ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក​ស្ទះ​ស្រូវ-អង្ករ​​ខ្មែរ​រាប់​សិប​តោន​​នៅស្រុក​ថ្មពួក ដោយ​សារ​ភាគី​ថៃ​ធ្វើការ​រឹតបន្តឹងព្រំ​ដែន​​

11 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ស្រូវ-​អង្ករ​ខ្មែរ​រាប់​សិប​តោន​ ត្រូវ​បានកកស្ទះ​នៅតាមបន្ទាត់​ព្រំដែន​ក្នុង​ស្រុក​ថ្ម​ពួក ខណ:ភាគីថៃ​រឹត​បន្តឹង​​សន្តិ​សុខ​តាម​​​ព្រំដែន​អស់រយ:​ពេល​ជិតមួយ​សប្ដាហ៍​មក​​ហើយ ​។

ខេត្តបន្ទាយ​មានជ័យ ៖ ស្រូវ-​អង្ករ​ខ្មែរ​រាប់​សិប​តោន​ ត្រូវ​បានកកស្ទះ​នៅតាមបន្ទាត់​ព្រំដែន​ក្នុង​ស្រុក​ថ្ម​ពួក ខណ:ភាគីថៃ​រឹត​បន្តឹង​​សន្តិ​សុខ​តាម​​​ព្រំដែន​អស់រយ:​ពេល​ជិតមួយ​សប្ដាហ៍​មក​​ហើយ ​។

រថយន្ត​ផ្ទុក​អង្ករ ​និងស្រូវសុទ្ធតែជាប្រភេទ​យីឌុប បាន​ចតត្រៀបត្រា​នៅបន្ទាត់ព្រំដែន​ក្នុងឃុំគោករមៀត ​ស្រុកថ្មពួក​ ហើយរាល់អ្នក​បើកបរ​សុទ្ធតែរអ៊ូររទាំថា​ ពួកខ្លួនខ្លះ​​ដេកចាំការបើក​ឲ្យ​ដំណើរ​ការពី​ខាង​ភាគីថៃ​អស់​រយៈ​ពេល​៥ថ្ងៃ​ ឯអ្នកខ្លះទៀត​ថា​ប្រហែល​មួយ​សប្ដាហ៍​មក​ហើយ ។

ក្រុមអ្នក​បើកបរ​បន្តថា បើច្រក​របៀង​វិញ នៅតាម​បន្ទាត់​ព្រំដែន ​គេមិន​បើកដំណើរ​ការ​ទេ ​ពួកខ្លួន​ក៏មិនអាចដេក​ចាំយូរ​ខាត​ពេល​វេលា​នោះ​ដែរ បាន​ឱ្យឈ្មួញ​ទម្លាក់ទំនិញ​លើរថ​យន្តចុះ ដើម្បីវិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។​អង្ករ-ស្រូវនៅ​លើរថ​យន្តទាំង​អស់​ ត្រូវ​ក្រុម​​អ្នក​បើក​បរ​ប្រាប់ថា យកមកពីខេត្ត​កំពង់ធំ, ស្វាយរៀង, ព្រៃវែង និងបាត់ដំបង ។ ​ការកកស្ទះមិនអាច​នាំចេញបាននេះ​ ត្រូវបាន​ប្រភ​ព​អះអាងថា ដោយសារភាគីថៃ​រឹតបណ្តឹង​សន្តិសុខតាម​បន្ទាត់ព្រំដែន​របស់គេ ។អង្ករ​និងស្រូវខ្មែរ​ដែលនាំចេញទៅលក់ប្រទេសថៃ​តាមច្រករបៀង​ក្នុងខេត្តបន្ទាយមានជ័យ គេកត់សម្គាល់ថា​ក្នុងមួយឆ្នាំៗ​មិនតិច​ឡើយ ​ប៉ុន្តែពាក់ព័ន្ធនិង​តម្លៃទីផ្សារ​មិនមាន​នរណាម្នាក់​ប្រាប់​នោះ​ទេ។​