ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ទារក​ម្នាក់​ត្រូវ​​គេ​ប្លុង​ចោលនៅម្តុំ​វាល​ស្រែមួយរយ​ក្រុងស្ទឹងសែន​ បង្ក​ការភ្ញាក់​ផ្អើល​

11 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សព​ទារ​ក​ម្នាក់ ត្រូវប្រជាពលរដ្ឋ​ប្រទះឃើញ​ប្លុង​ចោល​នៅ​ម្តុំ​វាល​ស្រែមួយ​រយ ខណៈ​ដែល​សព​មាន​សភាព​រលួយ​ទៅ​ហើយ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​រសៀល​ថ្ងៃទី១៩ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

បើ​តាម​ការ​សន្និដ្ឋាន​ពី​សមត្ថ​កិច្ច​បានឱ្យ​ដឹងថា សព​ទារក​ត្រូវ​គេ​យក​មកបោះ​ចោល​ក្នុងលូ​ទឹក​អំឡុង​ប្រហែល​៣ ទៅ៤​ថ្ងៃមកហើយ ដែល​ធ្វើ​ឱ្យពិបាក​ក្នុង​ការ​ត្រួតពិនិត្យ ព្រោះមានសភាពរលួយស្អុយ​ ។

ជុំ​វិញករណីនេះ ប្រជាពលរដ្ឋ​ខ្លះ​និយាយថា ​មិន​ដឹងជាម្តាយ ឬ​ជាអ្នកណា​នោះទេ មាន​ចិត្ត​តិរច្ឆានណាស់ ចេះ​​បង្កើត​កូនហើយ តែ​បែរ​ជា​គ្មាន​ចិត្ត​ធម៌​មេត្តាសោះ សុខ​ចិត្ត​យកមកបោះ​ចោល​យ៉ាង​ដូច្នេះ ។ អ្វី​ដែល​ផ្តោត​ការ​ចាប់​អារម្មណ៍​នោះ គឺ​នៅ​ជិត​កន្លែងកើតហេតុ ជា​កន្លែងភោនីយដ្ឋាន​ និង​ខារ៉ាអូខេ​​ដែលប្រមូល​ផ្តុំ​ដោយ​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ​ផង​ដែរ ។