ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាយុ​91ឆ្នាំ​ដែល​ឈឺ​សុខចិត្ដ​មក​កាន់​កូរ៉េ​ខាងជើង​ ព្រោះចង់​ជួប​ពួកកូនៗ​

11 ឆ្នាំ មុន

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាជើង​ YONHAP ថា​ សរុប​ជនជាតិ​កូរ៉េ​ខាង​ត្បូង​៨២​នាក់​ ជា​សមាជិក​នៃ​បណ្ដា​គ្រួសារ​ដែលព្រាត់​គ្នា​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​មកបាន​ធ្វើ​ដំណើរ​មកកាន់​ភ្នំ​ KUMGANG ក្នុង​ទឹក​ដី​កូរ៉េ​ខាងជើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ កុម្ភៈ​ ។ នេះ​ជា​ការ​បើក​ជា​ថ្មី​នៃ​ការ​ជួប​ជុំសាច់​ញាត់​គ្រួសារ​ព្រាត់​គ្នា​ ក្រោយ​ពី​ផ្អាក​អស់​រយៈ​ពេល​៣​ឆ្នាំ​ និង​៤​ខែរួច​មក​ ។​

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាជើង​ YONHAP ថា​ សរុប​ជនជាតិ​កូរ៉េ​ខាង​ត្បូង​៨២​នាក់​ ជា​សមាជិក​នៃ​បណ្ដា​គ្រួសារ​ដែលព្រាត់​គ្នា​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​មកបាន​ធ្វើ​ដំណើរ​មកកាន់​ភ្នំ​ KUMGANG ក្នុង​ទឹក​ដី​កូរ៉េ​ខាងជើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ កុម្ភៈ​ ។ នេះ​ជា​ការ​បើក​ជា​ថ្មី​នៃ​ការ​ជួប​ជុំសាច់​ញាត់​គ្រួសារ​ព្រាត់​គ្នា​ ក្រោយ​ពី​ផ្អាក​អស់​រយៈ​ពេល​៣​ឆ្នាំ​ និង​៤​ខែរួច​មក​ ។​

បណ្ដា​មនុស្ស​ដែលសម្រាំងសម្រាប់ការជួប​ជុំ​ជា​មួយ​សាច់ញាតិ​នៅ​កូរ៉េ​ខាងជើង​ នឹង​អាច​ស្នាក់​អាស្រ័យ​រយៈ​ពេល​៣ថ្ងៃ​ នៅ​កូរ៉េ​ខាង​ជើង​ ហើយ​សរុប​ជនជាតិ​កូរ៉េ​ខាងត្បូង​ដល់​ទៅ​១៧៨​នាក់​ អាច​បានមកជួបជុំសាច់​ញាតិ​ក្នុង​នោះ​មាន​លោកតា​ម្នាក់​ដែល​ឈឺ​ក្រោកមិនរួច​អាយុ​ ៩១​ឆ្នាំ​ ផង​ដែល​ចង់ជួប​មុខពួកកូនៗគាត់​នៅ​ជីវិត​ចុង​ក្រោយ​ ។

ព្រឹកថ្ងៃ​ទី​២០​ កុម្ភៈ​ ជា​មួយ​ការ​ចូលរួម​របស់​រដ្ឋ​មន្ដ្រី​ក្រសួង​បង្រួប​បង្រួម​លោក​ RYOO KHIL-JAE ផង​បណ្ដារថយន្ដ​បឺស​ដឹក​អ្នក​ទាំងនោះ​ចាក​ចេញ​ពី​ទីក្រុង​ SOKCHO ទៅ​កាន់​តំប​ន់​ហាម​មិន​ឱ្យ​មាន​កងទ័ព​ ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ទី​ក្រុង​ ជាប់​មាត់​សមុទ្រ​នោះ​ ។ ពេលទៅ​ដល់​ប៉ុស្ដិ៍​ព្រំ​ដែន​ ក្រុមនោះ​នឹង​ឡើង​ជិះ​រថយន្ដ​បឺស​បន្ដ​ដំណើរ​ទៅ​កាន់​ភ្នំ​ KUMGANG ។​ រថយន្ដ​បឺស​ ដែល​រត់​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង​នោះ​ជា​របស់​ក្រុមហ៊ុន​ HYUNDAI ASAN ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដាច់​មុខ​ទីតាំង​ទេសចរណ៍​អន្ដរកូរ៉េ​នៅ​តំបន់​ភ្នំ KUMGANG ។ ក៏​ប៉ុន្ដែ​ចាប់​តាំង​ពី​ការ​ស្លាប់​នារី​អ្នក​ទេសចរ​កូរ៉េ​ខាង​ត្បូង​ម្នាក់​កាលពី​ឆ្នាំ​២០០៨​ ដោយ​សារ​គ្រាប់កាំភ្លើង​របស់ទាហាន​កូរ៉េ​ខាងជើង​មក ទេសចរណ៍អន្ដរកូរ៉េ​នៅ​តំបន់​ភ្នំ​នោះ​ត្រូវ​ផ្អាក​ ខណៈ​កូរ៉េ​ខាង​ជើង​ស្វះស្វែង​ជំរុញ​ឱ្យ​បើក​សកម្មភាព​ទេសចរណ៍​នេះ​ឡើង​វិញ​ ។

ការ​ជួបជុំសាច់​ញាតិ​គ្រួសារ​ព្រាត់គ្នា​ ត្រូវ​ចាប់​ផ្ដើម​នា​ថ្ងៃទី​២០​ កុម្ភៈ​ ពីម៉ោង​១៥​ទៅ​នៅ​សណ្ឋាគារ​ KUMGANGSAN ហើយ​មាន​ពិធី​ជប់​លៀងមួយ​រៀប​ចំ​ដោយ​កូរ៉េ​ខាងជើង​ចាប់​ពី​ម៉ោង​១៩​ទៅ​ ។ បណ្ដាសមាជិក​គ្រួសារ​នឹង​បាន​ជួប​គ្នា​៦​ដង​ ដែលមាន​រយៈ​​ពេលសរុប​១១​ម៉ោង​ រយៈ​ពេល​៣ថ្ងៃ​នោះ​ រួម​ទាំង​ម៉ោង​ស្រស់​ស្រូប​អាហារ​ផង​ ។​ ៦០​ឆ្នាំ​ក្រោយ​សង្គ្រាម​ មនុស្ស​ជាច្រើន​មាន​បំណង​ចង់​ជួប​សាច់ញាតិ​ដែលបែកគ្នា​ រស់​នៅ​ក្នុង​ប្រទេស​កូរ៉េទាំង​២​ ។

​ ចំនួន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​ចុះឈ្មោះ​ក្នុង​បញ្ជី​អ្នកចង់ជួបជុំ​សាច់​ញាតិ​គ្រួសារ​បែកគ្នា​ មាន​ដល់​១២៩.២៦៤​នាក់​ ចាប់តាំង​ពី​ឆ្នាំ​១៩៨៨​មក ហើយ​៤៤,៧​%​ នៃ​ពួក​គេ​ស្លាប់​បាត់​អស់​ទៅ​ហើយ​ ។ ចំនួន​មនុស្ស​ដែល​នៅ​រស់​ក្នុង​បញ្ជី​របស់កូរ៉េខាង​ត្បូង​មាន​៧១.៤៨០នាក់​ ។ ចំនួន​អ្នក​ដែលអាច​ជួបជុំ​សាច់​ញាតិ​កូរ៉េ​ខាងជើង​មានត្រឹម​តែ​ ២៥.០០០​នាក់​ប៉ុណ្ណោះ​ រយៈ​ពេល​៣០​ឆ្នាំកន្លងមកនេះ​ ៕