ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​តៃ​​កុង​ស្រវឹង​ស្រា​​បើកបុក​គេជាច្រើនកន្លែង​បញ្ជូនទៅ​តុលាការ​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​ជា​​អ្នកបើក​បរ​រថយន្ត​ធុន​ធំ​ ត្រូវ​​នគរ​បាល​ចរាចរ​​ក្រុង​តាខ្មៅ​ចាប់​ខ្លួន​បាន​ បន្ទាប់ពី​បើក​រថយន្ត​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​ ហើយ​ព្យាយាម​បើក​រត់​ ក៏ទៅប៉ះជាមួយ​​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ទៀត ហើយ​បន្ត​បុក​ជាមួយម៉ូតូ​មួយគ្រឿង​ទៀត ​បណ្តាល​​ឱ្យ​រង​របួស​៣នាក់​បន្ថែមទៀត ។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលាម៉ោង​៨យប់​ថ្ងៃទី​១៨ កុម្ភៈ ​២០១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ២ ក្រុង​តាខ្មៅ ។ ប្រភព​បាន​ឱ្យ​ដឹងថា អ្នកបើកប​រខាងលើ​ឈ្មោះឱក រ៉ា អាយុ​២៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ព្រែក​រងៀង ឃុំ​ព្រៃញត្តិ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ។ អ្នក​បើក​បរ​ត្រូវបាន​នគរ​បាល​ចរាច​រក្រុងតាខ្មៅ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ​ដើម្បី​ផ្តន្ទាទោសតាមច្បាប់ ។