ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​​​បុរស​ជន​ជាតិ​ខ្មែរ និង​វៀត​ណាម​៣នាក់​ទៅ​តុលាការ​ពី​បទ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បុរស​ជន​ជាតិ​ខ្មែរ និង​វៀត​ណាម​៣នាក់​ត្រូវ​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ក្រចេះបញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នា​រសៀល​ ថ្ងៃ​ទី​២០ កុម្ភៈ ២០១៤ នេះ​ ពី​បទ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​​ខុស​ច្បាប់​។

មន្ត្រី​ជល​ផល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៣នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៤ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​អូរ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ​ ដោយ​ដក​ហូត​បាន​ឧប​ករណ៍​ឆក់​ត្រី​២គ្រឿង និង​ម៉ូតូ​១​គ្រឿង​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្ម​ភាព​ឆក់​ត្រី។

នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៣នាក់ ១-ឈ្មោះភួង មករា អាយុ​៣៦​ឆ្នាំ, ២-ឈ្មោះ​សាន ស៊ីម អាយុ​២៤​ឆ្នាំ និង​៣-ឈ្មោះ​ង្វៀង យ៉ាំង​ទៀង អាយុ​៤០​ឆ្នាំ ​​ស្នាក់​នៅ​ក្នុង​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរដូចគ្នា​។