ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ជួយ​ឱ្យ​កូន​ៗ​ក្លាយជា​អ្នកមាន​ពេល​ធំ​ឡើង

4 ឆ្នាំ មុន

មនុស្ស​ម្នាក់​ៗ​តែងតែមាន​ក្តី​សុបិន​ចង់​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ អាជីវកម្ម​ដែល​ជោគជ័យ ឬ​ការងារ​នឹងន ប៉ុន្តែ​បញ្ហា​មួយ​ដែល​កើត​មាន​ឡើង​ស្ទើរតែ​ក្នុង​គ្រប់​គ្រួសារ គឺ​ឪពុក​ម្តាយ​មិន​បង្រៀន​កូន​ៗ​ពី​បញ្ហា​លុយ​ទេ ។ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ដែល​អាច​ណែនាំ​កូន​ៗ និង​បង្រៀន​ពួក​គេ​បាន​ត្រឹមត្រូវ​អាច​ឲ្យ​កូន​ៗ​មាន​ទម្លាប់​ល្អ​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។…

មនុស្ស​ម្នាក់​ៗ​តែងតែមាន​ក្តី​សុបិន​ចង់​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ អាជីវកម្ម​ដែល​ជោគជ័យ ឬ​ការងារ​នឹងន ប៉ុន្តែ​បញ្ហា​មួយ​ដែល​កើត​មាន​ឡើង​ស្ទើរតែ​ក្នុង​គ្រប់​គ្រួសារ គឺ​ឪពុក​ម្តាយ​មិន​បង្រៀន​កូន​ៗ​ពី​បញ្ហា​លុយ​ទេ ។ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ដែល​អាច​ណែនាំ​កូន​ៗ និង​បង្រៀន​ពួក​គេ​បាន​ត្រឹមត្រូវ​អាច​ឲ្យ​កូន​ៗ​មាន​ទម្លាប់​ល្អ​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។

អ្នកនិពន្ធ​សៀវភៅ Thomas Corley ដែល​ចំណាយ​ពេលវេលា​ប្រមាណ​៥​ឆ្នាំ សិក្សា​ពី​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​បាន​ចែករំលែក​ពី​ទម្លាប់​ក្នុង​គ្រួសារ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​កូន​ៗ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ពេល​ដែល​ធំ​ឡើង ។

១. ទម្លាប់​អាន ដើម្បី​រៀនសូត្រ ៖ ប្រមាណ​៦៣% នៃ​មហាសេដ្ឋី​នៅ​ក្នុង​ការ​សិក្សា​របស់​លោក Corley មាន​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ដែល​តម្រូវ​ឲ្យ​ពួក​គេ​អាន​សៀវភៅ ដើម្បី​រៀនសូត្រ​ពី​អ្វីមួយ ។ ឪពុក​ម្តាយ​របស់​ពួក​គេ​ឲ្យ​កូន​ៗ​អាន​សៀវភៅ​ប្រមាណ​ពី ២​ក្បាល​ឡើង​ទៅ​ក្នុង​មួយ​ខែ​ក្រោម​ប្រធានបទ​ជា​ច្រើន​ដូច​ជា ប្រវត្តិសាស្ត្រ ប្រវត្តិរូប​មនុស្ស ដែល​ជោគជ័យ​វិទ្យាសាស្ត្រ និង​ការ​បង្កើន​សមត្ថភាព​ខ្លួន​ជាដើម ។

២. ការ​ជំរុញ​ឲ្យ​កូន​ៗ​ដក​បទ​ពិសោធន៍​បាន​ច្រើន ៖ ៨២% នៃ​មហាសេដ្ឋី​ក្នុង​ការ​សិក្សា​ខាងលើ​ព្យាយាម​សម្រេច​ក្តី​សុបិន​ដែល​ពួក​គេ​មាន ឬ​ធ្វើ​អ្វី​ដែល​ពួក​គេ​ស្រលាញ់​ចូល​ចិត្ត ។ អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ការ​ស្រាវជ្រាវ គឺជា​បុគ្គល​ដែល​តាម​សម្រេច​ក្តី​សុបិន ឬអ្វី​ដែល​ពួក​គេ​ចូល​ចិត្ត ។ ឪពុក​ម្តាយ​ដែល​ជំរុញ​ឲ្យ​កូន​ដក​បទ​ពិសោធន៍​ពី​សកម្មភាព​ខុស​ៗ​គ្នា​ច្រើន ពេល​នៅ​ក្មេង​អនុញ្ញាត​ឲ្យ​កូន​ៗ​ឆាប់​ដឹង​ពី​ទេព​កោសល្យ​ដែល​ពួក​គេ​មាន ឬ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ស្រលាញ់​ចូល​ចិត្តបាន​លឿន ។

៣. ទម្លាប់​សន្សំ​ថវិកា ៖ ៧៣% នៃ​អ្នកមាន​ទ្រព្យសម្បត្តិ​ដែល​ចូលរួម​ការ​សិក្សា​របស់​លោក Corley មាន​ទម្លាប់​ចាយវាយ​លុយ​តិច​ជាង​ប្រាក់​ចំណូល​របស់​ខ្លួន តាំងពី​មុន​ពេល​ពួក​គេ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទៅ​ទៀត ។ ការ​មិន​ចេះ​ទុកដាក់​លុយ ឬ​សន្សំ​លុយ​គឺជា​កំហុសឆ្គង​ធំ​ជាងគេ ដែល​បង្ក​ឲ្យ​មនុស្ស​កាន់តែ​ដើរទៅ​ឆ្ងាយ​ពី​គោលដៅ​ក្នុង​ការ​ក្លាយជា​អ្នកមាន ។

៤. ទម្លាប់​ជ្រើស​មិត្តភក្តិ​ដោយ​ប្រុង​ប្រយ័ត្ន ៖ ជិត​៨០% នៃ​អ្នកមាន​ទ្រព្យសម្បត្តិ​ដែល​លោក Corley សិក្សា​ចំណាយ​ពេលវេលា​ក្នុង​ការ​ស្ថាបនា​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ដែល​មានគំនិត​ស្រ​ដៀង​គ្នា អ្នក​ដែល​សុទិដ្ឋិនិយម និង​មានការ​ប្តេជ្ញា​ខ្ពស់ ។ តើ​អ្នក​ដែល​ជា​ឪពុក​ម្តាយ​ស្គាល់​មិត្ត​របស់​កូន​ៗ​បាន​ដល់​កម្រិត​ណា?7 តើ​ពួក​គេ​មាន​ទម្លាប់​ល្អ​ៗ​ដែល​កូន​ៗ​អ្នក​គួរតែ​រៀន​តាម​ទេ ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ