ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ ​ស៊ី​​ណាត​ និង​​ចៅ ផល​ឌឿ បង្ហាញ​​អំនួត​​ដូច​គ្នា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​សុក្រ ទី​២១ កុម្ភៈ​នេះ​ កីឡាករ​ជើង​ខ្លាំង​ពីរ​រូបគឺ​កីឡាករ​ចាន់​ ស៊ីណាត​ និង​កីឡាករ​ចៅ​ ផលឌឿ​ នឹង​ឡើង​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ព្រម​គ្នា មិន​តែ​បុ៉ណ្ណោះ​ ពួក​គេ​ថែម​ទាំង​បានបញ្ចេញ​អំនួត​រៀង​ខ្លួន​ថា​ ពួក​គេ​នឹង​ឈ្នះ​គូ​​ប្រកួត​ដោយ​មិន​ពិបាក​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​ទៀត​ផង​។​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​សុក្រ ទី​២១ កុម្ភៈ​នេះ​ កីឡាករ​ជើង​ខ្លាំង​ពីរ​រូបគឺ​កីឡាករ​ចាន់​ ស៊ីណាត​ និង​កីឡាករ​ចៅ​ ផលឌឿ​ នឹង​ឡើង​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ព្រម​គ្នា មិន​តែ​បុ៉ណ្ណោះ​ ពួក​គេ​ថែម​ទាំង​បានបញ្ចេញ​អំនួត​រៀង​ខ្លួន​ថា​ ពួក​គេ​នឹង​ឈ្នះ​គូ​​ប្រកួត​ដោយ​មិន​ពិបាក​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​ទៀត​ផង​។​

កីឡាករ​ចាន់​ ស៊ីណាត​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ នឹង​ដល់​ថ្ងៃ​អង្សា​ដែល​ត្រូវ​កីឡា​ករ​ជើង​ខ្លាំង​ អ៊ុង​ ស៊ីណា មក​ពី​ក្លិប​ផ្សារ​បឹង​ទំពុន​ ធ្វើ​ការ​សង​សឹក​នៅ​ថ្ងៃសុក្រ​ល្ងាច​នេះ ។​ ជំនួប​រវាង​ពួក​គេ​បាន​ធ្វើ​ឱ្យ​អ្នក​​ស្នេហា​កីឡា​ប្រដាល់​មួយ​ចំនួន​ផ្តោត​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ ។ ទោះ​បី​យ៉ាង​ណា​ កីឡាករ​ចាន់​ ស៊ីណាត​ ហាក់​រំពឹង​យ៉ាង​ខ្លាំង​ថា​ គេ​នឹង​អាច​ការពារ​តំណែង​ឈ្នះ​ជា​ថ្មី​ម្តង​ទៀត​ទៅ​លើ​គូ​ប្រកួត​បាន បើ​ទោះ​ជា អ៊ុង​ ស៊ីណា បាន​បញ្ជាក់​យ៉ាង​មុត​មាំ​ថា​ នឹង​យក​ឈ្នះ​ឱ្យបាន​សម្រាប់​ការ​ប៉ះគ្នា​លើក​នេះ ។​ ចាន់ ស៊ីណាត​ និង​អ៊ុង​​ ស៊ីណា​​ បាន​ប៉ះ​គ្នា​២​ដង​រួច​មក​ហើយ​ ដោយ​កាល​ពី​ថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១២​ កន្លង​ទៅ​ ចាន់ ស៊ីណាត​ បាន​ផ្តួល​ អ៊ុង​ ស៊ីណា ឱ្យ​បរា​ជ័យ​ដោយ​ពិន្ទុ​យ៉ាង​អាម៉ាស់​ និង​លើក​ទី​២​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មីនា​ ឆ្នាំ​មុន​​នេះ ។​ បុ៉ន្តែ​ការ​ប្រកួត​កាល​ពី​លើក​ទី​២ នោះ​ពុំ​បាន​ទទួល​លទ្ធ​ផល​នោះ​ឡើយ​ ដោយ​សារ​តែ​ពួកគេ​បញ្ចេញ​សកម្ម​ភាព​មិ​នសូវ​វាយ​តប់​គ្នា​ ហើយ​ក៏​ត្រូវ​គណៈ​កម្មការ​ និង​​លោក​អាជ្ញា​កណ្តាល​បណ្តេញ​ចុះ​ពី​លើ​រេញ​ក្នុង​ពេល​មិន​ទាន់​កំណត់​បាន​ដឹង​ចាញ់​ឈ្នះ ។​

ចាន់​ ស៊ីណាត​ និយាយ​ថា​ ទោះ​ជា​ការ​ប្រកួត​លើក​ទី​២ ធ្វើ​ឱ្យ​លេច​ឡើង​នូវការ​រិះគន់​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា​ ក៏​ការ​ប្រកួត​នាល្ងាច​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​អាម៉ាស់​មុខ​ ហើយ​ក្លាយ​ជា​អ្នក​បរា​ជ័យ​ក្រោម​ដៃ​កីឡាករ​អ៊ុង ស៊ីណា​ បាន​ឡើយ​ បើ​ទោះ​ជា​ភាគី​ម្ខាង​ទៀត​មាន​ជំនឿ​ថា អាច​យក​ឈ្នះ​គេ​បាន​ក្តី​ ។​ មុន​នេះ​បន្តិច​ ចាន់ ស៊ីណាត​ ទទួល​បរា​ជ័យ​ក្រោម​ដៃ​កីឡាករ​ថន​ វាសនា មក​ពី​ក្លិប​នាគ​មាន​ជ័យ​ដោយ​ពិន្ទុ​ ក្នុង​ការ​ប្រកួត​លើក​ចុុង​ក្រោយ ប៉ុន្តែ​គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា​ ការ​យក​ឈ្នះ​របស់​កីឡាករ​អ៊ុង ស៊ីណា​ ក្នុង​ជំនួប​ប៉ះ​គេ​គឺ​ជា​រឿង​ដ៏​លំបាក ។​ ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​កីឡាករ​អ៊ុង ស៊ីណា បាន​យក​ឈ្នះ​កីឡាករ​ឯម​ ស៊ីថុង​ មក​ពី​ក្លិប​ឫទ្ធី​ពោធិ៍សែន​ជ័យ​ក្នុង​ទឹក​ទី​៣​ ប្រកប​ដោយ​កិត្តិ​យស ។​ បុ៉ន្តែ​ក្រុម​អ្នក​ទស្សនា​នៅ​តែ​យល់​ថា​ ក្រេ​ឌីតរបស់​កីឡាករ​រូប​នេះ​មិន​ទាន់​ដល់​កម្រិត​ដែល​អាច​យក​ឈ្នះ​កីឡាករ​ចាន់​ ស៊ីណាត​ បាន​ទេ​សម្រាប់​ការ​ប៉ះ​គ្នា​នា​លើក​ទី​៣ នេះ ។​ មនុស្ស​ជា​ច្រើន​កំពុង​ចាំ​មើល​ថា តើ​កីឡាករ​ចាន់ ស៊ីណាត​ ​នឹង​ឈ្នះ​ដូច​ការ​សម្តែង​អំនួត ឬ​ក៏​ត្រូវ​បាក់​មុខ​ក្រោមដៃ​កីឡាករ​ភាគី​ម្ខាង​ទៀត​ ?​

សម្រាប់​កីឡាករ​ចៅ ផល​ឌឿ​​ មក​ពី​ក្លិប​សំរោង​កោង​វិញ​ ក្នុង​ថ្ងៃដដែល​នោះ​ក៏​នឹង​ដល់​ថ្ងៃ​ត្រូវ​ឡើង​ប្រកួត​ជា​មួយ​កីឡាករ​ផង់​ សុភាព មក​ពី​ក្លិប​ប្រដាល់​ខេត្ត​រតន​គិរី​ជា​លើក​ដំបូង​ ដើម្បី​បើកប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​ពិភព​​ប្រដាល់​នោះ​ផង​ដែរ ។​ រវាង​កីឡាករ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​នោះ​ទេ​ ហើយ​ក៏​មាន​កម្រិត​និង​បទ​ពិសោធន៍​ខុសគ្នា​ឆ្ងាយ​ណាស់​ដែរ ខណៈ​ដែល​កីឡាករ​ចៅ ផល​ឌឿ​​ គឺ​ជា​កីឡា​ករ​ស៊េរី​មុខ​ដែល​ត្រូវ​គេ​កត់​សម្គាល់​ថា​ មាន​សមត្ថភាព​ខ្លាំង​ជាង ។​ កន្លង​មក​ ផង់ សុភាព​ បាន​យក​ឈ្នះ​ នន់ ជំនិត​ មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ ធ្លាប់​ឈ្នះ​កីឡាករ​ឡេះ​ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​ធ្លាប់​ឈ្នះ​កីឡាករ​ឈិន ក្វាន់​ងុ៉យ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍ ។​ ការប្រកួត​លើក​ចុង​ក្រោយ​ ផង់ សុភាព​ បាន​ក្លាយ​ជា​អ្នក​ចាញ់​ សូយ​ យក្ស​តឿ​ មក​ពី​ក្លិប​ពោធិជ័យ​កីឡា​ក្នុងទឹក​ទី​៤ ។​ ក្រេឌីត​ចុង​ក្រោយ​បាន​ជំរុញ​ឱ្យ​កីឡាករ​រូប​នេះ​ហ៊ាន​ឡើង​ប្រកួត​ជា​មួយ ចៅ ផល​ឌឿ​​ ដោយ​ធ្វើ​ឱ្យ​មហា​ជន​ភាគ​ច្រើន​ចាប់​អារម្មណ៍​ថា​ គេ​ជា​កីឡា​ករ​ចិត្ត​ធំ ។​ យ៉ាងណា​មិញ​​ ចៅ ផល​ឌឿ​​​ និយាយ​ថា​ គឺ​មិន​អាច​ចាញ់​ក្រោម​ដៃ​កីឡាករ​ផង់​ សុភាព បាន​ទេ​ បើ​ទោះ​ជា ផង់ សុភាព​ ត្រូវគេ​សម្គាល់​ថា​ មានសមត្ថភាព​ល្អប្រសើរ​នា​ពេល​ចុង​ក្រោយ។​ ចៅ ផល​ឌឿ​​ បញ្ជាក់​ថា ការ​ប្រកួត​ល្ងាច​នេះ​ត្រូវតែ​ឈ្នះ ផង់​ សុភាព​ ១០០%​ ដោយ​មិន​អាច​បរា​ជ័យ​ក្រោមដៃ​របស់​កីឡា​ករ​រូប​នេះ​បាន​ឡើយ ។ ចៅ ផល​ឌឿ​​ បាន​ទាំង​អះ​អាង​ថា​ ការ​ចង់​ឈ្នះ​រូបគេរបស់​ ផង់​ សុភាព​ គឺ​ជា​មហិច្ឆ​តា​ហួសប្រមាណ​ដែល​កើត​ពី​ការ​ថ្លើម​ធំ​ ដោយ​មិនប៉ាន់​ប្រមាណ​ពី​ខ្លួន​ឯង​ទៀត​ផង ។​ ក្រុម​មនុស្ស​ជា​ច្រើន​យល់​ថា ការ​អះ​អាង​នេះ​គឺ​ជា​រឿង​សម​ទំនង​ដោយ​សំអាង​ថា​ ចៅ ផល​ឌឿ​​ ធ្លាប់​មានស្នាដៃ​ច្រើន​ជាង ។​

ម្នាក់ៗ​និយាយ​ថា​ ចៅ ផល​ឌឿ​​ ត្រូវគេ​មើល​ឃើញ​ថា មាន​ភាព​ទំនង​គួរ​ឱ្យ​ជឿ​ជាក់​បាន​ ដោយសារ​តែ​គេជា​កីឡាករ​ជើង​ខ្លាំង​ និង​មាន​ស្នៀត​ប្រដាល់​ដែល​មិន​អាច​មើល​រំលង​បាន ​។ នៅ​ក្នុង​សង្វៀន​ដដែល​នេះ​ កីឡាករ​ឯម​ ម៉ូលី​ មក​ពីក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ​ ក៏​នឹង​ឡើងប្រកួត​ជា​មួយ​កីឡាករ​វីវ៉ា​ សាមីត មក​ពី​ក្លិប​មហិទ្ធិ​ឫទ្ធិ​តា​ដំបង​ដែក​ ដែល​គូ​នេះ​ក៏​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ ៕​