ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករុត​ត្រីរុតបាន​ក្បាល​ខ្មោច ដែល​ឃាតករ​សម្លា.ប់​កាត់​ក្បាល បោះ​ចោល​ជិត3ខែ​មុន

11 ឆ្នាំ មុន

ខេត្ត​​កំពត ៖​​​ ​ក្បាល​សព​បុរស​ម្នាក់​ ត្រូវ​បាន​អ្នក​ស្រុក​ដែល​ចុះ​ទៅក្នុង​បឹង​រុត​ត្រី​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នៅ​ក្នុង​បឹង​អន្លង់​ឈើ​ខ្ពស់​ ស្ថិត​ក្នុង​ភូមិកោះ​ចម្ការ​ ឃុំ​បឹងសាលាខាង​ត្បូង​ ស្រុក​កំពង់​ត្រាច​ ។​

ខេត្ត​​កំពត ៖​​​ ​ក្បាល​សព​បុរស​ម្នាក់​ ត្រូវ​បាន​អ្នក​ស្រុក​ដែល​ចុះ​ទៅក្នុង​បឹង​រុត​ត្រី​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នៅ​ក្នុង​បឹង​អន្លង់​ឈើ​ខ្ពស់​ ស្ថិត​ក្នុង​ភូមិកោះ​ចម្ការ​ ឃុំ​បឹងសាលាខាង​ត្បូង​ ស្រុក​កំពង់​ត្រាច​ ។​

ស្រ្ដី​ឈ្មោះ​ ហន​ សារុន អាយុ​ ៤២​ឆ្នាំ​ និយាយ​ថា​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៩​ កុម្ភៈ​ អ្នក​ភូមិ​ច្រេស​ ឃុំបឹង​សាលាខាង​ត្បូង​ ចំនួន​៣​នាក់​ បាន​នាំ​គ្នា​មករុត​ត្រី​ក្នុង​បឹង​ដែល​មាន​ទឹក​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ​ ។​ ពេល​កំពុង​រុត​ត្រី​នោះ​ ស្រាប់​តែ​ប្រទះ​ឃើញ​ក្បាល​ខ្មោច​ ធ្វើ​ឱ្យ​មាន​ការ​ភិត​ភ័យ​រត់​ចោល​ត្រី​ ចោលអង្រុត​ និង​បាន​ប្រាប់​អ្នក​ភូមិ​ ទើប​ដំណឹង​នេះ​ដឹង​ដល់​នគរ​បាល​ប៉ុស្ដិ៍​បឹង​សាលា​ខាង​ត្បូង​ ។ លោកអនុសេនីយ៍​ទោ​ សោម​ ពុត្ថា​ នាយ​ប៉ុស្ដិ៍​នគរ​បាល​បឹង​សាលា​ខាង​ត្បូង​ មាន​ប្រសាសន៍​ថា​ ក្បាល​សព​ដែល​អ្នក​រុត​ត្រី​ប្រទះ​ឃើញ​នៅ​ក្នុង​បឹង​នោះ​ជា​ក្បាល​សព​បុរស​ឈ្មោះ​ យង់​ ហាន អាយុ​ ៤៩​ឆ្នាំ​ នៅ​ភូមិ​កោះ​ចម្ការ​ ឃុំ​បឹងសាលា​ខាង​ត្បូង​ ដែល​គេ​សម្លាប់​ ហើយ​កាត់ក្បាល​យក​ទៅ​បោះ​ចោលក្នុង​ទឹក​បឹង​កាល​ពី​ថ្ងៃ​ទី​២១​ វិច្ឆិកា​ ២០១៣​ ។​

ស្រ្ដី​ឈ្មោះ​ ទៀវ​ ផា​ អាយុ​ ៤៥​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​សព​និយាយ​ថា​ ប្ដី​គាត់ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ ចេះ​អាប​ធ្មប់​ធ្វើ​ឱ្យ​អ្នក​ភូមិ​ឈឺ​ ហើយ​ត្រូវ​បានគេ​សម្លាប់​កាត់ក្បាល​យកទៅ​បាត់​ ។ ចាប់​តាំង​ពី​ថ្ងៃ​ត្រូវ​គេ​សម្លាប់​មក​ដល់​ពេល​នេះជិត​គម្រប់​១០០​ថ្ងៃ​ហើយ​ ស្រប​ពេល​គាត់រៀបចំ​ធ្វើ​បុណ្យ​ឱ្យ​សព​ប្ដី​ផង​ ស្រាប់​តែ​មានគេ​ប្រទះ​ឃើញ​ក្បាល​ប្ដី​គាត់​នៅក្នុង​ទឹក​បឹង​ ។​ លោក​អនុសេនីយ៍​ឯក រ័ត្ន​ សំអាង​ អធិការ​រងនគរ​បាល​ស្រុក​កំពង់ត្រាច​ថ្លែង​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មនុស្ស​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ជាប់​ចោទ​ពី​បទ​សម្លាប់​មនុស្ស​នៅភូមិ​កោះ​ចម្ការ​​មាន​ ១-​ឈ្មោះ​ កុល​ រុន​ ២-ឈ្មោះ​ មូល​ ញឿន​ និង​៣-​ឈ្មោះ​ ណាំ​ វណ្ឌី​ ឯ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​ ។​ ចំណែក​លោកវរសេនីយ៍​ទោ​ សុខ​ សាកាន​ ប្រធានការិយាល័យ​នគរ​បាល​បច្ចេក​ទេស​ខេត្ដ​និយាយ​ថា​ ក្បាលសព​ជន​រង​គ្រោះ​ឃើញ​មាន​ស្នាម​គេ​កាប់​ត្រូវ​លើត្រចៀក​ខាង​ឆ្វេង​ប្រវែង​១៤​សង់ទីម៉ែត្រ​ ហើយ​ក្បាល​សព​ត្រូវ​គេ​ខ្ចប់​ដោយ​មង​ ។​

លោក​វរសេនីយ៍ទោ​ សុខ​ សាកាន​​ បន្ដ​ថា​ រឿង​សម្លាប់​មនុស្ស​កាលពី​ថ្ងៃ​ទី​២១​ វិច្ឆិកា​ ឆ្នាំ​២០១៣​ នោះ​ នគរ​បាល​ប្រមូលបាន​វត្ថុ​តាង​គ្រប់​គ្រាន់​ឈាន​ទៅ​ដល់ការ​ចាប់​ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ ឥឡូវ​ក្បាល​សព​ក៏​ត្រូវ​គេ​រកឃើញ​បន្ដ​ទៀត​ ។​ ប៉ុន្ដែ​អ្វី​ដែល​លោក​ឧត្ដម​សេនីយ៍​ត្រី​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នង​ការ​រង​នគរ​ខេត្ដ​បាន​ដៅ​ទុក​ជា​យូរ​មក​ហើយ​នោះ​ គឺ​ក្បាល​សព​ពិត​ជា​នៅក្នុង​បឹង​ជិត​កន្លែង​គេ​សម្លាប់​ជនរង​គ្រោះ​ ។​ ប៉ុន្ដែ​កាល​ណោះ ទឹក​បឹង​នៅ​ពេញ​ព្រៀប​រក​មិន​ឃើញ​ ​លុះ​ទឹក​បឹង​រាក់​ ទើប​អ្នក​រុត​ត្រី​ប្រទះ​ឃើញ​ក្បាល​សព​ និង​ត្រូវ​បាននគរ​បាល​ពិនិត្យ​ហើយ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យកទៅ​បូជា​ ៕​