កិច្ចប្រជុំលើកទី២៥ របស់ក្រុមពិសេសកម្រិតខ្ពស់ HLTF ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលសំដៅជំរុញការផ្លាស់ប្ដូរសេរីរវាងបណ្ដាប្រទេសអាស៊ាន បានបើកធ្វើកាលពីថ្ងៃទី១៨ កុម្ភៈ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា ។ កិច្ចប្រជុំនេះសង្កត់ធ្ងន់លើទស្សនវិស័យ ក្រោយឆ្នាំ២០១៥ របស់សហគមន៍សេដ្ឋកិច្ចអាស៊ានគឺសំដៅពង្រឹងលេខាធិការដ្ឋានរបស់អាស៊ាន និងដំណាក់កាលទី៤នៃតារាងវាយតម្លៃរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន CEA ។
បណ្ឌិត SAN LWIN អនុរដ្ឋមន្ដ្រីផែនការជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចភូមាគូសបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា យើងបានពិភាក្សាគ្នាជាពិសេសពីការខិតខំប្រឹងប្រែងទាំងឡាយដើម្បីបង្កើត CEA រហូតដល់ឆ្នាំ ២០១៥ និងពីទស្សនវិស័យលើ CEA ព្រមទាំងបេសកកម្មក្រោយឆ្នាំ២០១៥ ដែលត្រាយផ្លូវសម្រាប់ការងារនាពេលអនាគតរបស់យើង ។ លោកបន្ដថា ៨៦% នៃការរៀបចំសម្រាប់ CEA ត្រូវបានបញ្ចប់ហើយ។
បណ្ដាប្រទេសអាស៊ានកំពុងតែរៀបចំនាពេលនេះបង្កើត CEA ដែលមានបេសកកម្មប្រែក្លាយអាស៊ានទៅជាទីផ្សាររួមមួយ និងជាមូលដ្ឋានផលិតកម្មមួយ ដែលបណ្ដាទំនិញ សេវាកម្ម ការវិនិយោគ និងកម្លាំងពលកម្មដែលមានគុណភាព ព្រមទាំងមូលធនទាំងឡាយធ្វើការផ្លាស់ប្ដូរគ្នាដោយសេរី ៕
ចែករំលែកព័តមាននេះ