រាជធានីភ្នំពេញ ៖ នៅដើមឆ្នាំ២០១៤ នេះ ស្ថានភាពវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ បានបន្តការកើនឡើងជាបន្តបន្ទាប់ តែគ្រាន់តែវាមិនមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នោះទេ ។ វិស័យនេះបានកើនឡើង ខណៈដែលស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា យើងបានវិលទៅរកភាពស្ងប់ស្ងាត់វិញ រហូតដល់អំឡុងខែកុម្ភៈ ២០១៤ នេះ ។ ក្នុងចំណោមវិស័យផ្សេងនៃវិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា សុទ្ធតែបន្តការវិនិយោគ និងដំណើរការជាធម្មតា ដោយមិនមានផ្នែកមួយនៃវិស័យនេះបានផ្អាក ឬបញ្ឈប់ទាំងស្រុងនោះទេ ។
លោកសាញ់ សាឡែន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាឡែនរៀលធី បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០១៤ នេះក្នុងវិស័យអចលនទ្រព្យដូចជាមិនមានអ្វីបញ្ហាសម្រាប់ដំណើរការនោះទេ ។ ចាប់ពីដើមខែ ទីពីរនៃឆ្នាំ២០១៤ នេះ ឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យមានភាពល្អប្រសើរជាងឆ្នាំចាស់ ហើយដូចយើងដឹងស្រាប់ហើយថា នៅក្នុងឆ្នាំចាស់ស្ថានភាពនយោបាយមិនច្បាស់លាស់ ឬជាប់គាំង ដែលធ្វើឱ្យដំណើរការអាជីវកម្មមួយចំនួនជួបប្រទះបញ្ហា ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ដូចជាការធ្វើកូដកម្ម បាតុកម្ម និងការបិទផ្លូវមួយចំនួនជាដើម ដែលធ្វើឱ្យចរន្តនៃការទិញលក់លើវិស័យអចលនទ្រព្យមានដីធ្លី ផ្ទះល្វែង ផ្ទះវីឡា និងការជួលខន់ដូផ្សេងៗប្រសើងឡើងវិញ ។
ចែករំលែកព័តមាននេះ