ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​គ្រោង​សងសឹក​វេណេស៊ុយ​​អេឡា​វិញ​

11 ឆ្នាំ មុន

សហរដ្ឋ​អាមេរិក​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​ថា​ខ្លួន​នឹង​ពិចារណា​​ពីសកម្មភាព​​សងសឹក​​វិញ ​ក្រោយ​ការ​​ចាប់​បណ្តេញ​តំណាង​អាមេរិក​៣​នាក់ ​ចេញ​ពី​ប្រទេស​​វេណេ​ស៊ុយ​អេឡា​មក ដោយ​បដិសេធ​​​ការចោទ​ប្រកាន់​​ប្រឆាំង​ពួកគេ​ថា​​​ជា​ការ​ចោទ​ប្រកាន់​ខុស​និងគ្មាន​មូល​ដ្ឋាន ។

សហរដ្ឋ​អាមេរិក​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​ថា​ខ្លួន​នឹង​ពិចារណា​​ពីសកម្មភាព​​សងសឹក​​វិញ ​ក្រោយ​ការ​​ចាប់​បណ្តេញ​តំណាង​អាមេរិក​៣​នាក់ ​ចេញ​ពី​ប្រទេស​​វេណេ​ស៊ុយ​អេឡា​មក ដោយ​បដិសេធ​​​ការចោទ​ប្រកាន់​​ប្រឆាំង​ពួកគេ​ថា​​​ជា​ការ​ចោទ​ប្រកាន់​ខុស​និងគ្មាន​មូល​ដ្ឋាន ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​​លោក​ស្រី​JENNIFER PSAKI ​ពន្យល់​​ថា ក្រុង​វ៉ាស៊ី​នតោន​បាន​តាម​ដាន​​លើ​ការ​សម្រេច​ចិត្ត​របស់​ក្រុង​ការ៉ាកាស​ កាលពី​ថ្ងៃទី​១៧ កុម្ភៈ ​ចាត់​ទុក​​ភ្នាក់​ងារ​កុងស៊ុល​អាមេរិក​​ថា ជា​មនុស្ស​​​ គ្មាន​បាន​ការហើយ​បណ្តេញ​ពួកគេ​ចេញ។ ​ក្នុង​សេចក្តី​​ប្រកាស​មួយ​លោកស្រី​PSAKI ​គូស​​បញ្ជាក់​​ថា គេ​ទុក​​ពេល​៤៨​ម៉ោង​​សម្រាប់​​អ្នក​​ទាំង​៣​នាក់​នោះ​ចាក​ចេញ​​ពី​វេណេ​ស៊ុយ​អេឡា​ ។ យោង​តាម​​មាត្រា​ទី​៩ នៃអនុ​​សញ្ញា​ក្រុង​​វី​យែន​​ស្តី​ពី​ទំនាក់​ទំនង​​ការទូត​និង​មាត្រា​ទី​២៣ នៃ​អនុ​សញ្ញា​​ទី​ក្រុង​​វី​យែន​ស្តី​ពី​ទំនាក់​ទំនង​​កុងស៊ុល សហ​​រដ្ឋ​អាមេរិក​​ពិចារណា​​ពីបណ្តាវិធាន​ការ​ដែល​ត្រូវ​​ចាត់ ។ លោកស្រី​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​​លើ​អ្នក​ទាំង​៣នាក់​នោះ​ថា ខុស​និងគ្មាន​​មូល​ដ្ឋាន ​ដោយ​​ពន្យល់​​ថា ​ពួកគេ​ធ្វើស​កម្ម​ភាព​ទាក​់​ទង​​​ខាងក្រៅ​តាម​ធម្មតា​​ប៉ុណ្ណោះ​ទាក់​ទិន​​​ជា​មួយ​​បណ្តា​​​សាក​ល​វិទ្យា​ល័យ​​វេណេ​សុ៊យ​អេឡា​ ហើយតាម​រយៈ​ពួក​​និស្សិត ។

ទោះ​បី​យ៉ាងណា ​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស ​វេណេ​ស៊ុយ​អេឡា​​លោក​ELIAS JAUA​កាល​ពី​ថ្ងៃទី​១៧ ​កុម្ភៈ បាន​ចោទ​ប្រកាន់​​ពួកគេថា​​​​​បាន​ប្រើ​ប្រាស់​រូបភាពនៃការ​​ប្រគល់​​ទិដ្ឋាការ​ឱ្យដល់​​បណ្តា​និស្សិត​សាកល​វិទ្យា​​ល័យ​ឯក​ជន ដើម្បី​ជួប​ជាមួយ​​បណ្តា​និស្សិត​​​រួច​ញ៉ុះ​ញ៉ង់​ពួកគេ​ឱ្យ​ធ្វើ​​​បាតុ​កម្ម​និង​បង្ក​​ចលាចល​ក្នុងប្រទេស ៕