ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុត​ខោអាវ​​រួច​ ដាក់​ឆ្នាំង​អ៊ុត​លើពូក​ឆេះបង្ក​ការ​ភ្ញាក់​ផ្អើល​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ផ្ទះ​លក់​គ្រឿង​ទេសមួយ​កន្លែង​​ យី​ហោតោ សុវណ្ណី​​ ត្រូវបាន​ភ្លើង​​ឆាប​ឆេះ​ពូកខ្ទេច​​​ បន្ទាប់ពី​កូនស្រី​ម្ចាស់​ផ្ទះ​​អ៊ុត​ខោអាវ​​រួច​ ដាក់​ឆ្នាំង​អ៊ុត​លើពូក​ ហើយ​​ត្រូវ​​​ប្រជាពល​រដ្ឋ​​នាំគ្នា​បា.ញ់​ទឹក​ពន្លត់ទាន់​ពេល ។

រាជធានី​ភ្នំ​ពេញ ៖ ផ្ទះ​លក់​គ្រឿង​ទេសមួយ​កន្លែង​​ យី​ហោតោ សុវណ្ណី​​ ត្រូវបាន​ភ្លើង​​ឆាប​ឆេះ​ពូកខ្ទេច​​​ បន្ទាប់ពី​កូនស្រី​ម្ចាស់​ផ្ទះ​​អ៊ុត​ខោអាវ​​រួច​ ដាក់​ឆ្នាំង​អ៊ុត​លើពូក​ ហើយ​​ត្រូវ​​​ប្រជាពល​រដ្ឋ​​នាំគ្នា​បាញ់​ទឹក​ពន្លត់ទាន់​ពេល ។

ហេតុការ​ណ៍​នេះ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​​៣និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ ដែល​ផ្ទះ​នេះមាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​៦​អា ស្ថិត​ក្នុង​ភូមិ​គៀន​ឃ្លាំង​​ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌប្ញស្សី​កែវ ។

បើតាម​ម្ចាស់​ផ្ទះ​​ឈ្មោះ តោ សុវណ្ណី​​ ភេទស្រី អាយុ​៣១ឆ្នាំ បាន​ឱ្យដឹងថា មូល​ហេតុដែល​បណ្តាល​ឱ្យមាន​ភ្លើង​ឆេះនេះ​​​​ គឺដោយ​សារ​កូនស្រី​របស់​គាត់​អាយុ​៩ឆ្នាំ អ៊ុត​ខោអាវ​​រួច​ ដាក់​ឆ្នាំង​អ៊ុត​លើពូក​ ។ ទោះ​បី​បែបណា​​ហេតុការ​ណ៍​​នេះ​​ មិនបង្ក​ឱ្យ​មាន​​អគ្គិភ័យ​ឆេះ​សន្ធោសន្ធៅ​នោះទេ ៕​​