ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​ដឹកស្រូវ​​ជ្រុល​ចង្កូត​បុក​ដើម​ស្រល់​ពេញទំហឹង ​របួស​ធ្ងន់​ម្នាក់​

11 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ព្រូឡានម្នាក់​រងរបួស​យ៉ាងធ្ងន់​ធ្ងរ ខណៈ​ដែល​បើក​រថយន្ត​ជ្រុល​ទៅបុក​ដើម​ស្រល់​នៅ​ចិញ្ចើម​ផ្លូវ​យ៉ាងពេញទំហឹង បណ្តាល​ឱ្យ​ក្បាល​រថយន្ត​ក្រពិត​រួញ​កៀប​ជាប់​ជើង​បុរស​រងគ្រោះ​មួយចំហៀង កាលពីវេលាម៉ោង​១០​ និង​៣០​នាទីព្រឹក​ថ្ងៃទី​២០ កុម្ភៈ ​២០១៤ ស្ថិត​នៅ​ចំណុច​គល់ស្ពាន​ក្នុងភូមិ​លេខ៧ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ។

​ប្រភពបាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ប៊ូ ផូ អាយុ​៣៤​ឆ្នាំ (រង​របួសដាច់ប្រអប់​ជើង​) រីឯ​​​អ្នកបើកបរ​ឈ្មោះ​យី ធា អាយុ​២៨​ឆ្នាំ ពុំ​មាន​រងរបួស​ធ្ងន់​ធ្ងរនោះទេ បាន​រត់គេចបាត់ស្រមោល ។

ប្រភពបានបន្តថា មុន​ពេលកើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ​​ដឹក​ស្រូវ​​មួយគ្រឿងពាក់ស្លាកលេខ​ភ្នំពេញ 3C-2033 ធ្វើ​ដំណើរ​ពីទិស​ខាងត្បូង ​ឆ្ពោះ​ទៅ​ខាងជើង លុះមកដល់​ចំណុច​កើតហេតុ​ដែលជា​ទី​តាំង​ការ​ដ្ឋាន​កំពុង​ជួស​ជុល​ស្ពាន​ រថយន្ត​នោះក៏បត់​បាន​បត់​ឆ្វេងចុះតាម​​ផ្លូវ​វាង​ តែ​មិន​ដឹង​យ៉ាងម៉េច ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយ​គ្រឿងម៉ាក​ឌ្រីម​ ដែល​ម្ចាស់​ចត​ទុកនៅចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​ដួល​បែក​កាង​ខាងក្រោយ ហើយ​​រថយន្ត​ក៏​បន្ត​ជ្រុល​ទៅ​បុក​ដើម​ស្រល់​ពេញ​ទំហឹង​តែម្តង ។​