រាជធានីភ្នំពេញ ៖ យោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៩ កុម្ភៈ ២០១៤ មេធាវីតំណាងឲ្យលោកឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ជាដើមបណ្តឹងក្នុងចំណោមដើមបណ្តឹងជាច្រើនទៀត បានចូលបំភ្លឺតាមដីកាកោះរបស់លោកហៀង សុភក្តិ ព្រះរាជរងអមសាលាបំបូងរាជធានីភ្នំពេញ ទាក់ទងនឹងសំណុំរឿងបាតុកម្មក្លាយជាអំពើហិង្សារហូតមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។
ក្នុងករណីនេះ អយ្យការតុលាការនៅមិនទាន់បានបញ្ចប់នីតិវិធីរបស់ខ្លួនក្នុងការសាកសួររាល់ភាគី ដែលពាក់ព័ន្ធនោះទេ ហើយក៏មិនទាន់ចោទប្រកាន់លើជនជាប់ចោទចំនួនបីនាក់ គឺ១-លោកសម រង្ស៊ី ២-លោកកឹម សុខា និង៣-លោករ៉ុងឈុន នៅឡើយទេ ។
តុលាការបានបញ្ជាក់ថា ការចូលបំភ្លឺរបស់មេធាវីតំណាងដើមបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានចោទសួរមនុស្សចំនួន៣នាក់ គឺលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្រ និងជាប្រធានសហភាពសហជីពកម្ពុជាកាលពីថ្ងៃទី១៤ មករា ២០១៤កន្លងទៅ ទាក់ទងនឹងបទ «ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី២៣ មករា ២០១៤ កន្លងទៅ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់ និងរងរបួសជាច្រើននាក់។
ចែករំលែកព័តមាននេះ