ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​ថៃ​គំរាម​លើក​គ្នា​ទៅ​ដណ្ដើម​យក​មជ្ឈមណ្ឌល​គ្រប់​គ្រង​វិបត្ដិ​របស់​រដ្ឋាភិបាល​

11 ឆ្នាំ មុន

ពួក​បាតុករ​ប្រឆាំង​ថៃ​ ដែល​ទាម​ទារ​ឱ្យ​នាយក​រដ្ឋ​មន្ដ្រី​លោក​ស្រី​ យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ លា​លែង​ចេញ​ពី​តំណែង​ គំរាម​លើក​គ្នា​ទៅ​ដណ្ដើម​កាន់​កា.ប់​នា​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នូវ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​វិបត្ដិ​របស់​រដ្ឋាភិបាល​ដោយ​បង្កើន​ការ​គាប​សង្កត់​ថែម​ទៀត​ ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៥​នាក់​ ហើយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​របួស​មក​ ។

ពួក​បាតុករ​ប្រឆាំង​ថៃ​ ដែល​ទាម​ទារ​ឱ្យ​នាយក​រដ្ឋ​មន្ដ្រី​លោក​ស្រី​ យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ លា​លែង​ចេញ​ពី​តំណែង​ គំរាម​លើក​គ្នា​ទៅ​ដណ្ដើម​កាន់​កាប់​នា​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នូវ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​វិបត្ដិ​របស់​រដ្ឋាភិបាល​ដោយ​បង្កើន​ការ​គាប​សង្កត់​ថែម​ទៀត​ ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​ ហើយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​របួស​មក​ ។

ការកើត​មាន​ជា​ថ្មី​នៃ​អំពើហិង្សា​កាលពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ បាន​បំផ្លាញ​ក្ដី​សង្ឃឹម​នៃការ​សម្រាល​វិបត្ដិ​នយោបាយ​នៅ​ថៃ​ ដែល​ចាប់​តាំង​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១៦​នាក់​ រួច​មនុស្ស​ជាច្រើន​រយ​នាក់​ត្រូវ​របួស​ក្នុង​ពេល​មាន​ការ​បាញ់​ត​គ្នា​ ឬ​ក្នុង​ការ​ផ្ទុះគ្រាប់​បែក។ កាល​ពី​ថ្ងៃ​ទី​១៩​ កុម្ភៈ​ ក្បួន​រថយន្ដ​កាំមីញ៉ុង​ធុនតូច​១​ខ្សែ​របស់​ពួកបាតុករ​អមដោយ​ការ​ផ្លុំ​កញ្ចែ​ជា​សញ្ញា​នៃការ​តវ៉ា​ប្រឆាំង​បាន​បើក​ឆ្ពោះ​ទៅ​កាន់​ជាយ​ក្រុង​ភាគ​ខាងជើង​ក្រុង​បាង​កក​ ទៅ​ឈប់​នៅ​មុខ​ប្លុក​អគារ​ក្រសួង​ការពារ​ជាតិ​​ដែល​លោក​ស្រី​ យីង​ឡាក់​ ប្រើរយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ជាកន្លែង​ធ្វើការ​ជំនួស​វិមាន​រដ្ឋាភិបាល​ ដែលរាំងខ្ទប់​ដោយ​ពួក​បាតុករ​ប្រឆាំង​ ។

មេខ្លោង​បាតុកម្ម​លោក ស៊ូថេប​ ធឿក​ស៊ូបាន​ បាននិយាយ​ថា​ វា​ពិបាក​ទទួល​យក​ដែល​លោកស្រី​ យីង​ឡាក់​ ស្នើ​ឱ្យ​ប៉ូលិស​បាញ់​សម្លាប់​ពួក​យើង​ និង​ថា​ពេល​នេះលោក​ស្រី​យីង​ឡាក់​ លាក់​ខ្លួន​ក្នុង​ការិយាល័យរបស់​លេខាធិការ​អចិន្ដ្រៃយ៍​ក្រសួង​ការ​ពារ​ជាតិ​ ។​ យើង​នឹង​លើក​គ្នា​ធ្វើ​ការ​វាយ​លុក​ចូល​ទី​នោះ​ហើយ​តាមរក​លោក​ស្រី​ ។ យោង​តាមអ្នកនាំ​ពាក្យ​រង​របស់​រដ្ឋាភិបាល​លោក​ស្រី​ ស៊ូនីសា​ ឡឺតប៉ា កាវ៉ាត​ ថា​ រាល់កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​គ្រោង​ធ្វើក្នុង​ប្លុក​អគារ​នោះ​នា​ថ្ងៃ​ទី​១៩​ កុម្ភៈ​ ត្រូវ​លុប​ចោល​ ។

កាលពី​ថ្ងៃទី​១៨​ កុម្ភៈ​ ការ​ប៉ះ​ទង្គិចគ្នា​យ៉ាង​សាហាវ​ផ្ទុះ​ឡើង​ក្នុង​ឱកា​ស​នៃ​ប្រតិបត្ដិការ​មួយ​របស់​ប៉ូលិស​ប្រឆាំង​កុបកម្ម​ដើម្បី​ដណ្ដើម​កាន់​កាប់​វិញ​ ទីតាំង​មួយ​ចំនួន​កាន់​កាប់​ដោយ​ពួក​បាតុករ​ ។​ ឆាក​នៃ​ភាព​ចលាចល​កើត​មាន​ក្រោយ​ការ​ផ្ទុះ​នានា​ និង​ការ​បាញ់​ប្រហារ​ក្នុង​សង្កាត់​មួយ​នា​ភាគ​កណ្ដាល​ក្រុង​បាងកក ។ មនុស្ស​៥​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​បានត្រូវ​ស្លាប់​ ហើយ​មនុស្ស​ជាង​៦០​នាក់ទៀត​ត្រូវ​របួស។

ប្រមុខ​ក្រុម​ប្រឹក្សា​សន្ដិសុខ​ជាតិ​ថៃ​ លោក ប៉ារ៉ាឌន ប៉ាតាណាតាប៊ុត​ គូស​បញ្ជាក់ប្រាប់​ AFP ថា ពុំមាន​អន្ដរាគមន៍​ថ្មី​របស់​កង​កម្លាំង​ប៉ូលិស​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៩​ កុម្ភៈ​ ឡើយ ។ លោក​អះអាង​ថា​ ប្រតិបត្ដិការ​មុន​នេះ​ ពុំមែន​ជា​បរាជ័យ​មួយ​ឡើយ​សម្រាប់​អាជ្ញាធរ​ ៕