នារីវ័យក្មេងម្នាក់បើករថយន្តបុកស្តូបវិមានឯករាជ្យបាក់អស់ ៧កង់ រួចព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បាន
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-5503 ធ្វើដំណើរតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមុខវិមានឯករាជ្យ ក៏បានរេចង្កូតទៅបុកស្តូបវិមានឯករាជ្យ បណ្តាលឲ្យបាក់អស់ ចំនួន ៧កង់ រួចព្យាយាមបើករត់មកដល់ចុងខាងកើតនាគបា.ញ់ទឹក រថយន្តបែកកង់មុខបើកទៅលែងរួចត្រូវសមត្ថកិច្ចចាប់ឃាត់បាន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ១០នាទី ទៀបភ្លឺចូលថ្ងៃទី២០ កុម្ភៈ ២០១៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
ចែករំលែកព័តមាននេះ