ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កូ​សូ​វ៉ូ បន្ថយ​ម៉ោង​ចែក​ចាយ​ទឹក​​ដល់​ពល​រដ្ឋ​ ខណៈ​ពេល​ប្រទេស​​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​​

11 ឆ្នាំ មុន

រ៉យ​ទ័រ​ផ្សាយ​ថា​ ​អាជ្ញាធរ​កូសូវ៉ូ​ បាន​ប្រកាស​លក្ខខណ្ឌចែក​ចាយ​«ទឹក» ក្នុង​ទី​ក្រុង​​ព្រី​ស្ទី​ណា​ ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​ ៤៦៥.​០០០នាក់​ រួម​ទាំង​​តំបន់​នៅ​ជុំ​វិញ​ ​​ត្រូវ​​ឆ្លាស់​គ្នា​ទៅ​តាម​ពេល​វេលា​ ។ ការ​​ចែក​ចាយ​ទឹក​នឹង​ដំណើរ​បន​្ត ​ដរាប​ណា​​គ្រោះ​រាំង​ស្ងួត​​ដ៏​អា​ក្រក់​ ក្នុង​អំទ្បុង​ពេល​​ជាង​៣០​ឆ្នាំ​ ​​បាន​ធូរ​ស្រាល​ ។ ​​

ចុង​ក្រោយនេះ​រដ្ឋាភ​ិបាល​​កូ​សូ​វ៉ូ ប្រកាស​បន្ថយ​ម៉ោង​ចែក​​ចាយ​​ទឹក​ បន្ទាប់​ពី​អាង​ស្តុក​​​ទឹក ​ផ្សេង​ៗ ​​ក្នុង​​ប្រទេស​​​នៅ​សល់​​ទឹក​​​តិច​ គួរ​ឱ្យ​បារម្ភ​ ដោយ​សារ​ព្រិល និង​ភ្លៀង​​ធ្លាក់​តិច​ជាង​ប្រក្រតី​ រហូត​បង្ក​ឱ្យ​ប៉ះ​ពាល​់​ដល់​​ការ​ស្តុក​​ទឹក​​ សម្រាប់​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​លើផ្នែក​កសិកម្ម​ ។

លោក​ស្រី​​អាយ៉េតា​ មេ​គូ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ចែ​ក​ចាយ​ទឹក​ ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​​របស់​រដ្ឋាភ​ិបាល​កូ​សូ​វ៉ូ ​បាន​ថ្លែង​ថា​ ​នៅ​ក្នុង​លក្ខ​ខណ្ឌ​​​ចែក​ចាយ​ទឹក​នេះ​ ​គឺ​ផ្ទះ​របស់​ពល​រដ្ឋ​​នៅ​ក្រុង​ព្រី​ស្ទី​ណា​ និង​តំបន់​​នៅ​ជុំ​វិញ​ក្រុង​ នឹង​ទទួល​​ការ​ចែក​ចាយ​ទឹក​​ប្រើប្រាស់​​ក្នុង​មួយ​ថ្ងៃ​​​​​១០​ម៉ោង​ ​ដែល​កាល​ពី​មុន​មាន​ចំនួន​​១៤​ម៉ោង​ ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ក្រុម​ហ៊ុន​នឹង​ផ្អាក​​ការ​ចែក​ចាយ​​ទឹក​នៅ​ពេល​យប់ ។
ប្រទេស​កូ​សូ​វ៉ូ​ ​កំពុង​ប្រឈម​​មុខ​នឹង​​គ្រោះ​រាំង​ស្ងួត​​​ និង​​​ខ្វះ​​​ខាត​ទឹក​តាំង​ពី​ឆ្នាំ​១៩៨៣​មក​ ធ្វើឱ្យ​​ប្រជាពល​រដ្ឋ​ប្រហែល​១ភាគ​៤​ នៅ​ក្នុង​​ប្រទេស​​ជួប​ការ​លំបា​ក​ក្នុង​​ការ​​រស់នៅ​​ ។

លើស​​ពី​នេះ​ កូ​សូ​វ៉ូ​ ដែល​ប្រកាស​ឯក​រាជ្យ​បំបែក​​ចេញ​ពី​​ស៊ែ​ប៊ី​ ​កាល​ពី​​ខែ​កុម្ភៈ​ ឆ្នាំ​២០០៨ ​និង​​ទើប​តែ​ទទួល​ជា​សមាជិក​ថ្មី​​ របស់​ធនា​គារ​ពិភព​លោ​ក​ រួម​ទាំង​​មូ​ល​និធិ​​រូបិយ​វត្ថុ​​អន្ត​រ​ជាតិ​ (IMF) ​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​​ជា​ប្រទេស​​ក្រី​ក្រ​នៅតំបន់​​អឺរ៉ុប​ រួម​ទាំង​​ទទួល​​សម្ពាធ​ពី​បញ្ហា​​សេដ្ឋ​កិច្ច​​នៅ​ក្នុង​ប្រទេស​ ខណៈ​ពេល​អត្រា​អ្នក​គ្មាន​ការ​ងារ​កើន​​ទ្បើង​ខ្ពស់​​ដល់​ទៅ​៤០% ៕