ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​មុខ​​តំណែង និង​បំពាក់​ឋាន​ន្តរស័ក្តិ​​ដល់​មន្ត្រី​​នគរបាល​ វរសេនា​តូច​ការពារ​ព្រំ​ដែន​​គោក​លេខ​​៨៩១​ ចំនួន​២៦​រូប​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ នៅ​បញ្ជា​ការ​ដ្ឋាន​នគរ​បាល​វរ​សេនាតូ​​ច​ការ​ពារ​ព្រំដែន​គោក​លេខ​៨៩១ កាល​ពី​រសៀល​ថ្ងៃទី​២០​​ កុម្ភៈ ២០១៤ នេះ ​មាន​រៀបចំ​​ពិធី​ប្រកាស​មុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិជូន​ដល់​មន្ត្រី​នគរ​បាល​ជាតិ វរ​សេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ​ចំនួន​២៦រូប ក្រោម​អធិប​តីភាព​លោកវរ​សេនីយ៍​ឯក សំ ជិត ស្នង​ការ​រង​ទទួលការ​ងារ​

ខេត្ត​បន្ទាយ​មានជ័យ ៖ នៅ​បញ្ជា​ការ​ដ្ឋាន​នគរ​បាល​វរ​សេនាតូ​​ច​ការ​ពារ​ព្រំដែន​គោក​លេខ​៨៩១ កាល​ពី​រសៀល​ថ្ងៃទី​២០​​ កុម្ភៈ ២០១៤ នេះ ​មាន​រៀបចំ​​ពិធី​ប្រកាស​មុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិជូន​ដល់​មន្ត្រី​នគរ​បាល​ជាតិ វរ​សេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ​ចំនួន​២៦រូប ក្រោម​អធិប​តីភាព​លោកវរ​សេនីយ៍​ឯក សំ ជិត ស្នង​ការ​រង​ទទួលការ​ងារ​ព្រំ​ដែន​ តំណាងឱ្យ​លោក​ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុំ ស្នងការនគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ។

នា​ឱកាស​នោះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​​ពីលោក​នាយ​ការិយា​ល័យ​បុគ្គ​លិក, លោក​មេបញ្ជា​ការ, មេ​បញ្ជា​ការ​រង និង​មន្ត្រីនគរ​បាល​នៃ​វរ​សេនា​តូចការពារ​ព្រំដែន​គោកលេខ​៨៩១​ជាច្រើននាក់ទៀត ។

លោក​វរសេនីយ៍​ទោ ហាំ ​វណ្ណៈ មេបញ្ជាការ​វរសេនា​តូចលេខ​៨៩១ បាន​ធ្វើសេច​ក្តីរាយ​ការណ៍​ជុំវិញ​សភាព​ការណ៍​នៅតាម​បន្ទាត់​ព្រំដែន និងកិច្ច​សហ​ប្រតិ​បត្តិ​ការ រក្សាការ​ពារសន្តិ​សុខ សណ្តាប់​ធ្នាប់ ជូន​ប្រជាពល​រដ្ឋរស់​នៅតាម​ខ្សែ​បន្ទាត់ព្រំ​ដែន​​ ។ លោក​វរ​សេ​នីយ៍​ទោ​ម៉ក់ ឧត្តម នាយ​ការិយាល័យ​បុគ្គលិក អានសេចក្តីសម្រេច របស់​អគ្គស្នងការនគរ​បាលជាតិ​សម្រេច ត្រូវ​​ដំឡើង​ និង​បំពាក់​​ឋានន្តរស័ក្តិជូន​មន្ត្រីនគរ​បាលនៃ​វរសេនាតូច​ការពារព្រំដែន​គោកលេខ​៨៩១ ចំនួន​២៦រូប មាន​ឋានៈជានាយនាយ​រង​ប៉ុស្តិ៍ នាយ​នាយ​រងផ្នែក និង​មន្ត្រី ក្នុងនោះមាន​ថ្នាក់​អនុសេនីយ៍​ឯកចំនួន៧រូប, ថ្នាក់អនុសេនីយ៍​ទោចំនួន​១៦រូប និង​ថ្នាក់​អនុ​សេនីយ៍​ត្រី​ចំនួន​៣រូប ហើយ​ក៏​ត្រូវបាន​ដំឡើង​​តំណែងមក​ជាថ្នាក់មេ​បញ្ជា​ការរ​ងនៃវរសេនា​តូចលេខ​៨៩១ ក្នុងម្នាក់។