រាជធានីភ្នំពេញ ៖ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី២០ កុម្ភៈ ២០១៤ មានរៀបចំកិច្ចប្រជុំរួមមួយ ស្តីពីការផ្សព្វផ្សាយសារាចរ៤ចំណុច ក្រោមអធិបតីភាពលោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពី ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីក្រោមឱវាទជាច្រើនទៀត ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយ ទី១-សារាចរស្តីពីការដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (អានដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង) ,ទី២-សារាចរស្តីពីការព្យួរទោសសាកល្បង (អានដោយលោកចៅក្រម អឿង សៀង ) ,ទី៣-សារាចរស្តីពីការអនុវត្តទោសការងារ សហគមន៍ (អានដោយលោកស្រីចៅក្រម ចាំង ស៊ីណាត) ,ទី៤-សារាចរស្តីពីការប្រើប្រាស់រូបមន្តនៃដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នថ្មី (អានដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង) និងទី៥-បញ្ហាផ្សេងៗ ៕
ចែករំលែកព័តមាននេះ