ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន ៖​ ស្លា.ប់​យ៉ាង​តិច​15​នាក់​ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាស​

11 ឆ្នាំ មុន

អាជ្ញាធរ​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​១៥​នាក់​ស្លា.ប់​កាល​ពីថ្ងៃ​ទី​២០ កុម្ភៈ​ ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​កង​យន្ត​ហោះ​ប៉ាគី​ស្ថាន​លើ​បណ្តា​ទីតាំង​របស់​​ពួក​តា​លីបង់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ។​ ការ​វាយ​ឆ្មក់​តាម​អាកាស​នោះ​ធ្វើ​ឡើង​នៅ​វ៉ា​ហ្ស៊ី​រីស្ថាន​ខាង​ជើង​មាន​ទីតាំង​រឹង​មាំ​របស់​ពួក​ជីហាដ​និយម​នោះ​ ស្ថិត​នៅ​ជាប់​ព្រំ​ដែន​ជា​មួយ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ជិតខាង​ ខណៈ​ដែល​ពួក​តាលីបង់​ប៉ាគីស្ថាន​ស្នើ​នា​ពេល​មុន​នេះ​ដល់​រដ្ឋាភិ​បាល​ឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​មួយ​ ដើម្បី​ជំរុញ​ការ​ចរចា​សន្តិ​ភាព​ដែល​ផ្អាក​នា​សប្តាហ៍​នេះ ។​

អាជ្ញាធរ​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​១៥​នាក់​ស្លាប់​កាល​ពីថ្ងៃ​ទី​២០ កុម្ភៈ​ ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​កង​យន្ត​ហោះ​ប៉ាគី​ស្ថាន​លើ​បណ្តា​ទីតាំង​របស់​​ពួក​តា​លីបង់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ។​ ការ​វាយ​ឆ្មក់​តាម​អាកាស​នោះ​ធ្វើ​ឡើង​នៅ​វ៉ា​ហ្ស៊ី​រីស្ថាន​ខាង​ជើង​មាន​ទីតាំង​រឹង​មាំ​របស់​ពួក​ជីហាដ​និយម​នោះ​ ស្ថិត​នៅ​ជាប់​ព្រំ​ដែន​ជា​មួយ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ជិតខាង​ ខណៈ​ដែល​ពួក​តាលីបង់​ប៉ាគីស្ថាន​ស្នើ​នា​ពេល​មុន​នេះ​ដល់​រដ្ឋាភិ​បាល​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ ដើម្បី​ជំរុញ​ការ​ចរចា​សន្តិ​ភាព​ដែល​ផ្អាក​នា​សប្តាហ៍​នេះ ។​

តំបន់​រង​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ គឺ​តំបន់​មៀរ​អាលី និង​បណ្តា​តំបន់​ជិត​ខាង​នៅ​វ៉ា​ហ្ស៊ី​រីស្ថាន​ខាង​ជើង ។​ អាជ្ញាធរ​បន្ត​ថា​ ការ​វាយ​ប្រហារ​តម្រង់​លើ​បណ្តា​ទីតាំង​លាក់​ខ្លួន​របស់​ពួក​ឧទ្ទាម​ ។ កន្លែង​លាក់​អាវុធ និង​គ្រាប់​រំសេវ​ធំ​មួយ​ក៏​រង​ការ​បំផ្លាញ​ដែរ ។​កាល​ពីថ្ងៃ​ទី​១៩ កុម្ភៈ​ ពួក​តាលី​បង់​ ប៉ាគី​ស្ថាន​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ ដោយ​ទាម​ទារ​ឱ្យ​មាន​ការ​ធានា​ថា​ កងទ័ពនឹង​មិន​វាយ​ប្រហារ​លើ​បណ្តា​ទីតាំង​ពួក​គេ​ឡើយ ។​

ការ​ចរចា​​សន្តិ​ភាព​ត្រូវ​បាន​ផ្អាក​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧​ កុម្ភៈ​មក បន្ទាប់​ពី​ក្រុម​មួយ​របស់​ពួក​តាលីបង់​ប្រកាសពី​ការ​សម្លាប់​ទាហាន​ប៉ាគី​ស្ថាន​២៣​នាក់​ដែល​ត្រូវ​ចាប់​ពង្រត់​ពី​ខែ​មិថុនា​ ឆ្នាំ​២០១០ មក ។​ចាប់​តាំងពី​ការ​ប្រកាស​ពី​ដំណាច់​ខែ​មករា ពី​ដំណើរ​ការ​សន្តិ​ភាព​ដោយ​នាយក​រដ្ឋ​មន្ត្រី​ប៉ាគី​ស្ថាន​លោក​ណាវ៉ាស​ សារីហ្វ​ មក​ មនុស្ស​យ៉ាង​តិច​៧០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​​កម្ម​ទាំង​ឡាយ​​របស់​ពួក​តា​លីបង់​នៅ​ប៉ាគី​ស្ថាន។​

ពួក​តាលីបង់​ប៉ាគីស្ថាន​ទាម​ទារ​ថា ដើម្បី​បង្កើត​សន្តិ​ភាព​ រដ្ឋាភិបាល​ត្រូវ​ដោះ​លែង​ពួក​អ្នក​ទោស​ជា​មនុស្ស​ពួក​គេ​ ដក​កង​ទ័ព​ចេញ​ពី​បណ្តា​តំបន់​កុល​សម្ព័ន្ធ​ ហើយ​បង្កើត​ច្បាប់​អ៊ិ​ស្លាម​ក្នុង​ប្រទេស ។​ សំណើ​ពួកគេ​ពិត​ណាស់​ភាគ​ច្រើន​មិន​អាច​ឱ្យ​រដ្ឋាភិ​បាល​ទទួល​យក​បាន​ឡើយ​ រួច​ពួក​អ្នក​សង្កេត​ការណ៍​យល់​ថា​ ដំណើរ​ការ​សន្តិ​ភាព​ត្រូវ​បរា​ជ័យ​ ៕​