យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន សាំសុង បានណែនាំពីផលិតផលជំនាន់ថ្មីរបស់ខ្លួន គឺ Galaxy Mega Plus ។ លក្ខណៈពិសេសរបស់វា គឺ ទំហំអេក្រង់ ៥,៨អីុញ កម្រិតពន្លឺភ្លឺច្បាស់ qHD TFT (960×540 ភិចស៊ែល) ប្រភេទ Processor Quad-Core ដែលប្រើប្រាស់ក្នុងល្បឿន ១.២ GHz កាមេរ៉ាមុខមានទំហំ ១.៩មេហ្គាភិចស៊ែល និងកាមេរ៉ាក្រោយមានទំហំ ៨មេហ្គាភិចស៊ែល ។
ចំណែកឯថាមពលថ្មប្រើប្រាស់ ២៦០០ mAh ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android OS 4.2 Jelly Bean ហើយថែមទាំងភ្ជាប់ប្រព័ន្ធទាក់ទង HSPA+21/5.76។ ក្រៅពីនេះ វាភ្ជាប់ប្រព័ន្ធ Wi-Fi a/b/g/n, BT 4.0 (BLE), USB 2.0 H/S, GPS (GLONASS) ម៉្យាងវិញទៀតវាអាចប្រើប្រាស់ស៊ីមបាន២ទៀតផង គឺ (3G+2G) ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺផលិតផលនេះ បានប្រើប្រាស់ Sensors ដែលជាការកំណត់តាមឧបករណ៍អេទ្បិចត្រូនិកពិសេសដូចជា Accelerometer, Geomagnetic, Proximity, Light និង Gyroscope ជាដើម ។
ផលិតផលស៊េរីថ្មីមួយនេះ មានលក្ខណៈស្រដៀងនឹង Galaxy Mega 5.8 ប៉ុន្តែក្រុមហ៊ុនសាំសុង បានរួមបញ្ចូលការច្នៃប្រឌិត ពិសេសៗមួយចំនួន ដែលបានបង្ហាញនោះ ដើម្បីធ្វើឱ្យវាកាន់តែទាន់សម័យមួយកម្រិតទៀតផង ។ «Galaxy Mega Plus» នឹងដាក់លក់ជាផ្លូវការក្នុងប្រទេសចិន តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃ និងកាលបរិច្ឆេទច្បាស់លាស់នៅទ្បើយទេ ៕
ចែករំលែកព័តមាននេះ