រាជធានីភ្នំពេញ ៖ កាមេរ៉ាម៉ាក Canon ដែលជាកាមេរ៉ាម៉ាកល្បីមួយនៅប្រទេសជប៉ុន ក៏ដូចជា លើពិភពលោកទាំងមូល កំពុងមានដំណើរការលើប្រតិបត្តិការផ្នែកទីផ្សារ រីកចម្រើនគួរឱ្យកត់សម្គាល់ ។ ដោយឡែកនៅបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍វិញ ក៏កំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបាននាំចូលផលិតផលដែលមានបច្ចេកវិទ្យាថ្មីៗ និងទាន់សម័យសម្រាប់ដើរតាមសម័យទំនើប ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្តាដៃគូផ្សេងៗទៀតនៅលើទីផ្សារ ។
នៅក្នុងពិព័រណ៍ផលិតផលកាមេរ៉ា និងរូបភាព CP+ 2014 នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ដល់១៦ កុម្ភៈ ថ្មីៗនេះ កាណុងបានដាក់បង្ហាញជូននូវផលិតផលបច្ចេកវិទ្យារូបភាពចុងក្រោយ ភ្ជាប់លើកាមេរ៉ា ឌីជីថលតូចៗ កាមេរ៉ាប្រភេទ DSLR ប្តូរកែវឡេន កាមេរ៉ាវីដេអូ និងម៉ាស៊ីនផ្តិតព្រីនរូបភាពជាច្រើន ដែលបានទទួលការចូលរួមទស្សនាពីសំណាកភ្ញៀវជាង៦ម៉ឺននាក់ រួមមានក្រុមគ្រួសារ ពាណិជ្ជករ អ្នកថតរូប និងភ្ញៀវអន្តរជាតិជាច្រើន ហើយបាននាំឱ្យកម្មវិធីនេះ ក្លាយជាកម្មវិធីតាំងពិព័រណ៍កាមេរ៉ា EOS 1200D និងកាមេរ៉ាវីដេអូ តូចស្អាត LEGRIA mini X ជាកាមេរ៉ាមានបណ្តាញភ្ជាប់ឥតខ្សែ និងងាយកាន់ថតដោយមិនប្រើជើងកាមេរ៉ា ។
ចែករំលែកព័តមាននេះ