ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​​ពលរដ្ឋ​សហគមន៍បុរីកីឡា​ នាំគ្នា​អុជធូបនៅមុខ​​ព្រះ​អង្គ​ដងកើ ​ក្នុង​ទិវា «​យុត្តិធម៌​សង្គម​ពិភពលោក​»

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ប្រជា​ពល​រដ្ឋ​​សហ​គមន៍​បុរី​កីឡា​ បាន​នាំ​គ្នា​​មក​ដុត​ធូប​​នៅ​​មុខ​ព្រះ​អង្គ​ដង​កើ​ កាល​ពី​វេលា​​ម៉ោង​៣​រសៀល​ថ្ងៃទី២០​​កុម្ភៈ ២០១៤ ក្នុង​​ថ្ងៃទិវា​យុត្តិធម៌​សង្គម​ពិភព​លោក​​ ដើម្បីបួងសួង ក៏ដូច​ជាអំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិ​បាល​អា​ណត្តិ​ថ្មី​នេះ ជួយផ្តល់​យុត្តិ​ធម៌​​ដល់​ប្រជា​ពល​រដ្ឋសហ​គមន៍​បុរីកីឡា ដែលរង​គ្រោះ​ក្នុងការ​បណ្តេញ​ចេញ​ពីលំនៅឋាន ។

ស្ត្រីម្នាក់ដែល​ស្ថិតក្នុងសហ​គមន៍បុរីកីឡា បាន​ចូលរួម​មកដុតធូប​នៅព្រះអង្គ​ដងកើ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​សហ​គមន៍​បុរី​កីឡា​ភូមិ​ទី១២ ស្ថិត​ក្នុង​សង្កាត់វាល​វង់ ខណ្ឌ៧​មករា បានរងគ្រោះ​ដោយសារ​តែក្រុម​ហ៊ុនផាន​អ៊ីម៉ិច​​ ប្រើកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​មក​ឈូស​ឆាយ​ និងកម្ទេច​ផ្ទះ​របស់ប្រជា​ពលរដ្ឋ​កាលពី​ខែមករា​​ ២០១២ កន្លង​ទៅ ទាំង​​អយុត្តិ​ធម៌ ធ្វើឱ្យ​ប្រជា​ពល​រដ្ឋរង​ទុក្ខ​យ៉ាងវេទនា ​ហើយ​បង្ខំ​ចិត្តរស់នៅក្បែរ​គំនរ​សំរាម​ និងក្រោមជណ្តើរ​រហូត​ដល់​បច្ចុប្បន្ន ​ដោយ​ពួក​គាត់​រង់​ចាំឱ្យ​​​រាជ​រដ្ឋាភិបាល​ថ្មី​ផ្តល់​ភាព​យុត្តិធម៌​ តែរហូត​មក​​ដល់ថ្ងៃនេះ គឺសូន្យ​ដដែល ។

នៅ​ពេលថ្មីៗនេះ​ទៀត ​ប្រជាពលរដ្ឋសហគមន៍​បុរីកីឡា​ ត្រូវកម្លាំងសមត្ថកិច្ច​ចម្រុះ​ខណ្ឌ៧មករា​ប្រើអំពើហិង្សា​ដោយ​បណ្តេញ​ចេញ​ពីអគារ​ទី៩ និងបាន​វាយដំដល់ប្រជាពលរដ្ឋប្រុស​-ស្រីឲ្យ​រងរបួ​ស​ទៀត​ផង ។ ដោយអស់សង្ឃឹម​ទៅលើ​អាជ្ញាធរ ​ក៏ដូចជាតុលា​ការ​ទើបនៅរសៀល​ថ្ងៃទី២០​ កុម្ភៈ ២០១៤​ ដែលត្រូវនឹងថ្ងៃ​ទិវាយុត្តិធម៌​សង្គមពិភព​លោក​ បងប្អូនប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា​នាំគ្នា​ជិះរ៉ឺម៉កម៉ូតូកង់បួន​មកព្រះអង្គដងកើ​ដើម្បីនាំគ្នាដុតធូបបុណ្យ​ បន់ស្រន់សុំឲ្យ​រាជរដ្ឋាភិបាល​អណត្តិថ្មី​នេះ ជួយផ្តល់យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋបុរីកីឡា ដែលកំពុង​គ្មាន​ទីជម្រក​រស់នៅ​នេះ ។