ខេត្តកំពង់ធំ ៖ ជនល្មើស៣នាក់ត្រូវកម្លាំងសមត្ថកិច្ចជលផលស្រុកសន្ទុកសហការជាមួយកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ កុម្ភៈ ២០១៤ ខណៈជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រី នៅតំបន់ប្រាសាទបាក់ ភូមិសាស្ត្រឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកកែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុកបានឱ្យដឹងថា ជនល្មើសទាំង៣នាក់ ១-ឈ្មោះឃឹត តង អាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ,២-ឈ្មោះណែម សយ អាយុ៦៣ឆ្នាំ រស់នៅភូមិជ្លង ឃុំដា ស្រុកំពង់លែង និង៣-ឈ្មោះហ៊ឹម ម៉ៅ អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
ពាក់ព័ន្ធករណីខាងលើនេះ ប្រភពព័ត៌មានបានឱ្យដឹងថា ជនល្មើសទាំង៣នាក់ រួមទាំងបក្សពួកជាច្រើនតែងតែមកធ្វើសកម្មភាពឆក់ត្រីក្នុងភូមិសាស្ត្រស្រុកសន្ទុកស្ទើររាល់ថ្ងៃហើយបានយកមុខរបរឆក់ត្រីធ្វើជាអាជីពច្រើនឆ្នាំមកហើយដែរ ទើបតែពេលនេះប៉ះចំថ្ងៃស៊យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕
ចែករំលែកព័តមាននេះ