ​ញង់​ឱ្យប្រ​ព្រឹត្ត​​​បទ​ឧក្រិដ្ឋ​ ឬប្រព្រឹត្ត​​​​​អំពើ​​​បង្ក​​ឱ្យ​មាន​​ភាព​វឹក​វរ​​ធ្ងន់​ធ្ងរ​​ដល់សន្ដិ​​សុខ​សង្គម​​​» កាល​​​ពីថ្ងៃទី​​២-៣​ ខែមករា ​​ឆ្នាំ​២០១៤ ​​នៅ​តាម​បណ្ដោយ​​ផ្លូវ​វ៉េង​ស្រេង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ ​​​បណ្ដាល​ឱ្យ​​​មនុស្ស​​យ៉ាង​ហោច​ណាស់​​​​៣នាក់​​ស្លាប់ និង​រង​របួស​​ជា​ច្រើន​នាក់​​​​​​ ក្នុង​អំឡុង​ពេល​មា​ន​បាតុ​កម្ម​តវ៉ា​​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​​​​ឱ្យ​បាន​​១៦០​ដុល្លារ​នោះ ។

ការ​សាកសួរ​​ដើម​បណ្ដឹង​​នៅ​ពេល​នេះ ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​​ដែល​ដំណើរ​ការ​​សើុប​អង្កេត​​​កំពុ​ង​ប្រព្រឹត្ត​​ទៅ ​និងបន្ទាប់​​ពី​តុលាការ​​​បានចោទ​សួរ​​ជនជាប់ចោទ​​​៣នាក់​​​ គឺ​លោក​ សម រង្សុី ​​​លោក កឹម សុខា និង​​លោក រ៉ុង ឈុន ​​កាល​ពីថ្ងៃទី​​១៤ ​មករា ឆ្នាំ​​២០១៤ កន្លង​មក​​​ នៅ​អយ្យ​ការ​​​​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ ។ ទន្ទឹម​​​​នឹង​នេះ ​​​តុលាកា​រ​ក៏​បាន​​សាក​សួរ​​​មន្ត្រីកង​រាជអាវុធ​ហត្ថ​​​​ដែល​រង​របួស​​ក្នុង​បាតុ​កម្ម​នា​ពេល​​​នោះ​ជា​ច្រើន​​រូបដែល​​ខ្លះ​ជាសក្សី និង​​ខ្លះ​ជាជន​រង​គ្រោះ​រួច​មក​ហើយ​​​​ដែរ ហើយ​ការ​សាក​សួរ​​ទាំង​នេះ​គឺ​ដើម្បី​ស្រាវ​ជ្រាវ​​​សើុប​អង្កេត​​​បន្ថែម​​ក្នុង​គោល​បំណង​​ដាក់​បន្ទុក​​លើជន​​ជាប់ចោទ​​​៣នាក់​ខាង​លើ​​នេះ ។ ​ក្នុង​សំណុំ​រឿង​នេះ​ដែរ​​ មនុស្ស​​ចំនួន​​២១​​នាក់​កំពុង​ត្រូវបានឃុំ​ខ្លួន​​ដែល​ក្នុង​​នោះ​មាន​​លោក​ វន់ ពៅ ​​​ជា​ប្រធាន​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​​ ក្រុម​សិទ្ធិ​មនុស្ស​ និង​កម្មករ​ ។​ ​គួ​រ​​រំលឹក​​​ថា កាល​ពីថ្ងៃទី​​​​១៤ ​ខែមករា ​ឆ្នាំ​២០១៤ ​មេ​ដឹក​នាំ​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ​​​លោក សម​ រង្សុី​​ ​និង​លោក កឹម សុខា​ ប្រធាន​-អនុ​ប្រធាន​​​គណ​បក្ស​ ​​​​និង​លោក​ រ៉ុង​ ឈុន ​​ប្រធាន​សមា​​គម​គ្រូប​ង្រៀន​​កម្ពុជា​ឯក​រាជ្យ​​​ បាន​ចូល​ទៅ​បំភ្លឺ​​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​តាម​ដី​កា​កោះ​របស់​លោក​ព្រះ​រាជអាជ្ញា​​​​​រង ​ហៀង ​​សុភ័ក្រ្ត​​ ​។

ការ​​​ចូល​បំភ្លឺ​​​​នៅ​សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ​​​​ ​នា​ព្រឹក​​ថ្ងៃទី​​១៤ មករា ​​​​នោះ ​​សំណុំ​រឿង​​មាន​បទ​ចោទ​​​​តែ​មួយ​ដូច​គ្នា​គឺ​​«ការ​ញុះ​ញង់​​ឱ្យ​ប្រព្រឹត្ត​​​​បទ​​ឧក្រិដ្ឋ​​​​ ឬ​ប្រព្រឹត្ត​អំពើ​​ហិង្សា​​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់សន្ដិសុខ​សង្គម​​» ​ដោយ​សារ​​តែ​មេ​បក្ស​​ប្រឆាំ​ង​​បាន​​ដឹកនាំ​​​ធ្វើ​បាតុ​កម្ម​​នា​ពេល​កន្លង​មក​​​នេះ ។ ​គេ​​នៅ​​មិន​ទាន់​​ដឹង​ថា មេ​ដឹកនាំ​​​ទាំងបី​​​​រូប​នេះ​ត្រូវបានចោទប្រកាន់​​​ឬ​យ៉ាង​​ណា​​នោះ​​ទេ ព្រោះ​ពួកគាត់​​មិនមាន​ការ​ចាប់​ខ្លួន​ទេ​ក្រោយ​​​​​​​ការ​សាកសួរ​មាន​រយៈ​ពេល​​រាប់​ម៉ោង​ ហើយ​ក្រុ​ម​អ្នក​គាំទ្រ​​រាប់​ពាន់​នាក់​​​ក៏បាន​​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ខាង​​​ក្រៅ​​​តុលាការផង​ដែរ ដែល​​​ធ្វើ​ឱ្យទីផ្សារ និង​ចរាចរណ៍​​​​​លើ​កំណាត់​​ផ្លូវ​នេះ​​​ត្រូវ​បិទ​ទាំង​ស្រុង​​ ។ ​នៅ​ខាងក្រៅ​តុលាការ​​ ក្រោយ​ពេលចេញ​ពីបន្ទប់​សាកសួរ​​​ លោក សម រង្សុី ​បានមាន​ប្រសាសន៍​​​ថា ​​លោក​មិន​មានការ​ព្រួយ​បារម្ភ​​​​ពីការ​ចាប់ខ្លួន​​លោក​នោះទេ ​​។ លោក​បញ្ជាក់​​ថា ​លោក​​នៅ​តែបន្ត​​ការ​ទាមទារ​​លុះ​ត្រា​ណា​ប្រជា​ ពលរដ្ឋ​​​ទទួលបានយុត្តិធម៌​​ ហើយ​នៅ​ពេល​ណា​ប្រជាពលរដ្ឋ​​​​មិន​ទាន់​បាន​យុត្តិធម៌ទេ​ ការ​តវ៉ា​​នៅ​តែមាន ។ ចំណែក​ឯ​លោក កឹម សុខា បាន​បញ្ជាក់​​​ថា​​ លោក​នៅ​តែ​​បន្ត​ដឹក​នាំ​​​​ការ​តវ៉ា​​ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យមានការ​ផ្លាស់ប្ដូរ​​នៅកម្ពុជា​ឱ្យ​ទាល់​តែ​បាន ។

ដីកា​កោះ​​ដែល​ធ្វើ​​ឡើងកាល​ពីថ្ងៃទី​​​៣ មករា ឆ្នាំ​២០១៤ ​ត្រូវបាន​​គេ​មើល​ឃើញ​​​ថា ធ្វើ​ឡើង​​ភ្លាម​ៗ​​ក្រោយ​​ពី​មាន​​ការ​ប៉ះ​ទង្គិច​​គ្នា​តែ​ប៉ុន្មាន​ម៉ោង​​​​ប៉ុណ្ណោះ​ ។ ​​ការ​តវ៉ា​​រហូត​ផ្ទុះ​ហិង្សា​នេះ​ក៏​ត្រូវ​បាន​​គេ​មើលឃើញ​​ផង​ដែរ​ថា​​​កើត​ឡើង​ប្រមាណ​​​ជា​​១​ថ្ងៃបន្ទាប់​ពី​លោក សម រង្សុី  ប្រកាស​ប្ដេជ្ញា​ចិត្ត​​ជួយ​ទាម​ទារ​​​ប្រាក់ខែគោល​ជូន​​កម្ម​ករ​ឱ្យបាន​​​​១៦០​ដុល្លារ​​ ហើយ​លោក​អំពាវ​នាវ​​​ឱ្យ​កម្ម​ករ​​ចូល​រួម​ទាំងអស់​គ្នា​​ទាម​ទារ​​ឱ្យ​ទាល់​តែ​បាន​​​ ។ មានការ​ចំអក​​ទៅ​លើ​សកម្ម​ភាព​ទាម​ទារ​​របស់​លោក សម រង្សុី​ ​ថា សូម្បី​តែ​អង្គ​រក្ស​​របស់​លោក​បាន​តែ​​៨០​ដុល្លា​រ​​ ចាញ់​អង្គ​រក្ស​​លោក កឹម សុខា ​ផង​​ដែល​បាន​​ជាង​​១០០​ដុល្លារ​​​ ​តើ​គប្បី​​​បន្ថែម​ប្រាក់ខែ​​ឱ្យ​អង្គរក្ស​​របស់​លោក​សិន​ទៅ​​បាន​ទេ ?​