រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងទឹកស្រែ ជម្រៅត្រឹមជង្គង់ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលស្លាប់មិនទាន់ត្រូវបានគេស្គាល់ឈ្មោះនោះទេ មានអាយុប្រមាណ៤០ឆ្នាំ ជាមនុស្សវិកលចរិត ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពី២ទៅ៣ថ្ងៃមុន គេឃើញបុរសរងគ្រោះតែងតែដើរទៅដើរមក ក្បែរកន្លែងកើតហេតុ ហើយជួនកាលចុះហែលទឹកស្រះជម្រៅប្រហែល១០ទៅ២០ម៉ែត្រ ។ លុះដល់ថ្ងៃទី ១៩ កុម្ភៈ ២០១៤ ស្រាប់តែគេប្រទះឃើញបុរសនោះដេកស្លាប់ក្នុងទឹកស្រែតែម្តង៕
ចែករំលែកព័តមាននេះ