ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សា​លាត​ម្រង់​ទិស​ថ្នាក់​ក្រុង-​ស្រុក ​ស្តី​អំពី​កម្ម​វិធី​ទប់​ស្កាត់​បទ​ល្មើស ​នៅ​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ ឯក​ឧត្តម ​គង់​ វិមាន ​អភិ​បាល​ នៃ​គណៈ​អភិបា​លរ​ង​ខេត្តកំ​ពង់​ធំ ​បាន​អញ្ជើញ​ជា​អធិបតី​ចូល​រួម​ក្នុង​កម្ម​វិធី​សិក្ខា​សាលា​តម្រង់​ទិស​ថ្នាក់​ក្រុង​ ស្តី​អំពី​កម្ម​វិធី​ទប់​ស្កាត់​បទ​ល្មើស ​សុវត្ថិ​ភាព​សហ​គមន៍​ (ទ.ប.​ស.ស) ​និង​មូល​និធិ​ភាព​ជា​ដៃ​គូ ​នៅ​សាល​ប្រជុំសា​លា​ក្រុង​ស្ទឹង​សែន ​កាល​ពីព្រឹក​ថ្ងៃទី​១៩ ​កុម្ភៈ ​២០១៤។​

ខេត្ត​កំពង់​ធំ ​៖ ឯក​ឧត្តម ​គង់​ វិមាន ​អភិ​បាល​ នៃ​គណៈ​អភិបា​លរ​ង​ខេត្តកំ​ពង់​ធំ ​បាន​អញ្ជើញ​ជា​អធិបតី​ចូល​រួម​ក្នុង​កម្ម​វិធី​សិក្ខា​សាលា​តម្រង់​ទិស​ថ្នាក់​ក្រុង​ ស្តី​អំពី​កម្ម​វិធី​ទប់​ស្កាត់​បទ​ល្មើស ​សុវត្ថិ​ភាព​សហ​គមន៍​ (ទ.ប.​ស.ស) ​និង​មូល​និធិ​ភាព​ជា​ដៃ​គូ ​នៅ​សាល​ប្រជុំសា​លា​ក្រុង​ស្ទឹង​សែន ​កាល​ពីព្រឹក​ថ្ងៃទី​១៩ ​កុម្ភៈ ​២០១៤។​

លោក ​អ៊ឹង ​សុភ័ណ ​អនុ​ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​នយោ​បាយ​ ​និង​ជាស​ហ​ប្រធានលេ​ខាធិ​ការ​ដ្ឋាន​គម្រោង ​(ស៊ី​ស៊ី​ចេប-​CCJAP)​ បាន​អាន​មតិ​ស្វាគមន៍​ចំពោះ​វត្ត​មាន​ ឯក​ឧត្តម​ គង់​ វិមាន​ ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​ចូល​រួម​ក្នុងសិ​ក្ខា​សា​លា​នា​ព្រឹក​នេះ ​មាន​គោល​បំណង​តម្រង់​ទិស​ថ្នាក់​ក្រុង​ គម្រោង​ភាព​ជា​ដៃ​គូ​ នៃ​ជំនួយ​យុត្តិធ​ម៌​សហ​គមន៍​នៅ​កម្ពុជា ​ស៊ី​ស៊ី​ចេប​ ផ្តល់​ការ​ណែនាំ​ និង​តម្រង់​ទិស​ដល់​ក្រុម​ប្រឹក្សា​សង្កាត់​ទាំង​អស់​ស្វែង​យល់​ពី​ទស្សនៈ​ទាន​ នៃ​ការ​ទប់​ស្កាត់​បទ​ល្មើស ​និង​សុវត្ថិ​ភាព​សហ​គមន៍​ (ទ.ប.​ស.ស)​។

បង្កើន​ការ​យល់​ដឹ​ងអំពី​ការ​ផ្សា​ភ្ជាប់​គ្នា​រវាង​សកម្ម​ភាព​ (ទ.ប.​ស.ស) ​និង​កម្ម​វិធី​វិនិយោគ​សង្កាត់​ (CIP)​ ព្រម​ទាំង​គោល​ការណ៍​ណែ​នាំ​ ស្តី​ពី​មូល​និធិ​គាំទ្រ​ភាព​ជា​ដៃ​គូ ​(PSF) ​ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ការ​តាម​ដាន​ និង​ការ​វាយ​តម្លៃ​គាំទ្រ​ចំពោះក​ម្ម​វិធី​ទប់​ស្កាត់​បទ​ល្មើស​ និង​សុវត្ថិ​ភាព​សហ​គមន៍​ (ទ.ប.​ស.ស) ​នៅ​ថ្នាក់​សង្កាត់ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​

ឯក​ឧត្តម​ គង់​ វិមាន​ បាន​អញ្ជើញ​មាន​ប្រសាសន៍​ថា ​ក្នុង​នា​មរូប​លោក​តំណាង​ឲ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត ​សូម​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីក​រាយ​យ៉ាង​ជ្រាល​ជ្រៅ​ក្រៃ​លែង​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែងរ​បស់គ​ម្រោង ​(ស៊ីស៊ី​ចេប-​CCJAP)​ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាព​ល​រដ្ឋ​យើង​នៅ​ក្នុង​សង្កាត់​ មាន​ភាព​រីក​ចម្រើន​ និង​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជា​មួយរា​ជ​រដ្ឋា​ភិបាល​ ដែល​មាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន​ សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​ លោក​ខិត​ខំ​កៀងគ​ររ​ក​ជំនួយ​ពីប​រទេ​សម​ក​ជួយ​ដល់​កម្ពុជា​យើង ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​កំពង់​ធំ។​

ហេតុ​ដូច្នេះ​ហើយ​ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ពួត​ដៃ​រួម​កម្លាំង​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​ធូរ​ធារ​ជា​លំដាប់​ ចូល​រួម​ចំណែកកា​ត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​ជា​មួយនិ​ង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ នៃ​យើង៕​