ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធ​នាគារ​​ខេត្ត​បន្ទាយ​មាន​ជ័យ ​ប្រគល់​អ្នកទោស​​ជនជាតិ​ថៃ​៣នាក់​ទៅ​ឱ្យ​ភាគី​​ថៃ ក្នុងនោះ​មានស្ត្រីម្នាក់​

11 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ នៅពន្ធនាគារ​ខេត្តបន្ទាយ​មាន​ជ័យ ​មាន​រៀបចំការ​ប្រគល់​អ្នក​ទោស​ថៃ​ចំនួន​៣នាក់ ​ក្នុងនោះ​ស្ត្រីម្នាក់​ឱ្យទៅ​ខាង​​ភាគី​​ថៃវិញ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៤ នេះ ​ក្រោម​​ការ​​អញ្ជើញ​ចូលរួម​ពី​លោក​ឈុំ វណ្ណារិទ្ធ អភិបាលរង​ខេត្ត​បន្ទាយ​មាន​ជ័យ, លោកវរ​សេនីយ៍​ឯក​អ៊ូច សុធា ប្រធាន​ការិល័យ​សន្តិសុខ​ប្រតិបត្តិ​នៃអគ្គនាយក​ប្រតិបត្តិ​​នាយ​ក​ដ្ឋានពន្ធ​នា​គារ ។

ក្នុង​ការ​ប្រគល់​នោះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក TOUCHAYUOT.​PAKD ឯក​អគ្គរាជទូតថៃ​​ប្រចាំរាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​គណៈ​ប្រតិភូមិភាគី​ថៃ​ចំនួន​១០​រូប មក​​ទទួលអ្ន​ក​ទោសផងដែរ ។

ប្រភពបានឱ្យ​ដឹងថា អ្នកទោសជនជាតិថៃ៣នាក់នោះ ​១-ឈ្មោះ​ភីន អនណា ភេទប្រុស​កើតឆ្នាំ១៩៦៤ ដែលត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃ​ទី៥ មិថុនា​ ២០១០ បទល្មើសពីបទឆ្លងដែនខុសច្បាប់​ ​ចូលមកបាញ់សត្វដោយ​គ្មានការ​អនុញ្ញាតិ​លើទឹកដីកម្ពុជា​កំណត់​ជាប់​ទោស​​៥​ឆ្នាំ ២-ឈ្មោះ​ថង​ដែង យ៉ាក់​ឡា ភេទប្រុស​ កើតឆ្នាំ១៩៦០​​ចាប់ខ្លួននៅថ្ងៃទី៥  មិថុនា​ ២០១០​ បទល្មើសពីបទឆ្លងដែន​ខុសច្បាប់​ចូល​​មក​បាញ់សត្វដោយគ្មានការ​អនុញ្ញាត​លើទឹកដីកម្ពុជា​ កំណត់ជាប់ទោស៥ឆ្នាំ និង៣-ឈ្មោះ​ស៊ុតចៃ វ៉ាន់ប្រា​ក់ស៊ុម ភេទស្រី​កើតឆ្នាំ​១៩៧៣ ​ចាប់ខ្លួននៅ​ថ្ងៃទី១២ ​តុលា ​២០០៦ បទល្មើសពីបទផ្សំ​គំនិតទិញគ្រឿង​ញៀន​កំណត់ជាប់ទោស ២០ឆ្នាំ។