ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ឡើង​.កចាប់​ប្អូនស្រី​ជីដូន​មួយ​អាយុ​៧ឆ្នាំ​រំលោ.ភ​ត្រូវ​ឃាត់ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ក្មេង​ប្រុស​ស្ទាវ​ឡើង.ក​វ័យ​១៧​ឆ្នាំម្នាក់​ ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​លើ​ប្អូន​ស្រី​ជីដូន​មួយ​អាយុ​៧​ឆ្នាំ​រហូត​បាន​សម្រេច​ កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៤ នៅ​ចំណុច​គុម្ព​អំពៅខាង​ត្បូង​ផ្ទះ​ជន​សង្ស័យ​ចម្ងាយ​ជាង​១០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​កែង សង្កាត់​ពោធិ៍​តា​ហោ​ ក្រុង​ស្វាយ​រៀង​។

ខេត្ត​ស្វាយ​រៀង​ ៖ ក្មេង​ប្រុស​ស្ទាវ​ឡើង.ក​វ័យ​១៧​ឆ្នាំម្នាក់​ ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​​ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​ប្អូន​ស្រី​ជីដូន​មួយ​អាយុ​៧​ឆ្នាំ​រហូត​បាន​សម្រេច​ កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៤ នៅ​ចំណុច​គុម្ព​អំពៅខាង​ត្បូង​ផ្ទះ​ជន​សង្ស័យ​ចម្ងាយ​ជាង​១០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​កែង សង្កាត់​ពោធិ៍​តា​ហោ​ ក្រុង​ស្វាយ​រៀង​។

​បើ​តាម​នគ​រ​បាលប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ពោធិ៍តា​ហោ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ចិន ចិន្តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​កើតហេតុ​ខាង​លើ​។ មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​បាន​ហៅ​ប្អូនស្រី​ជីដូន​មួយ​ដែល​នៅ​ផ្ទះ​ក្បែរ​គ្នា​ឱ្យ​មក​ផ្ទះ​របស់ខ្លួន​ រួច​ឡើង​​បេះ​ផ្លែ​ស្វាយ​យក​ទៅ​ហូប​នៅ​លើ​អង្រឹង​ចង​ក្រោម​ដើម​ស្វាយ​ខាង​ត្បូង​ផ្ទះ​ក្នុង​ចំការ​អំពៅ​។ ក្រោយ​ពី​កុមារី​រង​គ្រោះ​ហូប​ស្វាយ​ហើយ ជន​សង្ស័យ​ក៏​បបួល​នាង​រួម​ភេទ តែ​នាង​មិន​ព្រម​ ជន​នេះ​ក៏​អូស​ដៃ​នាង​ចូល​គុម្ពអំពៅចាប់​ខ្ទប់មាត់ រួច​ធ្វើ​សកម្ម​ភាព​រំលោភ​រហូត​បាន​សម្រេច​​ ហើយ​ជន​សង្ស័យ​បាន​គំរាម​ក្មេង​ស្រី​រង​គ្រោះ​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ទេ បើហ៊ាន​ប្រាប់គេ​នឹង​សម្លាប់ចោល។

ប្រភព​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​បង​ស្រី​ក្មេង​ស្រី​រង​គ្រោះ​មក​ដល់​ផ្ទះ​ឃើញ​ឈាម​ប្រឡាក់​ខោ​ក៏សួរ​នាំ​ទើប​ដឹង​រឿង​ក៏​ហៅ​ម្តាយ​ឱ្យ​​​ដាក់​ពាក្យ​ប្តឹង​ទៅនគរ​បាល​ឱ្យ​ចាប់ខ្លួន​ជន​សង្ស័យ​តែម្តង៕