ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធំ​ PSG ហើយ​ពេល​នេះ​អ្នកគាំទ្រ​ក្តៅស្លឹកត្រចៀក​នាំ​គ្នា​ជេរ ​និង​ដេញ Neymar ចេញពី​ក្លិប

4 ឆ្នាំ មុន

តាម​ប្រភព​គេហទំព័រ Goal បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar Jr. គ្មាន​វត្តមាន​នោះ​ទេ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ​នៅ​ពេល​ដែល PSG ប្រកួត​ជាមួយ Nimes…

តាម​ប្រភព​គេហទំព័រ Goal បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar Jr. គ្មាន​វត្តមាន​នោះ​ទេ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ​នៅ​ពេល​ដែល PSG ប្រកួត​ជាមួយ Nimes ដោយសារ​តែ​បញ្ហា​របួស​របស់​ខ្លួន ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​តារា​ឆ្នើម​រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ក្លិប​អ្នកមាន​បារាំង PSG វាយប្រហារ​យ៉ាង​ខ្លាំង ។ Neymar អាច​នឹង​អវត្តមាន​សម្រាប់​ក្រុម PSG ច្រើន​ប្រកួត​ទៀត ខណៈ​ព័ត៌មាន​នៃ​ការ​ចាក​ចេញពី​ក្លិប​របស់​ខ្លួន​កំពុង​វាយលុក​ជា​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ខឹងសម្បារ ។

២​ឆ្នាំ​ក្រោយ​ពី​ផ្លាស់​ចេញពី​ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​អេ​ស្ប៉ា​ញ​ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង PSG នា​ប្រទេស​បារាំង ក្នុង​ការ​បំបែក​កំណត់​ត្រា​កីឡាករ​ថ្លៃ​ជាងគេ​រួច​មក ពេល​នេះ Neymar កំពុង​ស្ថិត​ក្នុង​ព័ត៌មាន​នៃ​ការ​ចាក​ចេញពី​ទ្រនំ PSG ។ ក្លិប​អ្នកមាន​បុណ្យ Barcelona កំពុង​ចាប់អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការ​នាំ​យក​កីឡាករ​ឆ្នើម​រូប​នេះ​ទៅ​កាន់​ទឹកដី Camp Nou វិញ ។

តាម​រយៈ​ប្រភព​ច្បាស់ការ​បាន​ប្រាប់​គេហទំព័រ Goal ថា​ក្លិប PSG កំពុង​ពិចារណា​លើ​ការ​ផ្ទេរ Neymar ចេញពី​ក្លិប​ផង​ដែរ ដោយ​យក​ជំនួស​មក​វិញ​នូវ​កីឡាករ​២​រូប​គឺ Philippe Coutinho និង Nelson Semedo បូក​បន្ថែម​ជាមួយ​លុយ​៥០​លាន​ផោន​ពីលើ​ថែម​ទៀត ។

ក្នុង​ជំនួប​រវាង PSG និង Nimes គេ​បានឃើញ​ក្រុម​អ្នកគាំទ្រ​បាន​ស្រែក​វាយប្រហារ Neymar ថា « Son of a bitch » និង​នាំ​គ្នា​លើក​បដា​ថា «​ឆាប់​ចេញពី​ក្លិប​ទៅ​» បើ​ទោះជា​ប្រកួត​នោះ​គ្មាន​វត្តមាន​កីឡាករ Neymar ក៏​ដោយ ។

គ្រូបង្វឹក Thomas Tuchel បាន​ផ្តល់​បទ​សម្ភាស​ទៅ​កាន់​ទូរទស្សន៍​បារាំង​ថា «​ខ្ញុំ​គ្មាន​ដំណឹង​អំពី​អនាគត​របស់​គាត់​ទេ ។ ពេល​នេះ​គាត់​នៅ​ជាមួយ​យើង ។ ប្រសិនបើ​យើង​ចាញ់ Neymar និង​ខ្ញុំ​ប្រហែលជា​ដេក​មិន​លក់​ទេ ។ ព្រោះ​វា​ពិបាក​ក្នុង​ការ​បាត់បង់​គាត់ ហើយ​រក​អ្នក​ថ្មី​ម្នាក់​ទៀត​ដែល​លេង​ល្អ​ដូច​គាត់​ដើម្បី​មក​ជំនួស​គាត់ ។ ប្រហែលជា​គ្មាន​ដំណឹង​ល្អ​ទេ ។ វា​មិន​ពិបាក​ទេ ព្រោះ​ខ្ញុំ​ចង់ឱ្យ​គាត់​នៅ​បន្ត ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​រក​ដំណោះស្រាយ​នៅ​ពេល​ដែល​គ្មាន​គាត់​ដែរ ។ ខ្ញុំ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​ឱ្យ​នៅ​បន្ត​ជាមួយ​ពួក​យើង ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​គាត់ ហើយ​វា​ក៏​ស្ថិត​លើ​ការ​និយាយ​គ្នា​រវាង​គាត់ និង​ក្លិប​ដែរ​» ៕

ប្រភព ៖ Goal, កែសម្រួល​ដោយ ៖ សំណាង