ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ប្រកាស​អាសន្ន​ពី​គ្រោះ​ថ្នាក់​គ្រាប់​បែក​លាក់​ក្នុង​ស្បែក​ជើង​លើ​យន្ត​ហោះ​

11 ឆ្នាំ មុន

​រដ្ឋាភិបាល​សហ​ព័ន្ធ​អាមេ​រិក​បាន​ចេញ​ការប្រកាស​អាសន្ន​ដល់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ពី​ការ​គំរាម​កំហែង​ជាយ​ថា​ហេតុ​នៃគ្រាប់​បែក​លាក់​ក្នុងស្បែក​ជើង​ក្នុង​យន្ត​ហោះ​នៃ​ជើង​ហោះ​ហើរ​មក​កាន់​សហរដ្ឋ​អាមេរិក ។​ទូរ​ទស្សន៍​អាមេរិក​ NBC ដែល​ដកស្រង់​សម្តី​បណ្តា​មន្ត្រី​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​១៩​ កុម្ភៈ​ថា​ ក្រសួង​សន្តិ​សុខ​ផ្ទៃ​ក្នុង​បានប្រកាស​អាសន្ន​ប្រាប់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ពី​ការ

​រដ្ឋាភិបាល​សហ​ព័ន្ធ​អាមេ​រិក​បាន​ចេញ​ការប្រកាស​អាសន្ន​ដល់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ពី​ការ​គំរាម​កំហែង​ជាយ​ថា​ហេតុ​នៃគ្រាប់​បែក​លាក់​ក្នុងស្បែក​ជើង​ក្នុង​យន្ត​ហោះ​នៃ​ជើង​ហោះ​ហើរ​មក​កាន់​សហរដ្ឋ​អាមេរិក ។​ទូរ​ទស្សន៍​អាមេរិក​ NBC ដែល​ដកស្រង់​សម្តី​បណ្តា​មន្ត្រី​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​១៩​ កុម្ភៈ​ថា​ ក្រសួង​សន្តិ​សុខ​ផ្ទៃ​ក្នុង​បានប្រកាស​អាសន្ន​ប្រាប់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ពី​ការ​គំរាម​កំហែង​ជាយ​ថាហេតុ​ថ្មី​នេះ​ចំពោះ​សន្តិ​សុខ​ ដោយ​ផ្អែក​លើ​ព័ត៌​មាន​ស៊ើប​ការណ៍​អាមេរិក​គួរ​ឱ្យ​ជឿជាក់​នានា ។​

ទីភ្នាក់ងារ​សើុប​ការណ៍​អាមេរិក​បាន​ព្រមាន​ពី​ការ​បុ៉ន​ប៉ង​វាយ​ប្រហារ​ជាយ​ថាហេតុ​លើ​បណ្តា​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ជា​មួយ​គ្រឿង​ផ្ទុះ​លាក់​ក្នុង​ស្បែក​ជើង ។​យោង​តាម​ទូរ​ទស្សន៍​ NBC ថា​ ដោយ​សារ​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ត្រូវ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ពិសេស​មួយ​ចំពោះ​ស្បែក​ជើង​ពួក​អ្នក​ដំណើរតាម​យន្ត​ហោះ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​នោះ​បណ្តា​អ្នក​ដំណើរ​នឹង​អាច​ជា​កម្ម​វត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​ខ្លួន​យ៉ាង​តឹង​តែង​បំផុត​ ៕​