ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លះគ្នា​បានតែ4​ខែ អតីត​ប្តីកា.ប់​ប្រពន្ធ​ប៉ង​សម្លា.ប់ រួច​សម្លា.ប់​កូន​និងខ្លួន​ឯង

11 ឆ្នាំ មុន

ខេត្ត​​ប៉ៃលិន​ ៖ ស្រ្ដី​ម្នាក់​បាន​រង​របួស​ធ្ងន់​ហើយ​ត្រូវ​បង​ប្អូន​ និង​អ្នក​ជិត​ខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​ ក្រោយ​ពី​ត្រូវ​អតីត​ប្ដី​ដែល​ទើប​លែង​លះ​គ្នា​បាន​ប្រមាណ​៤​ខែ​យក​ពូថៅ​កា.ប់​ពី​ក្រោយ​ ខណៈ​នាង​អង្គុយ​ម្នាក់​ឯង​នៅ​ផ្ទះម្ដាយ​បង្កើត​របស់​ខ្លួន​ ។​ អំពើ​ហិ.ង្សា​នេះ​ បណ្ដាល​ឱ្យ​ស្រ្ដី​រង​គ្រោះ​រង​របួស​ក្បាល​ផ្នែក​ខាង​ស្ដាំ​ដេរ​៣​ថ្នេរ​ របួស​ដៃ​ខាង​ស្ដាំ​ដេរ​៥​ថ្នេរ​ (ម្រាម​ដៃ​២ថ្នេរ​)​​​​ រយះ​ជង្គង់​ខាង​ស្ដាំ​ និង​ហើម​ពោរ​ក្បាល​ផ្នែក​ខាង​ក្រោយ​ សន្លប់​ជា​ច្រើន​ម៉ោង​ ។

ខេត្ត​​ប៉ៃលិន​ ៖ ស្រ្ដី​ម្នាក់​បាន​រង​របួស​ធ្ងន់​ហើយ​ត្រូវ​បង​ប្អូន​ និង​អ្នក​ជិត​ខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​ ក្រោយ​ពី​ត្រូវ​អតីត​ប្ដី​ដែល​ទើប​លែង​លះ​គ្នា​បាន​ប្រមាណ​៤​ខែ​យក​ពូថៅ​កាប់​ពី​ក្រោយ​ ខណៈ​នាង​អង្គុយ​ម្នាក់​ឯង​នៅ​ផ្ទះម្ដាយ​បង្កើត​របស់​ខ្លួន​ ។​ អំពើ​ហិង្សា​នេះ​ បណ្ដាល​ឱ្យ​ស្រ្ដី​រង​គ្រោះ​រង​របួស​ក្បាល​ផ្នែក​ខាង​ស្ដាំ​ដេរ​៣​ថ្នេរ​ របួស​ដៃ​ខាង​ស្ដាំ​ដេរ​៥​ថ្នេរ​ (ម្រាម​ដៃ​២ថ្នេរ​)​​​​ រយះ​ជង្គង់​ខាង​ស្ដាំ​ និង​ហើម​ពោរ​ក្បាល​ផ្នែក​ខាង​ក្រោយ​ សន្លប់​ជា​ច្រើន​ម៉ោង​ ។

ហេតុ​ការណ៍​អតីត​ប្ដី​លួច​កាប់​ប្រហារ​ប្រពន្ធ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧​ កុម្ភៈ​ នៅ​ក្នុង​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរតាវ៉ៅ​ ក្រុង​ប៉ៃលិន​ ។​ ទោះ​បី​ជា​បែប​ណា​ អតីត​ប្ដី​រូប​នេះ​ក៏​ត្រូវ​នគរបាល​ប៉ុស្ដិ៍​រដ្ឋ​បាល​សង្កាត់​អូរតាវ៉ៅ​ចាប់​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ដដែល​ ។ ស្រ្ដី​រង​គ្រោះ​ឈ្មោះ​ មាស​ ស្រីមុំ​ អាយុ​ ៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រះ​ម្លូ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្ដ​ពោធិ៍សាត់​ មាន​កូន​ចំនួន​២​នាក់​ ម្នាក់​ឈ្មោះ​ មាស​ វិច្ឆិកា​ ភេទ​ស្រី​ អាយុ​ ១២​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ មាស​ សីលា​ ភេទ​ប្រុស​ អាយុ​ ១១​ឆ្នាំ​។​ ចំណែក​អតីត​ប្ដី​ឈ្មោះ​ ជូ​ សារី​ អាយុ​ ៤៩​ឆ្នាំ ជា​ជាង​ផ្ទះ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ខ្នារ​​ ខេត្ដ​បាត់​ដំបង​ ។​ ២​នាក់​ប្ដី​ប្រពន្ធ​នេះ​មក​រស់​នៅ​ខេត្ដ​ប៉ៃលិន​អស់​រយ​ៈ​ពេល​១៤​ឆ្នាំ​មក​ហើយ​ ។ ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុបាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ ២​នាក់​ប្ដី​ប្រពន្ធ​នេះ​តែង​តែ​រកាំ​រកូស​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​សារ​តែ​ប្ដី​ប្រចណ្ឌ​ជ្រុល​ពេក​ ដែល​ការ​ប្រចណ្ឌ​បែប​នេះ​ វា​ដើរ​ហួស​ពី​ការ​ស្រឡាញ់​ទៅ​ជា​ការ​ធ្វើ​បាប​បុក​ម្នេញ​ផ្លូវ​ចិត្ដ​ផ្លូវ​កាយ​ទៅ​វិញ​ រហូត​ឈាន​ដល់​ការ​លែង​លះ​គ្នា​អស់​រយៈ​ពេល​ប្រមាណ​៤​ខែ​មក​ហើយ​ ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​​ថា​ បន្ទាប់​ពី​ការ​ចែក​ផ្លូវ​គ្នា​​ដោយ​ដឹង​ឮ​ត្រឹម​តែ​មេភូមិ​នោះ​ ស្រ្ដី​ជា​ប្រពន្ធ​ក៏​នាំ​កូន២នាក់​ទៅ​រស់​នៅ​ផ្ទះ​ម្ដាយ​បង្កើត​នៅ​ក្នុង​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរតា​វ៉ៅ។​ លុះ​នៅ​រសៀល​ថ្ងៃ​កើតហេតុ​ ខណៈ​ស្រ្ដី​រង​គ្រោះ​កំពុង​អង្គុយ​ម្នាក់​ឯង​នៅ​ក្រោម​ផ្ទះ​ ស្រាប់​តែ​អតីត​ប្ដី​ចិត្ដ​មារ​​យក​ពូថៅ​លួចកាប់​ពី​ក្រោយ​ពេញទំហឹង​ បណ្ដាល​ឱ្យ​រង​របួស​ដួលសន្លប់​នៅ​នឹង​កន្លែង​ ហើយ​ត្រូវ​បាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ មាស​ ស្រី​ពៅ​ អាយុ​១៨​ឆ្នាំ ឃើញ​ទាន់​ក៏​ស្រែក​ប្រាប់​អ្នក​ជិត​ខាង​ និង​ម្ដាយ​របស់​នាង​ឱ្យ​រត់​ទៅ​ជួយ​ចាប់​យក​ពូថៅ​ចេញ​ ។​ ពេលនោះ ម្ដាយ​របស់​នាង​ចូល​ទៅ​ចាប់​ចេញ​ ស្រាប់​តែ​បុរស​ជា​ប្ដី​បាន​ខាំ​ដៃ​ស្ដាំ​របស់​គាត់​ បណ្ដាល​ឱ្យ​រង​របួស​ផង​ដែរ​ ។​ ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ទៀត​ថា​ មុនពេល​អតីត​ប្ដី​យកពូថៅ​ទៅ​កាប់​ប្រហារ​អតីត​ប្រពន្ធ​នេះ​ រូប​គេ​បាន​និយាយ​ថា​ នឹង​សម្លាប់ប្រពន្ធ​ ព្រម​ទាំង​កូន​ជា​មុន​សិន​ ទើប​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​ ។​ ទាក់ទិន​នឹងបញ្ហា​នេះ​ លោក គង់ សំណាង​ នាយ​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋបាល​សង្កាត់​អូរតាវ៉ៅ​ បាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​ឈាន​ដល់​អតីត​ប្ដី​យក​ពូថៅ​កាប់ប្រហារ​ប្រពន្ធ​ប៉ងសម្លាប់​នេះ​ ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ​បាន​ដុត​រោល​បុរស​ជា​ប្ដី​ឱ្យ​ក្លាយ​ទៅ​ជា​ជន​អគតិ​ ព្រោះ​មុន​ពេល​កើត​ហេតុ​ ប្ដី​របស់នាង​តែង​តែរករឿង​វាយ​ដំប្រពន្ធ​ និង​រស់​នៅ​មិនចុះសម្រុង​នឹងគ្នា​ រហូត​ដល់​ប្រពន្ធ​ប្ដឹង​មេភូមិ​សុំ​លែង​លះ​ប្ដី​អស់​រយៈ​ពេល​៤​ខែ​កន្លង​មក​ហើយ​ តែ​មិន​បាន​ធ្វើ​តាម​ផ្លូវ​តុលាការទេ​ ។

លោក​ គង់​ សំណាង​ បន្ដ​ថា​ ក្រោយ​ពី​លែង​លះ​រួច​ បុរស​ជា​ប្ដី​បាន​ចោទ​ប្រពន្ធ​របស់​ខ្លួន​ថា​ មាន​ទាក់​ទង​ជា​មួយ​បុរស​ផ្សេង​ ទើប​ទៅ​លួច​កាប់​​ប្រពន្ធ​ពី​ក្រោយ​នឹង​ពូថៅ​ បណ្ដាល​ឱ្យ​រង​របួស​​​ ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង​ជួយ​អន្ដរាគមន៍​ និង​ប្ដឹង​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​ឃាត់​ខ្លួន​ភ្លាមៗ​តែ​ម្ដង​។ បន្ទាប់​ពី​ចាប់​ឃាត់​ខ្លួន​ ខាង​នគរ​បាល​ប៉ុស្ដិ៍​ក៏​បាន​រៀប​ចំសំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ ៕