ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល និង​ដុល្លារ​សិង្ហ​បុរី​ប្រែប្រួល​រាល់ថ្ងៃ​ខុស​ពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត

4 ឆ្នាំ មុន

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​បាន​សង្កេត​ឃើញ​ថា ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មានការ​ប្រែប្រួល​ឥត​ឈប់​ឈរ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សិង្ហ​បុរី ។ ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹង​ថា ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ាន​ទាំង​ពីរ​នេះ គិត​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​រហូត​ដល់​ថ្ងៃ​ទី ១៣ ខែសីហា​នេះ គឺ​អត្រា​ប្តូរ​ប្រាក់​មានការ​ប្រែប្រួល​រាល់ថ្ងៃ​ខុស​ពី​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ។…

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​បាន​សង្កេត​ឃើញ​ថា ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មានការ​ប្រែប្រួល​ឥត​ឈប់​ឈរ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សិង្ហ​បុរី ។ ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹង​ថា ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ាន​ទាំង​ពីរ​នេះ គិត​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​រហូត​ដល់​ថ្ងៃ​ទី ១៣ ខែសីហា​នេះ គឺ​អត្រា​ប្តូរ​ប្រាក់​មានការ​ប្រែប្រួល​រាល់ថ្ងៃ​ខុស​ពី​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ។

ជាក់ស្តែង​ថ្ងៃនេះ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៤៤​រៀល លក់​ចេញ​២៩៧៣​រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​២៩៤២​រៀល លក់​ចេញ​២៩៧២​រៀល ។ ចំពោះ​ហាងឆេង​ប្រទេស​ជិតខាង​កម្ពុជា​ដូច​ជា ប្រទេស​ថៃ គឺ ១​បាត​ថៃ ទិញ​ចូល​១៣៣​រៀល លក់​ចេញ ១៣៤​រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល​១៧៦​រៀល លក់​ចេញ​១៧៨​រៀល ។

ដោយឡែក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ពី​ប្រភព លី ហួរ គឺ ១​ដុល្លារ​ទិញ​ចូល ៤០៨០ រៀល លក់​ចេញ ៤០៩០​រៀល និង​មាសគីឡូ ១​តម្លឹង​ទិញ​ចូល ១៨០៥​ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១៨២៥​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ