ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ…ទឹកសង្កែស្រកវិញជាង១​ម៉ែត្រ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ សីហា នេះ កម្ពស់​ទឹក​នៅ​ស្ទឹង​សង្កែ​បាន​ស្រក​ចុះ​វិញ​ជាង​១​ម៉ែត្រ​ហើយ ខណៈ​កាលពី​ម្សិលមិញ​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើង​សឹងតែ​ប្រកាស​អាសន្ន​ទៅ​ហើយ ។…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ សីហា នេះ កម្ពស់​ទឹក​នៅ​ស្ទឹង​សង្កែ​បាន​ស្រក​ចុះ​វិញ​ជាង​១​ម៉ែត្រ​ហើយ ខណៈ​កាលពី​ម្សិលមិញ​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើង​សឹងតែ​ប្រកាស​អាសន្ន​ទៅ​ហើយ ។ សេចក្តីរាយការណ៍​បន្ត​ថា ចំពោះ​ផល​ប៉ះពាល់​វិញ គឺ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​លិច​ផ្ទះ​ពលរដ្ឋ និង​សាលារៀន​ដែល​ស្ថិត​នៅ​ក្បែរ​ស្ទឹង​សង្កែ​តិចតួច​ប៉ុណ្ណោះ ។

សូមរំលឹកថា ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ សីហា ម៉ោង​៩​និង​៣០​នាទី​នេះ​ស្ថានភាព​ទឹក​នៅ​សំណង់​ស្ទាក់​ទឹក​(​ក​ង្ហ​ត​) ស្រុក​បាណ​ន់ ទឹក​នៅ​មាន​កម្ពស់​ខ្ពស់ ហើយ​លំនៅ​ឋាន​ខ្លះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើទាល ស្រុក​បាណ​ន់​ទឹកស្ទឹង​សង្កែ បាន​ហូរ​ចូល​ដល់​លំនៅ​ឋាន​មួយ​ចំនួន​ជា​បណ្តើរ​ៗ​ហើយ ។ ដោយឡែក ព័ត៌មាន​ពី​ស្រុក​សំឡូត ស្ថានភាព​នៅ​ពេល​នេះ​មេឃ​នៅ​បន្ត​រលឹម បើ​ទោះបី​ទឹក​នៅ​ទំនប់​ពហុ​បំណង (​សេក​សក​) មាន​កម្រិត​ថយ​ចុះ​ក៏​ដោយ ។

អាជ្ញាធរ​បាន​ត្រៀមកម្លាំង​តាម​តំបន់​ងាយ​រង​គ្រោះ ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ថៃ្ង​ទី​១០ សីហា ដោយ​មាន​ភ្លៀង​ពី​ល្ងាច​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត ជាប់​ព្រំដែន​ថៃ បណ្តាល​ឲ្យ​ទឹក​នៅ​ចំណុច​សំណង់​ពហុ​បំណង​សេក​សក ទឹកបាន​ហក់​ឡើង​ខ្លាំង ហើយ​ក្រសួង​បាន​បើកទ្វារ​ទឹក​ឱ្យ​ធ្លាក់​ចុះ​ក្រោម ។ ដូចនេះ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១០ សីហា ទឹក​នៅ​ស្ទឹង​សង្កែ​ទីរួមខេត្ត​បាត់ដំបង កម្ពស់​ទឹកនឹង​ឡើង​ខ្ពស់ ហើយ​អាច​ជន់​ឡើង​វេលា​យប់​នេះ និង​ព្រឹកស្អែក (១២ សីហា​) ។ (សម្រួលដោយ៖ ស្រីណា)​​​​​

អត្ថបទសរសេរ ដោយ