ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​ ជីតា​ទារិកា​អភ័ព្វ​កើត​មក​អត់​ដៃ ជើងទទួល​អំណោយ​សប្បុរស​ជន​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ជីដូន​ ជីតាទារិកា​អភ័ព្វ​​កើត​មក​មាន​តែ​ដង​ខ្លួន​ និង​ក្បាល​ អត់​មាន​ដៃ ជើង​ នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៤ នេះ​បាន​ទទួល​អំណោយ​ពី​សប្បុរស​ជន​ចំនួន​៥០​ដុល្លារ​។

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ជីដូន​ ជីតាទារិកា​អភ័ព្វ​​កើត​មក​មាន​តែ​ដង​ខ្លួន​ និង​ក្បាល​ អត់​មាន​ដៃ ជើង​ នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៤ នេះ​បាន​ទទួល​អំណោយ​ពី​សប្បុរស​ជន​ចំនួន​៥០​ដុល្លារ​។

គួររំលឹ​ក​ថា ទារិកា​អភ័ព្វ​ម្នាក់​បាន​កើត​មក​មាន​តែ​ដង​ខ្លួន​ និង​ក្បាល​ អត់​មាន​ដៃ ជើងនៅ​ក្នុង​ត្រកូល​អ្នក​ក្រី​ក្រ​ ក្នុង​ភូមិ​ត្រពាំង​រុន ហៅ​ភូមិ​រលំ​ត្បាល ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ ហើយ​បាន​ស្លាប់​ទៅ​វិញ​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤កន្លង​ទៅ ​។

ទារិកា​រូប​នេះ​មាន​ឪពុក​ឈ្មោះ​ឃ្លាំង ជា អាយុ​៣៥​ឆ្នាំ ម្តាយ​ឈ្មោះ​តាន់ តូន អាយុ​៣៤​ឆ្នាំ មាន​កូន​៥​នាក់​ ចំណែក​ទារិកា​អភ័ព្វ​ជាកូន​ពៅ​ បន្ទាប់​ពី​កើត​មក​គ្មាន​ដៃ​ជើង​ ឪពុក​ម្តាយ​នាង​ខ្មាស់​គេ​បាន​ទុក​នាង​ចោល​នៅ​ជាមួយ​ជីដូន ជីតាបីបាច់​ថែរក្សា ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​ភូមិ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ ៕