ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ចំណាស់​ម្នាក់​​ចង.កសម្លា.ប់​​ខ្លួន សង្ស័យ​រឿង​​​ប្រចណ្ឌ​​ប្រពន្ធ​

11 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ បុរសចំណាស់​ម្នាក់​​ត្រូវបាន​​​ប្រទះឃើញ​ចង​.កសម្លា.ប់ខ្លួន​នៅ​លើ​ផ្លានផ្ទះ​របស់ខ្លួន បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​​ម៉ោង​​៥ទៀបភ្លឺ​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ នេះ ស្ថិតនៅ​ចំណុចភូមិ​តាអ៊ិន២ ឃុំ​ស្រះរាង ស្រុកមង្គលបុរី ខេត្តបន្ទាយ​មានជ័យ ​​ដែល​គេ​សង្ស័យថា ដោយ​សារ​ការ​ប្រចណ្ឌ​ប្រពន្ធខ្លាំងពេក ។

ខេត្តបន្ទាយ​មានជ័យ ៖ បុរសចំណាស់​ម្នាក់​​ត្រូវបាន​​​ប្រទះឃើញ​ចង​.កសម្លាប់ខ្លួន​នៅ​លើ​ផ្លានផ្ទះ​របស់ខ្លួន បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​​ម៉ោង​​៥ទៀបភ្លឺ​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ នេះ ស្ថិតនៅ​ចំណុចភូមិ​តាអ៊ិន២ ឃុំ​ស្រះរាង ស្រុកមង្គលបុរី ខេត្តបន្ទាយ​មានជ័យ ​​ដែល​គេ​សង្ស័យថា ដោយ​សារ​ការ​ប្រចណ្ឌ​ប្រពន្ធខ្លាំងពេក ។

​ជនរងគ្រោះ​ឈ្មោះ​ហយ សាំ អាយុ​៥៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ។ ​ប្រភពពី​ស្ត្រី​ជាប្រពន្ធបានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​ គឺ​ដូច​ជា​មិន​មាន​រឿង​អ្វី​នៅ​ក្នុងក្រុមគ្រួសារ​ទេ ប៉ុន្តែ​ប្តី​របស់​គាត់​ជា​មនុស្ស​ប៉ិន​ប្រចណ្ឌខ្លាំងណាស់ នៅពេល​គាត់ធ្វើ​ខ្លួន​ទៅ​ចូល​រួម​ពិធី​មង្គល​ការគេ​ម្តងៗ តែ​ង​តែ​រអ៊ូរទាំ និង​និយាយ​ថា ជួប​នេះ​ជួបនោះរហូត  ។ ​មិន​ដឹង​ជាយ៉ាង​ម៉េច ស្រាប់តែ​នៅព្រឹក​ថ្ងៃ​កើត​ហេតុក៏​ប្រទះ​ឃើញ​ចង.ក​សម្លាប់​ខ្លួនតែម្តង ។