ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​កម្ពុជា​នាំ​អំណោយ​ជូន​លោក​យាយ​អាយុ​១០៧​ឆ្នាំ​​ ក្នុង​ខណ្ឌ​មានជ័យ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាខា​កាក​បាទ​ក្រហម​កម្ពុជា​រាជ​ធានីភ្នំពេញ​ កាលពី​ព្រឹកថ្ងៃ​ទី២០​​ កុម្ភៈ ​២០១៤ នេះ បាននាំយក​អំណោយ​របស់​សប្បុរស​ជន​ជា​អង្ករ ថវិកា និងគ្រឿងឧបភោគ បរិភោគ​​ជាច្រើនមុខ ជូន​លោក​យាយ​ចាស់​ជរា​អាយុ១០៧​ឆ្នាំ ដែលរស់នៅ​ម្នាក់​ឯង​ នៅ​​ក្នុង​​ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ។ អំណោយ​ត្រូវ​បាន​យកទៅ​ប្រគល់ជូន​លោកយាយ​ដោយ​លោកវឿន នី តំណាងឱ្យ​​លោក​ឌួង

រាជធានីភ្នំពេញ ៖ សាខា​កាក​បាទ​ក្រហម​កម្ពុជា​រាជ​ធានីភ្នំពេញ​ កាលពី​ព្រឹកថ្ងៃ​ទី២០​​ កុម្ភៈ ​២០១៤ នេះ បាននាំយក​អំណោយ​របស់​សប្បុរស​ជន​ជា​អង្ករ ថវិកា និងគ្រឿងឧបភោគ បរិភោគ​​ជាច្រើនមុខ ជូន​លោក​យាយ​ចាស់​ជរា​អាយុ១០៧​ឆ្នាំ ដែលរស់នៅ​ម្នាក់​ឯង​ នៅ​​ក្នុង​​ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ។ អំណោយ​ត្រូវ​បាន​យកទៅ​ប្រគល់ជូន​លោកយាយ​ដោយ​លោកវឿន នី តំណាងឱ្យ​​លោក​ឌួង អេលីត នាយកពិធីការ​កាក​បាទ​ក្រហម​កម្ពុជា និង​លោក​យ៉ិន វុធ ចៅសង្កាត់ច្បារ​អំពៅ២  ។

លោក​យាយ​យុគ ជិន រស់នៅភូមិ​ដើមចាន់​១ សង្កាត់​ច្បារ​អំពៅ២ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ ដែលសព្វថ្ងៃលោកយាយ​រស់​នៅ​ម្នាក់​ឯង គ្មានកូនចៅ ឬសាច់ញាតិណានៅជាមួយនោះ​ទេ ។ កន្លងមក ​លោក​យាយ​រស់​បាន​​ គឺដោយសារអ្នក​ជិត​ខាង​របង​ជាមួយ​មាន​ការ​អាណិត​អាសូរ​ បាន​ជួយផ្តល់​ជាអាហារ ឬគ្រឿងបរិភោគ​ផ្សេងៗ​សម្រាប់បរិភោគ​ទ្រទ្រង់​ជីវិត។

អំណោយដែលត្រូវ​ផ្តល់​ជូនលោកយាយ​មាន​ អង្ករ៥០​គីឡូ​ក្រាម ទឹកសុទ្ធឱរ៉ាល់​១កេស ត្រីខ១យួរ ឃីតមួយ​កញ្ចប់​ ​។ ដោយ​ឡែក គ្រឿង​ឧបភោគ បរិភោគមួយចំនួនទៀត មានមី​បួន​កេស ទឹកដោះគោ​១០កំប៉ុង ទឹកផ្លែ​ឈើ ត្រី​ខ ទឹក​ត្រី ទឹក​ស៊ីអ៊ីវ និងថវិកា១០​ម៉ឺន​រៀល ជាអំណោយ​របស់ហាង​វ៉ែន​តាឡាច ប៊ុន​អាន ។