ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយអន្ទាក់ប៉ងឆក់សត្វព្រៃ…បែរផ្សៃជិវីតមនុស្សទៅវិញ

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​​​២​នាក់​នាំ​គ្នា​ដើរ​កាត់​ព្រៃបម្រុង​ទៅ​ឆក់​ត្រី​នៅ​ទឹកអូ​របាន​​​ឆក់​ប្រកាច់​ស្លាប់​​ នៅ​ពេល​ដើរទៅ​ជាន់​ខ្សែ​​ភ្លើង​ ដែល​មាន​ជន​មិន​ស្គាល់​មុខ​​រាយ​នៅ​ក្នុង​ព្រៃ ​ក្នុង​គោលបំណង​សម្រាប់​ឆក់​យក​សត្វ​ព្រៃ ​។ ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ង សា​វី…

​ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​​​២​នាក់​នាំ​គ្នា​ដើរ​កាត់​ព្រៃបម្រុង​ទៅ​ឆក់​ត្រី​នៅ​ទឹកអូ​របាន​​​ឆក់​ប្រកាច់​ស្លាប់​​ នៅ​ពេល​ដើរទៅ​ជាន់​ខ្សែ​​ភ្លើង​ ដែល​មាន​ជន​មិន​ស្គាល់​មុខ​​រាយ​នៅ​ក្នុង​ព្រៃ ​ក្នុង​គោលបំណង​សម្រាប់​ឆក់​យក​សត្វ​ព្រៃ ​។ ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ង សា​វី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ដរ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ជា​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន​គ្រី​ន​អាយ​លែ​ន ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។

នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ​សីហា បុរស​រង​គ្រោះជា​កម្មករក្រុមហ៊ុន​ម្នាក់​នេះ ​និង​​គ្នីគ្នា​​​ម្នាក់​ទៀត​ ​ដើរ​ស្ពាយ​ឧប្​ករណ៍​ឆក់​ត្រី​ដើរ​កាត់​ព្រៃ​ក្នុង​គោល បំណង​ទៅ​ឆក់​ត្រី​ក្នុង​ទឹកអូរ​នៅ​តាម​ក្រុមហ៊ុន​។
នៅ​ពេល​កំពុង​ដើរ​ជន​រង​គ្រោះ ក៏​ជាន់​ឧបករណ៍​ឆក់​សត្វ ​ដែល​មាន​ជន​មិន​ស្គាល់​មុខ​ដាក់​ពង្រាយ​ខ្សែ​ភ្លើង​ក្នុង​ព្រៃ​ ក៏​បណ្តាល​ឲ្យ​ឆក់​ប្រកាច់​ស្លាប់​ភ្លាម​ៗ​មិន​អាច​សង្គ្រោះ​បាន​។​

ករណីគ្រោះថ្នាក់​ស្លាប់​ដោយសារ​​​ឆក់​ខ្សែ​​ភ្លើង​ពី​ការ​ដាក់​ពង្រាយ​​​ឆក់​សត្វ​ក្នុង​ព្រៃនេះ គឺ​តែងតែ​កើត​មាន​ឡើងជា​បន្តបន្ទាប់​នៅ​តាម​ព្រៃ​នានា​ក្នុងស្រុក​សំបូរ​ ដែលតំបន់​ព្រៃ​ទាំង​នោះ​សព្វថ្ងៃ​គេ​ដឹង​ថា នៅ​មាន​សេស​សល់​សត្វព្រៃ ដួច​ជា​សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស ហើយ​ការ​រាយ​អន្ទាក់​សម្រាប់​ចាប់​យក ​ក៏​ដូច​ជា​ពង្រាយ​ខ្សែ​​ភ្លើង សម្រាប់​ឆក់​យក​ពី​ក្រុម​ជនល្មើស នៅ​តែ​មានការ​លួច​ដាក់​ពង្រាយ​ជា​ហេតុ​តែងតែ​ធ្វើ​ឲ្យ​មានការ​ឆក់​ដល់​មនុស្ស ដែល​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ