ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​​អ៊ុយ​ក្រែន​ប្រកាស​ពីការ​ផ្អាក​ការ​ប្រទូស្ត​រ៉ាយ​​គ្នា

11 ឆ្នាំ មុន

ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក វិក​ទ័រ​ អុី​យ៉ានូ​កូវីត​ ប្រកាស​ កាល​ពី​យប់​ថ្ងៃ​ទី​១៩ កុម្ភៈ ពី​ការ​ចុះ​ហត្ថ​លេខា​​លើ​ការ​ផ្អាក​ការ​ប្រទូស្ត​រ៉ាយ​​គ្នា ​ជាមួយ​ពួក​ប្រឆាំង​ដែល​ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​សហ​ភាព​អឺរ៉ុប​​ដែល​ផ្តោត​លើ​ទណ្ឌ​កម្ម​នានា​ជាយថា​ហេតុ​ ប្រឆាំង​អ៊ុយ​ក្រែន​ ។

ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក វិក​ទ័រ​ អុី​យ៉ានូ​កូវីត​ ប្រកាស​ កាល​ពី​យប់​ថ្ងៃ​ទី​១៩ កុម្ភៈ ពី​ការ​ចុះ​ហត្ថ​លេខា​​លើ​ការ​ផ្អាក​ការ​ប្រទូស្ត​រ៉ាយ​​គ្នា ​ជាមួយ​ពួក​ប្រឆាំង​ដែល​ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​សហ​ភាព​អឺរ៉ុប​​ដែល​ផ្តោត​លើ​ទណ្ឌ​កម្ម​នានា​ជាយថា​ហេតុ​ ប្រឆាំង​អ៊ុយ​ក្រែន​ ។

កិច្ច​ព្រម​ព្រៀង​​នោះ​ក្នុង​ពេល​​​ចរចា​គ្នា​សម្រេច​បាន​​​ពេល​អ៊ុយ​ក្រែន​​ធ្លាក់​ក្នុង​អំពើ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ បន្ទាប់​មក​​​នា​ពេល​យប់ ។ ការ​ផ្អាក​នោះ​គឺ​មុន​នឹង​ធ្វើ​ការ​ចរចា​គ្នា​ លើ​គោល​ដៅ​​បញ្ចប់​ការ​បង្ហូរ​​ឈាម​​ និង​អស្ថិរ​ភាព​ ដើម្បី​​ផល​ប្រយោជន៍​នៃ​សន្តិ​ភាព​សង្គម​ ។
​ក្នុង​សេច​ក្តី​ប្រកាស​មួយ​​ វិមាន​ប្រធានា​ធិប​តី​អ៊ុយ​ក្រែន​ គូស​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​​នោះ​ត្រូវ​បាន​ចរចា​​គ្នា​ ជាមួយ​មេដឹក​នាំ​បា​តុកម្ម​សំខាន់​​​ ៣​នាក់​គឺ​អតីត​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​ លោក អាសឺ​នី​ អុី​យ៉ាត​សឺ​នី​អ៊ុក អតីត​កីឡា​ករ​ប្រដាល់​លោក វីតាលី​ គ្លីត​ស្កូ និង​អ្នក​ជាតិ​និយម​ លោក អូឡេហ៍​ ទីយ៉ានី​បុក ។

​ការ​ប្រកាស​ផ្អាក​ការ​ប្រទូស្ត​រាយ​​គ្នា​នោះ​ ត្រូវ​បាន​ធ្វើ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​​មក​ដល់​ទី​ក្រុង​គៀវ​របស់​លោក Laurent Fabius រដ្ឋ​មន្ត្រី​​ការ​បរទេស​បារាំង​​ និង​សម​ភាគី​អាល្លឺ​ម៉ង់​​ លោក​​ Frank-Walter Steinmeier ​ព្រម​ទាំង​សម​ភាគី​ប៉ូឡូញ​ លោក Radoslaw Sikorski ។ ប្រមុខ​ការ​ទូត​ទាំង​បី​​រូប​នោះ ត្រូវ​មក​ដល់​ទី​ក្រុង​គៀវ​ នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ មុន​កិច្ច​​ប្រជុំ​ចាប់​ពី​ម៉ោង​១៥​ទៅ​នៅ​ក្រុង​ព្រុច​សែល​ របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​ភាព​អឺរ៉ុប​​ ។

​ការ​ផ្អាក​ប្រទូស្ត​រ៉ាយ​គ្នា​ ប្រកាស​ដោយ​លោក អុី​យ៉ានូកូវីត​ ​អាច​មាន​ន័យ​​ផង​ដែរ​ថា​ កង​កម្លាំង​សន្តិ​សុខ​​ដែល​ដណ្តើម​កាន់​កាប់​មួយ​​ផ្នែក​នៃ​ទី​លាន​ឯក​រាជ្យ​​កាល​ពី​យប់​ថ្ងៃ​ទី​១៨ មក ១៩ កុម្ភៈ ​នឹង​មិន​ធ្វើ​ការ​​វាយ​លុក​ទៀត​ឡើយ ។ដោយ​ទទួល​ការ​​គាំ​ទ្រ​ពី​ក្រុង​មូ​ស្គូ​ ហើយ​ទោះ​បី​មាន​ការ​គំរាម​ដាក់​ទណ្ឌ​កម្ម​ពី​សហ​ភាព​អឺរ៉ុប​​ និង​សហ​រដ្ឋ​អាមេរិក​ក្តី​ លោក អុី​យ៉ា​នូកូវីត​ បាន​បរិហារ​ពី​ការ​ប៉ុន​ប៉ង​ដណ្តើម​អំណាច​ដោយ​អ្នក​នយោ​បាយ​មួយ​ចំនួន​ ចំណែក​ឯ​ទី​ភ្នាក់​ងារ​សន្តិ​សុខ​រដ្ឋ SBU ​ប្រកាស​​បើក​ធ្វើ​ប្រតិ​បត្តិ​ការ​​ប្រឆាំង​ភេរវ​កម្ម​មួយ​​នៅ​ទូ​ទាំង​ប្រទេស ។

​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ និង​នា​ពេល​យប់​​ ជា​អំពើ​ហិង្សា​បង្ហូរ​ឈាម​បំផុត​​ចាប់​តាំង​ពី​អ៊ុយ​ក្រែន​ ទទួល​បាន​ឯក​រាជ្យ​កាល​ពី​ឆ្នាំ​១៩៩១​​មក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៦​នាក់​ ហើយ​មនុស្ស​ជាង​៦០០​នាក់​ត្រូវ​របួស ។
​ប្រទេស​រុស្ស៊ី​សន្យា​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​ដើម្បី​​នាំ​មក​នូវ​សន្តិ​ភាព​វិញ ក្នុង​រដ្ឋ​ជា​បង​ប្អូន​មួយ​នេះ​ ហើយ​បរិហារ​អំពើ​ហិង្សា​ដែល​ខ្លួន​យល់​ថា​ ​នោះ​ជា​អំពើ​របស់​ពួក​​ជ្រុល​និយម​ដែល​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយ ៕